ម្ចាស់គម្រោង «គាស់ព្រលឹងស្នាដៃ អ្នកនិពន្ធខ្មែរ» ប្រកាសឱ្យអ្នកនិពន្ធជើងចាស់ទាំងអស ទាក់ទងខ្លួនដើម្បីបោះពុម្ពស្នាដៃជូន

ឧកញ៉ា ជា តុងហ៊ួរ បានប្រកាសជាសាធាណៈនូវគម្រោងមួយឈ្មោះថា “គាស់ព្រលឹងស្នាដៃ អ្នកនិពន្ធខ្មែរ” ក្នុងគោលបំណងចង់រក្សារនូវតម្លៃវប្បធម៌ ស្នាដៃអ្នកនិពន្ធជើងចាស់ពីបុរាណ បង្កើតការងារ និងចំណូលដល់អ្នកនិពន្ធ។ លើសពីនេះ គឺដើម្បីជាការរួមចំណែកថែរក្សារការពារអក្សរសាស្រ្ត អក្សរសិល្ប៍ខ្មែរ ទុកដល់អ្នកជំនាន់ក្រោយជាស្នាដៃប្រវត្តិសាស្រ្ត និងទុកកេរដំណែលសម្រាប់ជនជាតិខ្មែរ។

ហេតុនេះ លោកស្នើអ្នកនិពន្ធ ចាស់ព្រឹទ្ធាចារ្យ សាស្រ្តាចារ្យ នៅក្នុងស្រុកក្រៅស្រុកទាក់ទងទៅកាន់លោកផ្ទាល់ ដើម្បីរួមគ្នាលើកកម្ពស់អក្សរសាស្រ្ត អក្សរសិល្ប៍ជាតិ និងស្នាដៃអ្នកនិពន្ធខ្មែរឱ្យមានព្រលឹងរស់ឡើងវិញ។

ឧកញ៉ា ជា តុងហួរ បញ្ជាក់ថា ក្នុងនាមជាយុវជនជំនាន់ក្រោយ លោកមានបំណងក្នុងការចូលរួមចំណែក បោះពុម្ភសៀវភៅរបស់អ្នកនិពន្ធខ្មែរទាំងអស់ឡើងវិញ ជាស្នាដៃពិត ស្នាដៃឯក មិនបកប្រែពីបរទេស ដើម្បីលើកកម្ពស់ការអាន លើកកម្ពស់ស្នាដៃរបស់អ្នកនិពន្ធពីបុរាណ ដែលមានសៀវភៅរាប់មុឺនក្បាល ជាមានស្នាដៃដែលកប់ទុកចោល ជាយូរណាស់មកហើយ។

លោកថា ក្មួយម្នាក់នេះ សូមចេញថ្លៃបោះពុម្ភជូន និង ចូលរួមការផ្សព្វផ្សាយ លក់ចេញ ដើម្បីបង្កើនប្រាក់ចំណូលជូនអ្នកនិពន្ធគ្រប់ៗរូប រួមទាំង រក្សារនូវកិត្តិយស និងគុណតម្លៃដែលមិនអាចកាត់ថ្លៃបាន គឺព្រលឹងស្នាដៃអ្នកនិពន្ធខ្មែរ។ ហេតុនេះ លោកស្នើអ្នកនិពន្ធ ចាស់ព្រឹទ្ធាចារ្យ សាស្រ្តាចារ្យ នៅក្នុងស្រុកក្រៅស្រុកទាក់ទងទៅកាន់លោកផ្ទាល់ ដើម្បីរួមគ្នាលើកកម្ពស់អក្សរសាស្រ្ត អក្សរសិល្ប៍ជាតិ និងស្នាដៃអ្នកនិពន្ធខ្មែរឱ្យមានព្រលឹងរស់ឡើងវិញ។

តាមរយៈគម្រោងនេះ លោក ទឹម ម៉ានី អ្នកនិពន្ធជើងចាស់មួយរូប ដែលមានស្នាដៃរាប់សិបចំណងជើងមកហើយ ដែលគេច្រើនស្គាល់លោកតាមរយៈនាមប៉ាកា ស្មេរ បានលើកឡើងថា ក្នុងនាមជាអ្នកនិពន្ធជើងចាស់ម្នាក់ លោកពិតជាមានចិត្តត្រេកអរណាស់នូវឆន្ទៈមោះមុតរបស់ឧកញ៉ា ជា តុងហួរ ដែលមានបំណងលើកស្ទួយវប្បធម៌អក្សរសាស្រ្តខ្មែរឱ្យនៅគង់វង្ស និងលើកកម្ពស់ការអានដើម្បីអនាគតកូនខ្មែរជំនាន់ក្រោយ ហើយលោកស្វាគមន៍ជានិច្ច។ ជាមួយគ្នានេះ អ្នកនិពន្ធជើងចាស់ និងថ្មីជាច្រើន ក៏បានបង្ហាញការគាំទ្រ និងអបអរចំពោះគំនិតនៃការផ្តួចផ្តើមនេះផងដែរ៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*