ការដឹកនាំ ជាតួនាទីមួយដែលតម្រូវឱ្យមានសមត្ថភាពច្រើន ក្នុងនោះលទ្ធភាពបង្វឹកបុគ្គលិកមានសារៈសំខាន់និងចាំបាច់ខ្លាំង ។ ជាទូទៅ គ្រប់មេដឹកនាំត្រូវមានជំនាញបង្វឹកដ៏មានប្រសិទ្ធភាព។ ក្រុមហ៊ុន ស្ថាប័នត្រូវបង្កើតនូវប្រព័ន្ធឬយន្តការបង្វឹក ប្រកបដោយនិរន្តរភាពមួយ ទើបអាចជួយដល់ការបន្តដំណើរសន្សំធនធានមនុស្សបាន។
ការបង្វឹកនៅកន្លែងធ្វើការ មានជាអាថ៌ ការកែលម្អ ការឱ្យឱកាសអនុវត្ត ការបង្កើនជំនាញ និងការផ្ទេរចំណេះដឹង។ លើសពីអត្ថប្រយោជន៍ទាំងនេះ ការបង្វឹកអ្នកដទៃ គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយសម្រាប់ការពង្រឹង និងវប្បធម៌នៃភាពលូតលាស់ជាមួយគ្នាផង។
មេដឹកនាំជាច្រើន មិនមានលទ្ធភាពបង្វឹកបុគ្គលិកបន្តវេនទេ។ ពួកគេរអ៊ូ តែមិនបង្ហាញផ្លូវ ពន្យល់តែមិនមាននិយមន័យច្បាស់លាស់ រិះគន់តែមិនអាចជួយកែតម្រូវឱ្យប្រសើរឡើង។ នេះជាប្រភេទមេដឹកនាំគ្មានសមត្ថភាពពិត ព្រោះមេដឹកនាំមិនមែនជាតួនាទីធ្វើការម្នាក់ឯង ឬធ្វើការដោយខ្លួនឯងនោះទេ។
គេមើលមេដឹកនាំជោគជ័យម្នាក់ ក៏មើលលើបុគ្គលិកដែលចូលមកធ្វើការថា កាលមកកម្រិតណា ហើយរីកចម្រើនបានដល់កម្រិតណា?យើងអាចបែងចែកវិធីសាស្ត្របង្វឹកបុគ្គលិកជាច្រើនថ្នាក់ដូចជា៖
កម្រិតបុគ្គលិកថ្មីថ្មោង
អ្នកទើបចូលថ្មីថ្មោងឬគ្មានជំនាញ អាចថាហាត់ការ គឺស្ថិតនៅក្នុងដំណាក់កាល “ប្រាប់” ។ ពួកគេចាំបាច់ត្រូវមានថ្នាក់ដឹកនាំដែលផ្តល់ការណែនាំជាច្រើន និងការកែតម្រូវក្នុងន័យស្ថាបនា។ ជារឿយៗពួកគេមិនអាចបន្លាយឬខាតពេលនៅក្នុងដំណាក់កាលនេះយូរពេកទេ។ ប្រយ័ត្នជានិច្ចថា យើងជាប្រភេទមេដឹកនាំមើលបំណាំដែលរារាំងបុគ្គលិកពីការផ្លាស់សមត្ថភាពទៅរកកម្រិតបន្ទាប់បាន?
កម្រិតទី 2 ក្រុមអ្នកអនុវត្ត
ពីហាត់ការឈានមកទទួលភារកិច្ច និងចាប់ផ្តើមអនុវត្ត ក៏ពួកគេមិនទាន់បានស្ទាត់ជំនាញការងារនៅឡើយ ដូច្នេះហើយនៅតែមានការបង្វឹក “ប្រាប់” យ៉ាងច្រើនដែរ ប៉ុន្តែក៏កំពុងធ្វើការងារជាក់ស្តែងក្នុងពេលតំណាលគ្នា។ ត្រូវបែងចែកភារកិច្ចសមរម្យនិងពិនិត្យមើលកម្រិតសូវចនាករណាប្រកបដោយផលិតភាព ថាគេនឹងរួមចំណែកដល់ក្រុមទំហំណា?
កម្រិតបុគ្គលិកជំនាញ
បុគ្គលិកជំនាញអាចថាបានលូតលាស់នៅទីនេះ ឬបានដាក់ពាក្យមកពីទីផ្សេង។ ពួកគេមានជំនាញស្រេចហើយ គឺមកក្នុងតួនាទីបំពេញភារកិច្ចតាមស្តង់ដារដែលព្រមព្រៀងគ្នាត្រូវទទួលខុសត្រូវធ្វើការងារពិតប្រាកដ និងពេញលេញតាមបទបរិយាយការងារ JD។ ទោះបីយើងជាមេដឹកនាំ ត្រូវការមានការបង្វឹក “ប្រាប់” តិច២ក្រុមខាងលើ ក៏នៅតែមិនអាចរំលងការបង្វឹកពួកគេទេ។ ជំពូកបុគ្គលិកថ្នាក់នេះ យើង នៅតែតម្រូវឱ្យមានមតិកែលម្អជាប្រចាំ ដែលភាគច្រើនផ្តោតលើការទទួលស្គាល់លទ្ធផលល្អ និងការកែលម្អលទ្ធផលដែលមិនបំពេញតាមការរំពឹងទុក។ វាយតម្លៃថា ជំនាញណាទៀតដែលពួកគេត្រូវការ ដើម្បីហក់ឡើងរកតំណែងជាមេដឹកនាំ។
កម្រិតបុគ្គលិកបង្គោល
បុគ្គលិកបង្គោលគឺជាសមាជិកដ៏មានតម្លៃនៃក្រុមហ៊ុន អាចថា គ្មានពួកគេ វប្បធម៌ធំៗនៃផលិតភាពឬ គុណតម្លៃក្រុមហ៊ុនទាំងមូលនឹងប្រែប្រួល។ ជាទូទៅបំណងពួកគេគឺឱកាសក្លាយជាអ្នកដឹកនាំក្រុមជួរមុខ។ ពួកគេច្រើនតែអាចឯករាជ្យ មិនត្រូវការទិសដៅច្រើនទេ ថែមទាំងអាចបង្កើតទិសដៅឱ្យក្រុមហុ៊នផង។ពួកគេមានសមត្ថភាពក្នុងការបង្កើតការងារនិងវាយតម្លៃលទ្ធផលដែលគេចង់ឃើញដោយខ្លួនគេ។ ពួកគេអាចផ្តល់ការណែនាំដល់អ្នកដទៃនិងជួយបណ្តុះបណ្តាលមនុស្ស។ ក្រុមនេះនៅតែត្រូវការការបង្វឹក ហើយមេដឹកនាំត្រូវរកឱកាសសិក្សាបន្តជំនាញថ្មីៗ ក្នុងទីផ្សារជាតិនិងអន្តរជាតិសម្រាប់ពួកគេ។
ចូលរួមសិក្សាជាមួយយើងខ្ញុំ ចុចចូលរួម MST Leadership Program ដើម្បីទទួលបានព័ត៌មានវគ្គបន្ត!ម៉ីសន សុធារី