ទោះយ៉ាងណាជារឿយៗថ្ពាល់នាងហាក់ដូចជាឡើងក្រហមពេលខ្ញុំឈានចូលទៅ។
«ហេតុអ្វី? » ខ្ញុំសួរនាង។
«នៅមិននៅមកសួរកំបុតមានន័យថាម៉េច?» នាងឆ្លើយអ៊ីចឹង ធ្វើដូចក្មេងមិនយល់រឿង។
«ហេតុអីមើលខ្ញុំ!»
«មានភស្តុតាងអត់?»
«ថាទេក៏បាន តែកុហកបេះដូងម៉េចបាន?»
នេះហើយរាល់ពេលដែលខ្ញុំព្យាយាមចូលទៅជិតនាង នាងធ្វើហាក់មិនស្រួល? មិនសុខ មានសម្ពាធ មានការលំបាកក្នុងការត្រង់ទៅត្រង់មកជាមួយគ្នា។
«ធ្វើមើលតែខ្លួនឯងហ្នឹងស្អាតផុតលេខអ៊ីចឹង!»
នាងរអ៊ូថាឱ្យខ្ញុំចំៗហើយដើរចេញ ។ ខ្ញុំនៅបែរខ្នងញញឹមតែម្នាក់ឯង។
ខ្ញុំអាយុ២៦ឆ្នាំហើយ។ មនុស្សស្រីដែលលបមើលខ្ញុំក៏មានមិនក្រោម១០នាក់ដែរ។ រឿងខុសគ្នាគឺ ពួកគេខ្លះនៅពេលយើងចាប់ការសម្លឹងរបស់ នាងបាន នាងហាក់ដូចជាខ្មាស់អៀន ខ្លះទៀតចាក់បណ្តោយឱ្យយើងដឹងថានាងមានចិត្តតែម្តង ចំណែកអ្នកប្រកែកនិងធ្វើឡូយដូចគេម្នាក់នេះខ្ញុំទើបតែជួបទេ ។
«ឈ្លោះជាមួយម៉ានីទៀតហើយ?»
គ្នាខ្ញុំម្នាក់នេះគេឈ្មោះបញ្ញា គេមកសួរក្នុងនាមជាមិត្តដែលក៏ជាអ្នកដឹងរឿងបេះដូងខ្ញុំកន្លងមកគ្រប់យ៉ាង ។ បញ្ញាក្រៅពីជាក្មេងជិតខាង និងបានរៀនជាមួយគ្នាតាំងពីបថមមកពេលនេះមកធ្វើការនៅកន្លែងតែមួយទៀត។ គេតាមសួរខ្ញុំពេលឃើញអានីចាកចេញពីទីនេះទៅរ៉ុយ។
ខ្ញុំមិនឆ្លើយអ្វីព្រោះមិនចង់និយាយ។ រឿងលើកនេះមិនចង់ប្រាប់បញ្ញាសោះ ព្រោះទាំងបីនាក់នៅធ្វើការជាមួយគ្នារាល់ថ្ងៃ តែត្រូវបញ្ញាថាមកទៀតមិនព្រមបង្អង់ទេ៖
«ត្រូវគេបដិសេធ?»
ខ្ញុំនៅតែមិនមាត់ព្រោះដឹងថា អាចមកពីខ្ញុំប្រញាប់ពេក ធ្វើឱ្យនាងមានអារម្មណ៍មិនស្រួលពេលដែលព្យាយាមចូលទៅជិតនាង។
ពេលខ្លះក៏មិនយល់ថា ហេតុអ្វីនៅឆ្ងាយលបមើលយើង ពេលមកក្បែរគេចចោលយើង?មនុស្សស្រី! ខ្ញុំធុញ នឹងជីវភាពញ៉ែស្រីណាស់ បន្លាយពេក និងពិបាកយល់ និយាយរួមឈឺក្បាល!
«ទៅធ្វើការ!!! ទំនេរចង់ដឹងរឿងអញណាស់!»
ខ្ញុំថាហើយវាយស្មាបញ្ញាមួយសំណុំឯកសារទើបចាកចោលមិត្តឱ្យនៅឈរបន្តឆុងកាហ្វេទៀតចុះ។ ទោះយ៉ាងណា ខ្ញុំនៅតែបន្តSearchពីរឿងម៉ានី។ google ប្រាប់មកថា ពេលណាមនុស្សស្រីលបសំឡឹងមើលមកយើងជាសម្ងាត់ អាចមានន័យថា គេកំពុងពិនិត្យមើលចំណុចនានារបស់យើង អាចជាកាយវិកា សម្តីសំដៅ រាងរៅតែជាទូទៅពួកនាងមិនចង់ឱ្យយើងដឹងទេ។
អ៊ីចឹងបានន័យថា ម៉ានីមិនបានចែចង់ខ្ញុំទេ ពីព្រោះថា តាមនិយមន័យ ការចែចង់គឺធ្វើឡើងក្នុងគោលបំណងតែឱ្យ អ្នកដែលត្រូវគេចែចង់ដឹងខ្លួនថា ស្នេហាកំពុងកើតឡើងតែគេវិញ ទាំងលាក់ ទាំងបដិសេធ ទាំងត្រម៉ុតត្រម៉ុយ យកមកគិតនាំតែឆ្កួតចិត្ត។
ខ្ញុំឈប់គិតពីគេក៏បាន!
#ប្រលោមលោក #ម៉ីសនសុធារី #សំណេរ #មនោសញ្ចេតនា #យុវវ័យ #រឿងស្នេហ៍ #រឿងខ្នាតខ្លី ចុចអានរឿងនេះនៅព្រីមៀម
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ