អាថ៌កំបាំងនៃក្បាំងមុខរូបនាគ (វីដេអូនិទានរឿងពេញ)

«ក្បាំងមុខរូបនាគ» ជាតំណាលរឿងមួយក្នុងចំណោមរឿងនិទានចិន ៨ចំណងជើង ដែលជាការនិទានចេញពីការតាក់តែងរបស់អ្នកនិពន្ធ ម៉ីសន សុធារី ដោយផ្ទាល់ និងឱ្យឈ្មោះថា «និទានចិនទាំង៨» ខណៈរឿងនេះ ជារឿងទី២ហើយដែលបានចេញផ្សាយលើ YouTube Channel អ្នកនិពន្ធ មុីសន សុធារី

«ក្បាំងមុខរូបនាគ» ជានិទានដែលតំណាលពីយុវជនត្រកូលអភិជនម្នាក់ ត្រូវបានអូសទាញដោយថាមពលអាថ៌កំបាំង ឱ្យទៅកាន់ស្រុកមួួយនៅភាគខាងលិចប្រទេសចិន ទាំងដែលខ្លួនពុំធ្លាប់បានស្គាល់និងទៅដល់ទាល់តែសោះ។

លើទឹកដីដែលបង្កប់ដោយរឿងរ៉ាវនៃប្រវត្តិសាស្ត្រ ត្រកូលអភិជនរូបនេះ បានចាប់អារម្មណ៍នឹងក្បាំងមុខមួយជាខ្លាំង និងធ្វើគ្រប់បែបយ៉ាងដើម្បីយកឱ្យបានតាមប្រាថ្នារបស់ខ្លួន ដោយចំណាយលុយខុ្ទង់លានដុល្លារសាងសង់ផ្លូវជូនសហគមន៍ទឹកដីនោះ ជាថ្នូរនឹង ក្បាំងមុខនោះ ។ តួយ៉ាង មុនទទួលបានក្បាំងមុខ កំលោះសង្ហាវាសនាខ្ពស់រូបនេះ ក៏ទទួលបានការព្រមានពីចាស់ស្រុកផងដែរ…។

តស់ស្តាប់រឿងពេញ៖

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*