ហ្វេនចែករំលែកអំពីប្រលោមលោករឿង តើជាតិនេះយើងចួបគ្នាទេ?

មុននិងនាង​រៀបរាប់ហើយសម្រេចថា នឹង​យកស្នាដៃមួយនេះមកចែករំលែក គឺបានបញ្ជាក់ថា យោបល់នេះមិនមែនដើម្បីផលប្រយោជន៍អ្វីមួយទេ គឺបង្ហាញពីចំណាប់អារម្មណ៍ដែលពេញចិត្តស្មោះនូវស្នាដៃអ្នកនិពន្ធ ម៉ីសន សុធារី អ្នកនិពន្ធ

រឿង​តើជាតិនេះយើងជួបគ្នាទេ ដែលបានដាក់ឱ្យអានដោយឥតគិតថ្ងៃតាមបណ្ដាញសង្គមសាច់រឿងផ្ដើមឡើងពីជីវិតនារីម្នាក់ ជាតិនេះកើតមកមានគ្រប់យ៉ាង​តែនាង​រស់នៅតែសម្រាប់តែអ្នកដទៃ មិនអាចមានសិទ្ធិ ធ្វើអ្វីដែលខ្លួនចង់ ប៉ុន្តែក្រោយមកនាងក៏បានជួបនិងមនុស្សម្នាក់….!

អត្ថន័យអប់រំនៃរឿង:

១. ការរស់នៅធ្វើជាខ្លួនឯងគឺជាក្ដីសុខ (ការយល់ដឹងថាខ្លួនឯង រស់នៅដើម្បីអ្វីមួយជាក់លាក់ ឬការស្គាល់ខ្លួនឯងជាអ្នកណា វាគឺជាតម្លៃរបស់មនុស្ស ដែលត្រូវមានបុព្វហេតុដើម្បីរស់នៅបន្តទោះជួបប្រទះនិងរឿងឈឺចាប់យ៉ាងណាក៏ដោយ)។

២. ឪពុកម្ដាយ ចិញ្ចឹមបីបាច់ ស្រឡាញ់ថ្នាក់ថ្នមចង់ឱ្យកូនល្អតែគួរដឹងថា ( កូនស្រឡាញ់អ្វី ចូលចិត្តអ្វី មានគោលបំណងអ្វីដែលចង់ធ្វើ ចង់សម្រេចនៅក្នុងជីវិត ការដែលដឹងអំពីកូន អនុញ្ញាតឱ្យកូនធ្វើរឿងដែលពួកគាត់ចង់បាន ចង់ធ្វើ ចង់សម្រេច ដោយមិនប្រព្រឹត្តខុស នោះទើបហៅថា ឪពុកម្តាយដែលស្រឡាញ់កូន មិនមែនយកពាក្យដែលថាស្រឡាញ់កូន ចង់ឱ្យកូនល្អមកធ្វើជារនាំងដើម្បីរារាំងពីគោលបំណងរបស់កូន ហើយយកមកបំពេញតាមតម្រូវការរបស់ខ្លួនដែលគិតថាត្រឹមត្រូវនិងចង់បាននោះទេ “នេះវាហៅថាភាពអាត្មានិយម មិនមែនក្ដីស្រឡាញ់” )។

៣. សេចក្ដីស្នេហា (ស្នេហាវាកើតឡើងមិនរើស វណ្ណៈ បុណ្យសក្តិ ឬពណ៌សម្បុររបស់មនុស្សឡើយ វាកើតឡើងតាមច្បាប់នៃធម្មតា ហើយវាកើតឡើងចំពោះមនុស្សដែលមានអារម្មណ៍ថា ពេលពួកគេបាននៅក្បែរគ្នា សាមីខ្លួនម្នាក់ៗទទួលបាននិងពាល់នូវអារម្មណ៍ដែលកក់ក្ដៅ មានសុវត្ថិភាព សប្បាយរីករាយហើយចូលចិត្តញញឹម ទោះពេលអ្នកកំពុងតែកើតទុក្ខក៏ដោយ នេះហើយហៅថាអំណាចនៃសេចក្តីស្នេហាដ៏បរិសុទ្ធ វាកើតឡើងដោយមិនបានរើសថា ម្នាក់នោះ គេមានគូហើយឬក៏នៅឡើយ តែអារម្មណ៍ដែលនាក់ទាំងពីបានផ្ដល់ឱ្យចំពោះគ្នាទៅវិញទៅមកគឺជាការពិត)។

៤. ការកុហកនិងការដែលហ៊ាននិយាយនូវការពិត (គ្មាននរណាម្នាក់ក្នុងលោកនេះល្អឥតខ្ចោះ គ្មានកន្លែងទាក់ឬចន្លោះប្រហោងដែលត្រូវបំពេញនោះទេ គឺមានដូចៗគ្នា គ្រាន់តែការដែលទទួលផលគឺខុសគ្នា ការទទួលស្គាល់ឬការកេចវេសនេះហើយ ដែលធ្វើឱ្យអ្នកមើលឃើញពីរឿងដែលកើតឡើងសម្រាប់យើងនូវថ្ងៃមុខបាន យើងមិនអាចរត់កេចពីការពិត បើខុស ត្រូវដឹងថាខុស ត្រូវហ៊ាននិយាយទទួលស្គាល់កំហុស ហើយក៏ត្រូវចេះកែ គ្មាននរណាមួយដែលមិនខឹងនិងការកុហកទេ តែក៏គ្មាននរណាមួយដែលចងចិត្តចាំតែខឹងស្អប់យើងរហូតដែរ ព្រោះគេក៏ចេះហត់ដូចគ្នា)។

«សម្រាប់សាច់រឿងមួយនេះ ខ្ញុំពេញចិត្ត ពេលខ្លះអានទាំងរអាក់រអួល ទោះវាមិនកំសត់ពេកក៏ដោយ តែហាក់ដូចជាខ្លួនឯង ស្ថិតនៅក្នុងហេតុការណ៍ទាំងនោះពិតៗ (ព្រោះថា ក្នុងនាមជាកូនស្រីម្នាក់ ត្រូវបំពេញតួនាទីឱ្យបានល្អសមជាស្រី ត្រូវធ្វើតាមចិត្តរបស់ឪពុកទាំងដែលខ្លួនមិនពេញចិត្តសោះ វាពិតជាឈឺ “តួនាទីជារនាំង ជាថ្មដ៏សែនធ្ងន់ ជាសម្ពាធដ៏សែនពិបាកនិងស្ពាយ” )។ ខ្ញុំ ពេញចិត្តនិងរឿង ៦.៥/១០⭐⭐ ហើយក៏អរគុណសម្រាប់ស្នាដៃប្រលោមលោក មិនថាជាប្រទេសលើកទឹកចិត្តនិងដឹកនាំ បងស្រីពិតជាបានសរសេរបានល្អ រាប់រៀបបកស្រាយក្បោះក្បាយ។ »🤍

ចុចឡាចផេក: meysansotheary.com & ម៉ីសន សុធារី Meysansotheary ដើម្បីអាចអានរឿងជាច្រើនប្រភេទដោយសម្បូរបែប និងស្ដាប់ដំបូន្មានអប់រំផ្សេងៗ!

សូមអរគុណ ពីនាងខ្ញុំ ចន្ធី!!🙏🤍

ប្រលោមោលក រ៉ឿង តើជាតិនេះ.....

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*