ក្រុមអ្នកគាំទ្ររបស់អ្នកនិពន្ធ ម៉ីសន សុធារី បានបញ្ចប់ដោយជោគជ័យ នូវកម្មវិធីជជែកពិភាក្សាមួយ ដើម្បីកែតម្រូវមុនពេលបោះពុម្ពផ្សាយសៀវភៅ«ពេលវេលា»ឡើងវិញជា Mini-Editions ។
កញ្ញា ស៊ុយ ស្រីនិច ម្ចាស់ហាងGrayUnivers និងជាប្រធាន MSTហ្វេនក្លឹប បានឱ្យដឹងថា នេះជាសៀវភៅដែលកញ្ញាសប្បាយលក់ និងមានឱកាសបានស្គាល់មនុស្សគ្រប់ស្រទាប់ ពិសេសស្រទាប់បញ្ញាវ័ន្ត និងអ្នកមានតួនាទីខ្ពស់ៗជាច្រើនដែលស្វះស្វែងរកសៀវភៅមួយនេះ។


















