ដោយសរសេរខ្លីៗថា ៖«តាមប្រវត្តិសាស្ត្រកន្លងមក មេដឹកនាំដ៏មានឥទ្ធិពលក្នុងលោក មិនទទួលបានភាពអស្ចារ្យដោយការប្រើរំពាត់ និងកម្លាំងបង្ខំទេ។ អ្នកគាំទ្របានដើរតាមពួកគេ ដោយសារឥទ្ធិពលនៃការបំផុសគំនិត និងជំរុញទឹកចិត្ត។» អ្នកនិពន្ធ ម៉ីសន សុធារី បាននិងកំពុងត្រៀមចេញលក់នូវសៀវភៅថ្មីក្រោមចំណងជើងថា ដឹកនាំដោយមិនគ្រប់គ្រង។
អ្នកនិពន្ធ ម៉ីសន សុធារីដែលទទួលបទពិសោធន៍ផ្ទាល់ជិត២៥ឆ្នាំ ក្នុងភាពជាអ្នកដឹកនាំ នឹងចែករំលែកមាតិកាមួយចំនួននៅក្នុងសៀវភៅថ្មីនេះ ដូចជា ភាពខុសគ្នារវាងការគ្រប់គ្រងនិងដឹកនាំ សិល្ប៍វិធីនៃឥទ្ធិពលសុចរិតក្នុងភាពជាអ្នកដឹកនាំ។ល។
តើអ្នកចង់បានសៀវភៅនេះដែរទេ?
#ដឹកនាំដោយមិនគ្រប់គ្រង#ម៉ីសនសុធារី បើកកក់ឆាប់ៗនេះ!
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ