ប្រលោមលោកមនោសញ្ចេតនាស្តីពីពិភពសិល្បៈរបស់អ្នកនិពន្ធ ម៉ីសន សុធារី បានបិទបញ្ចប់ទំព័ររបស់ខ្លួនជាស្ថាពរហើយនៅសប្តាហ៍នេះ។

រឿងទំនុកភ្លេងស្នេហ៍ ជាស្នាដៃថ្មីចុងក្រោយមួយទៀតរបស់អ្នកនិពន្ធ ដែលពណ៌នាអំពីទិដ្ឋភាពតស៊ូយ៉ាងស្វិតស្វាញរបស់អង្គលក្ខិណា ជាកវីនិពន្ធទំនុកភ្លេងសាមញ្ញធម្មតា ដែលខ្នះខ្នែងខំប្រឹងដើរនៅលើវិថីសិល្បៈដោយគោលបំណងបញ្ចេញឱ្យអស់នូវសក្តានុពលរបស់នាង ដើម្បីវិស័យតន្ត្រីនៅកម្ពុជា។
មិនខុសពីស្នាដៃកន្លងមកទេ ទំនុកភ្លេងស្នេហ៍បានទាក់ទាញប្រិយមិត្តអ្នកអានជាច្រើន នៅលើវេបសាយផ្លូវការរបស់អ្នកនិពន្ធម៉ីសន សុធារី ព្រមទាំងទន្ទឹងរង់ចាំនូវការចេញផ្សាយជាបន្តបន្ទាប់ថែមទៀតផង។
អស់រយៈពេលជាច្រើនខែរួចមក ទីបំផុតប្រលោមលោកមួយនេះអាចចេញផ្សាយភាគបញ្ចប់របស់ខ្លួនជាស្ថាពរ។ សេចក្តីសង្ឃឹម រំភើប ផ្លូវទៅកាន់ជោគជ័យនៃឧស្សាហកម្មតន្រ្តីនិងការប្រជែងកក្រើក រំពើក រួមទាំងការខកចិត្ត សង្ស័យ បានកំដរអារម្មណ៍ប្រិយមិត្តឱ្យចូលរួមជាមួយគ្នាក្នុងដំណើររបស់តួអង្គជាច្រើនទៀតនៅក្នុងពិភពសិល្បៈក្នុងទីក្រុងទំនើបស៊ីវិល័យ មិនថាសក្តាវណ្ណ ឯកនគរ ពិស្តារ ឬជេន្នី ដែលសុទ្ធសឹងតែជាតួអង្គដែលបានបង្រៀននូវមេរៀនជាច្រើនដល់អ្នកអាន តោងជាគំនិតពិចារណាយ៉ាងជ្រាលជ្រៅ។

ជាក់ស្តែងនៅពេលនេះ ពិតជាមានមិត្តអ្នកអានជាច្រើនដែលចង់ដឹងជាខ្លាំងថាតើនៅចុងក្រោយ ជោគវាសនារបស់តួអង្គទាំងអស់នោះ នឹងទៅជាយ៉ាងណា។ ដូច្នេះសូមកុំភ្លេច ចូលអានទាំងអស់គ្នានៅលើវេបសាយ meysansotheary.com នៅម៉ោង ៨យប់នេះ។
ចុចអានប្រលោមលោកល្បីៗផ្សេងទៀត
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ