រឿង៖ និស្ស័យកម្ម

ការសិក្សានិងស្នេហា…   

តុកតាក់! តុកតាក់ ទ្រនិចនាឡិកាចេះតែដើររំកិលទៅមុខបន្តិចម្តងៗទៅតាមកាលវេលាចំណែកឯព្រះទិនករបានបរព្រះរាជរថសន្សឹមៗយាត្រាចាកអស្តង្គត ស្បៃសន្ធិយារាត្រីចូលខ្លួនសន្សឹមៗមកជំនួសម្តង។ ប្រតិទិនចេះតែបកពីមួយសន្លឹកទៅមួយសន្លឹកជិតអស់៣៦៥ថ្ងៃ្ ពេលវេលាចេះតែដើរទៅមុខមិនឈប់មិនដែលរង់ចាំអ្នកណាម្នាក់ឡើយមានតែខ្លួនអ្នកទៅវិញទេដែលតែងតែរង់ចាំពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃ។  នៅកំឡុងខែកញ្ញាឆ្នាំសិក្សា២០១៥

ក្រោយប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិរួចមកសិស្សានុសិស្សទាំងអស់ក៏បាននាំគ្នាសម្រេចចិត្តថានឹងបន្តការសិក្សារបស់ពូកគេ ប៉ុន្តែមានសិស្សមួយចំនួនពួកគេសម្រេចចិត្តទៅធ្វើការខ្លះ​ នៅផ្ទះលក់ដូរខ្លះ ហើយខ្លះទៀតក៏រៀបការទៅតាមតួនាទីរៀងៗខ្លួន។​

       នៅពាក់កណ្តាលខែកញ្ញាឆ្នាំ២០១៥ នូណាបានបន្តការសិក្សានៅសាកលវិទ្យាល័យមួយកន្លែងហើយបានចាប់យកមុខជំនាញមួយសម្រាប់សិក្សា(ជំនាញគណនេយ្យ)នៃសាកលវិទ្យាល័យមួយនៅតាមខេត្តផងដែរ។  នូណាបានស្គាល់មិត្តភក្ភិជាច្រើននៅទីនោះនាងជាក្មេងស្រីម្នាក់ដែលមានរូបរាងតូចច្រឡឹងវង់ភក្រ័្តល្អស្រស់ដូចដួងចន្រ្ទា ចរិយារាបសារមានភាពរួសរាយរាក់ទាក់ នឹងជាទីស្រលាញ់នៃមិត្តៗគ្រប់គ្នាទោះបីមិនមែនជាសិស្សពូកែប៉ុន្តែនាងខិតខំព្យាយាមសិក្សារៀនសូត្រគ្រប់ពេលវេលានិងតែងតែសួរនាំទាក់ទងនូវរាល់ចម្ងល់ដែលនាងចង់ដឹងទៅកាន់លោកគ្រូ​​អ្នកគ្រូ មិត្តរួមថ្នាក់ នឹង  សិស្សច្បងដែលរៀនជំនាន់មុនៗផងដែរ។ នៅពេលណាដែលមិត្តៗនាងមានបញ្ហានូណាគេគឺជាទីប្រឹក្សាដ៏ល្អម្នាក់ដែលនៅចាំជួយលើកទឹកចិត្តដល់មិត្តរបស់នាងឱ្យហ៊ានប្រឈមមុខជាមួយនឹងបញ្ហាដែលកើតមាននៅចំពោះមុខហើយពួកគេតែងតែជួយចែករំលែកឱ្យគ្នាទៅវិញទៅមកគ្រប់ពេលវេលា។​​ ពីមួយឆ្នាំទៅមួយឆ្នាំនូណាក៏បានទទួលនូវបទពិសោធន៍ថ្មីៗទាំងការសិក្សានៅសាលារៀននឹងជីវិតជានិស្សិតស្រីមានគ្រប់រស់ជាតិហើយនាងក៏ចង់ដឹងពីអត្ថន័យពិតប្រាកដរបស់វាបែបណាហេតុអ្វីក៏ម្នាក់ៗចង់ក្លាយទៅជានិស្សិតខ្លាំងម្ល៉េះ? រួមទាំងនូណាផងដែរប៉ុន្តែជាក់ស្តែងជីវិតជានិស្សិតស្រីវាមិនស្រួល វាមិនសប្បាយដូចកាលដែលបានគិតទុកនោះទេ នៅពេលឃើញគេស្លៀកពាក់ឯកសណ្ឋានស្អាតៗចង់ស្អាតដូចគេដែរ។ ពោលនៅរូបភាពខាងក្រៅវាជាបែបនោះពិតមែន ប៉ុន្តែរូបភាពដែលនៅខាងក្នុងវា
មិនសប្បាយមិនឡូយឆាយដូចដែលគិតនោះទេ តែវាគឺជាកន្លែងមួយសម្រាប់បណ្តុះបណ្តាលវិជ្ជាជីវះ សម្រាប់បង្កើនចំណេះដឹងគ្រប់ជំនាញ គ្រប់ផ្នែកទាំងអស់ ដែលតម្រូវឱ្យសិស្សនិស្សិតគ្រប់ៗគ្នាត្រូវយកចិត្តទុកដាក់លើការសិក្សារៀនសូត្រទៅតាមមុខជំនាញដែលពួកគេបានជ្រើសរើសនឹងធ្វើឱ្យវាសម្រេចទៅតាមគោលដៅដែលគេចង់បានរៀងៗខ្លួននឹងជាកន្លែងដែលបង្រៀនឱ្យមនុស្សក្លាយទៅជាថ្នាក់ដឹកនាំល្អ អ្នកគ្រប់គ្រង់ល្អ ជាមនុស្សមានភាពឯករាជ្យក្នុងការសម្រេចចិត្តធ្វើអ្វីមួយនឹងក្លាយជាម្ចាស់ការលើខ្លួនឯង។  រហូតដល់ថ្ងៃមួយនៅដើមឆ្នាំ២០១៨ជាឆ្នាំសិក្សាថ្មីឆ្លងចូលឆ្នាំទី៣មិត្តភក្តិស្រីរបស់នូណាបានណែនាំឱ្យនាងបានស្គាល់មនុស្សប្រុសម្នាក់ដែលត្រូវជាបងប្អូនជីរបស់គេគាត់ឈ្មោះថាសាវុតហើយពួកគេ ក៏បាននិយាយរាប់អានគ្នាក្នុងនាមជាមិត្តភក្តិ។ ជាក់ស្តែងពួកគេទាក់ទងគ្នាតាមរយៈហ្វេសបុកលេងឆាតនិយាយរកគ្នារហូតដល់សុំលេខទូរស័ព្ទនិយាយឆ្លើយឆ្លងគ្នាជារៀងរាល់ថ្ងៃរហូតដល់យូរៗទៅក៏ចាប់ផ្តើមនឹករលឹកមានចិត្តស្រលាញ់គ្នាទៅវិញទៅមក។នៅថ្ងៃមួយសាវុតក៏បានមកលេងផ្ទះរួចក៏បានគិតក្នុងចិត្តសម្រេចថាត្រូវតែសារភាពថាខ្លួនបានលួចស្រលាញ់ពេញចិត្តនូណា ព្រោះថានាងជាមនុស្សស្រីដែលអាចធ្វើឱ្យគេមានអារម្មណ៍ថាកក់ក្តៅនឹងសប្បាយចិត្តគ្រប់ពេលដែលបាននិយាយជាមួយគ្នាម្តងៗ សាវុតតែងតែលួចនឹកដល់នាងគ្រប់ពេលវេលា មានថ្ងៃខ្លះយល់សុបិន្តឃើញនាងក៏មានដែរគេបានដាក់ចិត្តមកស្រលាញ់មនុស្សស្រីដែលចូលចិត្តនិយាយលេងសើចច្រើនទៅវិញ។ តែគេមិនហ៊ានប្រាប់កាលគ្រាកន្លងមកគេខ្លាចថាបើនាងដឹងនាងអាចជាខឹងនាងអាចជាស្អប់ហើយឈប់និយាយជាមួយគេ ប៉ុន្តែពេលនេះគេបានសម្រេចិត្តហើយទោះបីជាចម្លើយបែបណាក៏គេយល់ព្រមទទួលយកដែរសុំត្រឹមតែប្រាប់ឱ្យនាងបានដឹងថាខ្លួនគេមានអារម្មណ៍បែបណា​។   ចំពោះនូណាវិញគេយល់ថាជាសាវុតស្នេហាគ្រាដំបូង  គេជាមនុស្សស្ងៀមស្ងាត់ តែរាងកាចបន្តិច គេចូលចិត្តញញឹមមិនសូវជាចេះនិយាយស្តីច្រើននោះទេ។សាវុតគឺជាមនុស្សបុសដំបូងដែលបានបង្រៀនឱ្យនូណាចេះស្គាល់ពាក្យថា ក្តីស្រលាញ់ពិត ចេះបារម្ភ   ចេះហួងហែង ចេះខឹង ចេះប្រចណ្ឌ ចេះខូចចិត្ត ចេះយំ នៅក្នុងអំឡុងពេលដែលពួកគេចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នា។ សាវុតបានធ្វើការណាត់ចួបជាមួយនូណានាងក៏បានយល់ព្រមទៅតាមការណាត់នេះហើយវាជាចួបលើកដំបូងដើម្បីសារភាពស្នេហ៏ដែលពួកគេបានលាក់ទុកអស់រយះពេលជាយូរមកហើយ។ ក្រោយពេលដែលសាវុតបានសារភាពពាក្យថាស្រលាញ់រួចនាងបាននៅស្ងៀមហើយក៏ញញឹមនឹងបានផ្តល់ចម្លើយទៅវិញថានាងក៏មានចិត្តស្រលាញ់គេវិញដែរ ។ គ្រាន់តែនាងមិនទាន់ប្រាកដចិត្តថាគេស្រលាញ់នាង     បែបណា? បែបសង្សារលេង? ឬជាមនុស្សកំដរ? ឬអាចហៅមួយទៀតបានថាធ្វើជាមិត្តយល់ចិត្ត?

 នៅពេលដែលសាវុតបានឮនូណានិយាយបែបនេះគេក៏បានតបត្រឡប់ទៅវិញថា៖
សាវុតៈ  បងស្រលាញ់អូនបែបជាសង្សារ .   
នូណាៈ សង្សារបែបណា?លេងសើច កំដរអារម្មណ៍ សង្សារលេងៗ ឬបែបណាឱ្យប្រាកដ?ស្រួលធ្វើខ្លួនឱ្យត្រូវ.

សាវុតៈ  បងស្រលាញ់អូនបែបជាសង្សារ ជាគូរអនាគត់របស់បង ជាគូរជីវិតហើយអូនគឺជាមនុស្សស្រីតែម្នាក់ដែលបងចង់រៀបការជាមួយ។

នូណាៈ  បងប្រាកដចិត្តហើយ?

សាវុតៈ  បាទ! បងប្រាកដចិត្តហើយ!

នូណាៈ  បើបងស្រលាញ់អូនបងត្រូវធ្វើតាមលក្ខខណ្ឌរបស់អូន បីយ៉ាង  តើបងព្រមដែរទេ?

សាវុតៈ  បាទបាន! អូននិយាយមកមានអ្វីខ្លះ?

នូណាៈ  ទាំងអស់គឺវាមាន ៣ ខ

ខទី១ ៖អូននឹងសាកល្បងចិត្តបងរយ:ពេល៣ខែសិនមុនពេលយើងក្លាយទៅជាសង្សារនឹងគ្នាអូនត្រូវតែប្រាកដចិត្តសិនថាពួកយើងអាចទៅមុខជាមួយគ្នាបានដែរឬទេ​?

ខទី២៖ មនុស្សស្រលាញ់គ្នាអាចបន្តបានយូរឬឆាប់គឺ  ត្រូវតែមានទំនុកចិត្តចំពោះគ្នាជឿជាក់លើគ្នាទៅវិញទៅមក ហាមលួចក្បត់ មិនធ្វើឱ្យខូចចិត្ត នឹងសំខាន់បំផុតហាមកុហកអូនតែបើដឹងថាបងកុហកអូនមិនថាអូនស្រលាញ់បងខ្លាំងយ៉ាងណាគឺអូននិងស្អប់ខ្លាំងយ៉ាងនោះវិញដូចគ្នា។

ខទី៣៖ បងត្រូវតែស្រលាញ់អូនបែបអូនជាអូន បងត្រូវទទួលយកចំណុចល្អនឹងចំណុចអាក្រក់របស់អូន បងត្រូវដើរតួជាទីប្រឹក្សាយោបល់គ្រប់ពេលដែលអូនមានបញ្ហា បងត្រូវធ្វើជាអ្នកផ្តល់កម្លាំងចិត្ត ពេលអូនខឹងបងត្រូវតែលួងអូនផងណា!ហើយរឿងមួយទៀតសំខាន់ជាងគេនោះបើបងស្រលាញ់អូនបងក៏ត្រូវតែស្រលាញ់គ្រួសាររបស់អូនផងដែរ យល់ព្រមទេ?

សាវុតៈ  បាទ! បងយល់ព្រមគ្រប់យ៉ាង ប៉ុន្តែបងមិនចេះលួងទេ  តើបងគួរធ្វើយ៉ាងម៉េច?

នូណាៈ  បងមិនចាំបាច់និយាយអី្វច្រើនទេ  ប្រាប់ពីមូលហេតុដែលបងធ្វើ នឹងសុំទោសអូនមួយម៉ាត់គឺចប់ហើយ

សាវុតៈ  បាទ បងធ្វើតាមអ្វីដែលអូនសុំគ្រប់យ៉ាង

នូណាៈ  នៅពេលបងធ្វើបានហើយអូនផ្តល់ ៣ខ ខាងលើនេះឱ្យបងវិញដូចគ្នា.

សាវុតៈ  បាទ! បងអរគុណអូន  បងស្រលាញ់អូនណាស់.

នូណាៈ  ចាសអូនក៏ស្រលាញ់បងដូចគ្នា។

បន្ទាប់ពីបានចួបនិយាយគ្នារួចកន្លងផុត៣ខែពួកគេក៏បានក្លាយទៅជាសង្សារនឹងគ្នាតាមលក្ខខណ្ឌដែលបានសន្យានឹងគ្នាហើយថ្ងៃខែគម្រប់ខួបនៃស្នេហារបស់ពួកគេគឺវាត្រូវនឹងថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៨ ហើយក៏ជាខែកំណើតរបស់នូណាផងដែរ នាងកើតនៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៨ វាពិតជាជួនពេលគ្នាល្អខ្លាំងណាស់ហើយក៏ជាលើកដំបូងដែលនាងបានទទួលការដូរដ៏ភ្ញាក់ផ្អើលមួយគឺមិត្តរបស់នាងបានយកនំខេកមក surprise វាជាលើកដំបូងដែលនាងបានទទួលភាពរីករាយមួយនេះរហូតធ្វើឱ្យនូណាស្រក់ទឹកភ្នែកនៅពេលឃើញមិត្តៗទាំងអស់គ្នាដើរចូលមករកនាងហើយក៏ច្រៀងចម្រៀងមួយបទថា រីករាយថ្ងៃកំណើត happy birthday to you  happy birthday happy birthday​ happy birtday to you. បន្ទាប់ពីច្រៀងចប់ពួកគេក៏សួរថាហេតុអ្វីបានជាឯងយំនូណាក៏បានតបវិញថានាងពិតជារំភើបខ្លាំងណាស់ហើយក៏អរគុណពួកគេដែលចងចាំថ្ងៃកំណើតរបស់នាងនឹងបានធ្វើកម្មវិធីតូចមួយសម្រាប់ខ្លួន 

នូណាក៏និយាយទៅកាន់មិត្តៗថានាងពិតជាស្រលាញ់ពួកគេខ្លាំងណាស់។

 អ្វីៗគ្រប់យ៉ាងនៅពេលនោះគឺវាល្អទាំងអស់សម្រាប់នាងទាំងរឿងមិត្តភាពទាំងការសិក្សាពីសេសរឿងគឺស្នេហាក្តីស្រលាញ់របស់ពួកគេក៏កាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃអស់រយៈពេលពេញមួយឆ្នាំវាជាពេលវេលាដែលមានសេចក្តីសុខខ្លាំងបំផុតសម្រាប់ពួកគេទាំងពីរនាក់វាពិតជាសេចក្តីស្រលាញ់មួយបែបដែលនូណាមិនដែលបានទទួលពីអ្នកណាហើយក៏មិនដែលផ្តល់ឱ្យទៅបុរសណាម្នាក់ផងដែរវាគឺជាការស្នេហាមួយដែលចាប់ផ្តើមជាលើកដំបូងរបស់ពួកគេទាំងពីរ អាចថាវាជានិស្ស័យដែលបណ្តាលឱ្យពួកគេស្រលាញ់គ្នាហើយបានសន្យានឹងគ្នាទៀតថាក្រោយរៀនចប់ពួកគេនឹងរៀបការជាមួយគ្នា។

បញ្ចប់បិរញ្ញា  ស្នេហាប្រេះឆា…

នៅពាក់កណ្តាលឆ្នាំ២០១៩ជាឆ្នាំដែលត្រូវប្រឡងបញ្ចប់ការសិក្សារបស់នូណានេះជាពេលវេលាមួយដែលសំខាន់បំផុតសម្រាប់ការបំពេញនូវក្តីស្រមៃរបស់នាងឱ្យក្លាយទៅជាការពិតនៅពេលជិតដល់ថ្ងៃប្រឡងនូណាត្រូវការចំណាយពេលជាច្រើនដើម្បីអានសៀវភៅនឹងធ្វើលំហាត់សម្រាប់ត្រៀមប្រឡងនាពេលខាងមុខព្រោះនៅសល់រយៈពេលតែមួយខែទៀតទេនឹងត្រូវបញ្ចប់ការសិក្សាហើយត្រៀមខ្លួនឡើងសង្វៀនប្រកួតដណ្តើមយករវាងអ្នកជាប់នឹងអ្នកធ្លាក់។ហើយវាជាពេលវេលាមួយដែលគួរឱ្យអាណិតណាស់នូណានាងខិតខំរៀនទាំងថ្ងៃទាំងយប់ ពេលវេលាទំនេររបស់នាងទាំងអស់ត្រូវយកមកធ្វើលំហាត់នាងតែងតែយកចិត្តទុកដាក់រៀនគ្រប់ពេល នូណាខិតខំរហូតដល់ចេញឈឺព្រោះគ្រប់លំហាត់នីមួយៗត្រូវការការគិតនឹងវិភាគឱ្យបានច្បាស់លាស់ ។ នៅពេលដែលសាវុតខលមកនូណាតែងប្រាប់ថានាងរវល់មិនទំនេរទេក្នុងរយៈកន្លះខែនោះដោយសារកាន់តែកៀកថ្ងៃប្រឡងនាងក៏បានសុំសាវុតបែកគ្នាមួយរយ:ព្រោះនាងមិនមានពេលវេលាឱ្យគេទេនាងត្រូវចំណាយពេលរៀនត្រៀមប្រឡង សាវុតគេមិនយល់ពីចិត្តនូណាបែរជាអន់ចិត្តហើយគិតផ្តេសផ្តាសថានូណាមានអ្នកថ្មីក្បត់ចិត្តគេ គេក៏មិនបាននិយាយអី្វដែរពេលភ្លាមៗនោះ។នៅពេលដែលកៀកដល់ថ្ងៃប្រឡងនៅសល់តែ១ថ្ងៃទៀតនាងនឹងត្រូវចូលប្រឡងស្រាប់តែយប់នោះគេក៏ផ្ញើជាវីឌីអូខ្លីមួយមានចំណងជើងថា សុំបែកមួយរយៈ នឹងសារដែលសាវុតសរសេរសារយ៉ាងខ្លីមកបញ្ជាក់ថាអូនគួរតែយល់ហើយ ក្រោយពី
បានស្តាប់វីឌីអូនោះចប់នូណានាងក៏ហូរទឹកភ្នែកស្រក់មកដោយមិនដឹងខ្លួន អត្ថន័យរបស់វីឌីមួយនោះមានខ្លឹមសាររួមខ្លី
ថា “បើអូនមានថ្មី ម្តេចស្រីមិនប្រាប់ រកលេសសារសាប់ ចាក់ចោលស្នេហា បើចង់ទៅហើយ គួរតែវាចា បែរជាយកការសិក្សាមកបាំងផ្លូវ” ។​ អត្ថន័យនេះបានចោទថាតួស្រីបានអស់ចិត្តស្រលាញ់នឹងតួប្រុសហើយក៏មានអ្នកថ្មីនាងរកលេសថា រវល់នេះ រវល់នោះ យកពាក្យថារៀនមកបាំងមុខដើម្បីចង់បែកគ្នាតែមិនហ៊ានសុំតួប្រុសបែកគ្នាត្រង់ៗបែបនេះឯងមិនថានាងព្យាយាមបកស្រាយពន្យល់ទៅកាន់សាវុតបែបណាក៏គេមិនយល់ពីនាងដែរហើយសាវុតក៏និយាយថាពួកយើងបែកគ្នាទៅ។ សម្រាប់ពាក្យថាបែកគ្នាពីរម៉ាត់នេះបើស្តាប់ទៅវាដូចជាធម្មតាគ្មានអ្វីអស្ចារ្យនោះទេ មានចួប មានបែក វាជារឿងធម្មជាតិកែប្រែមិនបាននោះទេតែបើប្រៀបធៀបទៅនឹងអ្នកដែលមានស្នេហាវាដូចជាអាវុធមុខពីរអ៊ីចឹង និយាយឱ្យងាយយល់គឺកាំបិតមុខពីរដែលវាអាចធ្វើឱ្យមនុស្សឆ្កួតវង្វែងស្លាប់ឬរស់ដោយសារតែវាបាន។នៅពេលបានឮពាក្យពីរម៉ាត់នេះនូណាហាក់ដូចជាមានអារម្មណ៍ថាមានគេយកកាំបិតមកចាក់ពុះហែកចំកណ្តាលបេះដូងរបស់នាងមានអារម្មណ៍ថាមានគេមកឆក់យកជិវិតរបស់នាងទៅព្រមទាំងត្រូវទទួលរង់ការចោទប្រកាន់ពីសង្សារជាទីស្រលាញ់របស់នាងថានាងមានចិត្តក្បត់មិនស្មោះនឹងស្នេហាមានចិត្តសាវាដូចកាកី នូណាស្រក់ទឹកភ្នែកហួសចិត្តអស់ពាក្យនឹងថ្លាថ្លែងគេចោទស្តែងៗទាំងដែលមិនបានខុសបើធ្វើពិតមែននាងមិនស្តាយកំហុសតែនេះអត់សោះមកចោទថានាងប្រែប្រួលចិន្តាចុះបើជាអ្នកវិញតើអ្នកនឹងមានអារម្មណ៍បែបណា? បន្ទាប់មកពួកគេនិយាយគ្នារហូតដល់ម៉ោង១២យប់តែចុងក្រោយចម្លើយគឺគ្រប់យ៉ាងត្រូវបានបញ្ចប់ ។ 

ព្រះអាទិត្យចាប់ផ្តើមរះបញ្ចេញពន្លឺរស្មីភ្លឺថ្លាសារជាថ្មីថ្ងៃប្រឡងក៏បានមកដល់ប៉ុន្តែវាបែរជាចំនឹងថ្ងៃដែលនូណាខូចចិត្តខ្លាំងបំផុតនាងហាក់ដូចជាគ្មានសមាធិក្នុងការមើលមេរៀនសម្រាប់ការប្រឡងនៅព្រឹកនេះឡើយព្រោះនាងកំពុងតែខូចចិត្តដែលត្រូវសង្សារជាទីស្រលញ់សុំបែកតើមានមនុស្សស្រីប៉ុន្មាននាក់ដែលអាចធ្វើចិត្តទទួលយកវាបាននោះនៅពេលយប់កណ្តាលរាត្រីសង្សារបណ្តូលចិត្តស្រីនិយាយសុំដើរផ្លូវបំបែកហើយពេលព្រឹកថ្ងៃស្អែកត្រូវប្រឡងបញ្ចប់ការសិក្សានោះ បើទោះបីជាមនុស្សស្រីរឹងខ្លាំងយ៉ាងណាក៏ត្រូវការចំណាយពេលកន្លះខែសម្រាប់កាត់ចិត្តដែរតែនេះត្រឹមរយៈពេលតែ១រាត្រីវាដូចជាលឿនពេកហើយទទួលយកមិនបានឡើយបើទោះបីជាមើលពីសំបកក្រៅគឺហាក់ដូចជាធម្មតា  នូណាទៅសាលាប្រឡងដូចគេដូចឯងហើយញញឹមញញែមនៅចំពោះមុខមិត្តៗនាងគ្រប់គ្នាប៉ុន្តែក្នុងចិត្តនាងក្តៅដូចជាភ្លើងដែលកំពុងតែដុតរោលចិត្តរបស់នាងឱ្យស្លាប់ទាំងរស់ ពេលវេលាដែលទន្ទឹងរង់ចាំក៏បានចូលមកដល់ៗម៉ោងចូលប្រឡងហើយ នៅពេលប្រឡងមុខវិជា្ជដំបូងនាងគ្មានសមាធិក្នុងខ្លួនទេនាងគិតតែពីយំនឹកឃើញតូចចិត្តខ្លួនឯងនាងមិនបានធ្វើអ្វីខុសឆ្គងអ្វីសោះឡើយគ្រាន់តែពេលមើលសៀវភៅត្រៀមប្រឡងសោះក៏ចោទថានាងក្បត់ដែរ! រឿងដែលមិនគួរកើតបែរជាកើតមកលើរូបនាងទៅវិញនាងគិតហើយលួចយំក្នុងចិត្តយ៉ាងក្តុកក្តួលចង់និយាយប្រាប់អ្នកណាក៏មិនបានត្រឹមតែលួចយំក្នុងចិត្តម្នាក់ឯងហើយនាងក៏ព្យាយាមតាំងចិត្តប្រមូលអារម្មណ៍របស់នាងរហូតដល់ជិតចប់ម៉ោងទើបនាងប្រមូលសតិមកវិញបានប៉ុន្តែនាងមិនទាន់បានធ្វើវិញ្ញាសារមួយនេះហើយផងក៏ដល់ម៉ោងប្រមូលបាត់ទៅ
ហើយវាជាវិប្បដិសារីមួយនៅក្នុងជីវិតនាងចង់ចាំដល់ថ្ងៃស្លាប់នាងពិតខឹងនឹងខ្លួនឯងខ្លាំងណាស់ដែលបែងចែកមិនដាច់រវាងរឿងការសិក្សានឹងស្នេហា ប៉ុន្តែបើទោះជាយ៉ាងណានៅសល់ពីមុខវិជា្ជទៀតនាងក៏បានព្យាយាមប្រមូលសតិអារម្មណ៏របស់នាងត្រឡប់មកវិញបើទោះបីជាមិនបានពេញ១០០ភាគរយដូចមុនក៏បានត្រឹម   ៥០ភាគរយដែរក្រោយពេលការប្រឡងត្រូវបានបញ្ចប់នាងក៏បានដឹងខ្លួនថានាងច្បាស់ជាប្រឡងធ្លាក់មុខវិជ្ជាមួយនោះជាក់ជាមិនខានទេ តាមពិតជាក់ស្តែងមុខវិជ្ជាមួយនោះវាពិបាករៀនស្រាប់ទៅហើយដល់តែពេលចួបរឿងបែបនឹងទៀតវាហាក់ដូចជាផ្លែស្វាយមួយផ្លែដែលរងចាំតែថ្ងៃទុំជ្រុះតែមិនទាន់ដល់ថ្ងៃនោះផងត្រូវខ្យល់ឱ្យជ្រុះមុនបាត់តែម្តងទៅ។

លុះកន្លងពេលបាន១អាទិត្យក្រោយមកសាវុតក៏ត្រឡប់មកសុំត្រូវគ្នាវិញហេតុតែស្រលាញ់នាងក៏យល់ព្រមត្រូវគ្នាវិញទៅ។រង់ចាំអស់រយៈពេលជិត២ខែក៏ដឹងលទ្ធផលនូណបានធ្លាក់មុខវិជ្ជាមួយនោះពិតមែននៅខ្វះតែ៣ពិន្ទុនាងបែរជាយកមិនបាននាងបានបន្ទោសខ្លួនឯងនឹងខូចចិត្តជាខ្លាំងម្តងទៀតព្រោះតែខូចចិត្តរឿងស្នេហាទើបធ្វើឱ្យនាងបរាជ័យក្នុងការសិក្សាប៉ុន្តែក៏មិនបានន័យថាកាលដែលមានស្នេហាក្នុងពេលសិក្សាវាមិនល្អនោះទេបើមើលពីចំណុចល្អស្នេហាប្រៀបដូចជាថ្នាំពេទ្យអ៊ីចឹងបើទិញចំថ្នាំល្អពេលដែលយើងលេបទៅវានឹងមានរស់ជាតិផ្អែមហើយក៏ធ្វើឱ្យយើងឆាប់ជាពីជំងឺថែមទាំងជួយឱ្យយើងឆាប់មានកម្លាំងនឹងមានសុខភាពល្អពេលបានជាពីជំងឺ ផ្ទុយទៅវិញបើមើលទៅចំណុចអាក្រក់របស់ស្នេហាប្រៀបធៀបទៅនឹងថ្នាំពេទ្យដូចគ្នា ប៉ុន្តែវាជាប្រភេទថ្នាំដែលលេបទៅវាមានរសជាតិល្វីង លេបទៅមិនបានជួយកាត់បន្ថយការឈឺចាប់ក្នុងខ្លួនតែបែរជាធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរខ្លាំងឡើងៗនៅក្នុងរយៈពេលមួយដ៏ខ្លី ឬអាចបណ្តាលឱ្យស្លាប់បានព្រោះតែប្រតិកម្មជាមួយនឹងថ្នាំ យ៉ាងណាមិញស្នេហាក៏បានធ្វើឱ្យនូណាស្រលាញ់ការសិក្សាជាខ្លាំងផងដែរនាងខិតខំរហូតដល់រៀនចប់ប៉ុន្តែនាងក៏បរាជ័យការសិក្សាដោយសារតែស្នេហាដូចគ្នារឿងរ៉ាវគ្រប់យ៉ាងវាសុទ្ធតែមានគុណសម្បត្តិនឹងគុណវិបត្តិរៀងៗខ្លួនរបស់វាហើយយើងទទួលបានផលតបស្នងវិញបែបណាវាស្ថិតនៅលើការសម្រេចចិត្តជ្រើសរបស់យើងដោយខ្លួនឯង។ 

នៅកំឡុងពេលនោះនូណាបានបរាជ័យលើការសិក្សាក៏ពិតមែនប៉ុន្តែនាងមិនបានចុះចាញ់នោះទេនាងបានសន្យានឹងខ្លួនឯងថាត្រូវតែប្រឡងឱ្យជាប់នៅលើកទី២។ មួយខែកន្លះក្រោយមកសាលាបានប្រកាសថានឹងមានការប្រឡងសងជាលើកទី២ម្តងទៀតវនូណាក៏បានតាំងចិត្តថានឹងប្រឡងឱ្យជាប់លើកនេះនាងគិតតែពីរឿងរៀនមួយមុខគតត់។នូណាបានទៅសាលារួចក៏មានការណាត់ចួបមិត្តៗចំនួន៤នាក់ដើម្បីទៅចួបពិភាក្សារជាមួយលោកគ្រូនៅមុខវិជ្ជាដែលបានប្រឡងធ្លាក់ហើយលោកគ្រូក៏ជួយណែនាំឱ្យនាងមើល៨មេរៀនក្នុងនោះមាន៤មេរៀនដែលត្រូវចេញពេលប្រឡងក្រៅពីនេះសិក្សាស្វែងយល់ដោយខ្លួនឯង។ ក្រោយពីសន្ទានជាមួយលោកគ្រូចប់នូណាបានឆាត
ចូលក្នុងគ្រុបមិត្តជិតស្និទ្ធទាំង៨នាក់មាន២នាក់ប្រឡងជាប់ពួកគេបានពិភាក្សាគ្នាគេការស្រង់យកលំហាត់ដែលគិតថា
លោកគ្រូនឹងអាចប្រឡងចេញយកមកគណនានឹងកែសម្រួលកន្លែងខុសឱ្យវាត្រឹមត្រូវ។ លុះជិតដល់ថ្ងៃប្រឡងមិត្តៗនាងជាច្រើនបានឆាតមកសួរនាងក៏បានប្រាប់តាមដែលនាងដឹង។ ដល់ថ្ងៃប្រឡងលើកនេះនាងមានភាពជឿជាក់លើខ្លួនឯងថានាងត្រូវតែប្រឡងឱ្យជាប់ ដល់ម៉ោងចែកវិញ្ញាសាស្រាប់តែចែកមិនទាន់ដល់នូណាផងក៏អស់ក្រដាស់ប្រឡងខ្វះពីរនាក់ដើមហេតុមកពីនៅខាងមុខសរសេរខុសហើយដូរក្រដាស់ដោយសារតែសិស្សមានចំនួនច្រើនហើយនូណានាងអង្គុយនៅតុចុងក្រោយទើបអត់បានវិញ្ញាសាប្រឡងនឹងគេទម្រាំតតែគ្រូយកវិញ្ញាសាទៅកុំពីនឹងយកវិញ្ញាសារត្រឡប់មកដល់បន្ទប់វិញនៅសល់រយៈពេលតែ៤០នាទី (រយៈពេលប្រឡង៩០នាទី) ។ រឿងមួយដែលមិនគួរឱ្យជឿ៨លំហាត់ដែលនូណាយកមកសិក្សានោះវាត្រូវនឹងវិញ្ញាសា៥លំហាត់ហើយវិធីសាស្ត្ររកដូចគ្នាគ្រាន់តែប្តូរតួលេខប៉ុន្តែកំហុសរបស់នាងនោះគឺនាងមិនបានមើលសំណួរនឹងចម្លើយនោះទេពោលគឺនាងខិតខំមើលនឹងធ្វើលំហាត់តែម្យ៉ាងគត់។  នៅពេលដែលបានឃើញវិញ្ញាសារនាងសប្បាយចិត្តណាស់បើទោះបីជានៅសល់ពេលខ្លីក៏នាងមិនបង្អង់យូរស្រូតធ្វើវិញ្ញាសាផងដែរក្នុងរយៈពេលខ្លីនាងអាចធ្វើបាន៥លំហាត់ក្នុងចំំណោម៧លំហាត់នឹង២សំនួរទាំងអស់គឺមានចំនួន៩លំហាត់ដែល១លំហាត់ៗកំណត់រយះពេលធ្វើ១០ទៅ១៥នាទី ប៉ុន្តែដោយសារតែនូណាបានរៀនធ្វើនឹងគណនាបានស្ទាត់ហើយនោះទើបក្នុងរយៈពេលខ្លីនាងធ្វើបានបើទោះជាលើកនេះនាងធ្វើវិញ្ញាសារមិនហើយនៅសល់២លំហាត់២សំណួរក៏ពិតមែនប៉ុន្តែលើកនេះនាងមានសង្ឃឹមថានាងប្រាកដជាប្រឡងជាប់ជាក់ជាពុំខានព្រោះថាគ្រប់លំហាត់ដែលនាងបានធ្វើនាងប្រាកដចិត្តថាវាត្រឹមត្រូវទាំងអស់គ្រាន់តែបានពិន្ទុមិនបានល្អពេញលេញបកស្រាយមិនបានក្បោះក្បាយព្រោះតែពេលវេលាខ្លីពេក(ឱ្យតែមានការប្រឡងលើកណាដឹងតែមានបញ្ហាតាមមកជាមួយដែរហើយ)។ ថ្ងៃនៃការរង់ចាំដោយស្នាមញញឹមនៅពេលនោះក៏បានកៀកចូលមកបន្តិចម្តងៗលុះបាន១ខែកន្លះក្រោយមកថ្ងៃនៃការប្រកាសលទ្ធក៏មកដល់នៅទីបំផុតនូណាក៏បានប្រឡងជាប់ដូចកាលដែលបានរំពឹងទុកពិតប្រាកដមែននាងពិតជាសប្បាយចិត្តខ្លាំងណាស់ដែលការតស៊ូព្យាយាមរបស់នាងបានសម្រេចក្តីស្រមៃរបស់នាងបានក្លាយទៅជាការពិតបើទោះបីជានាងធ្លាប់បរាជ័យលើការសិក្សានៃការប្រឡងលើកទី១ក៏ពិតមែនប៉ុន្តែនាងក៏មិនដែលបាក់ទឹកចិត្តឬចុះចាញ់ចំពោះបញ្ហាម្តងណាទេ ។ នាងមិនធ្លាប់គិតបោះបង់ការតស៊ូព្យាយាមរបស់នាងចោលឡើយ  តែផ្ទុយទៅវិញវាស្តែងឱ្យឃើញថានាងកាន់តែរឹងមាំ នឹង ចេះបែងចែកឱ្យដាច់រវាងរឿងស្នេហាគួរតែនៅត្រង់ចំណុចណា នឹង ការសិក្សាគួរតែស្ថិតនៅត្រង់ចំណុចណាក្រោយពីនាងបែងចែកដាច់នាងបានព្យាយាមខិតខំរៀនសូត្ររហូតដល់នាងបានប្រឡងជាប់នៅលើកទី២នៃការប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រ ត្រូវចាំថាអ្នកត្រូវតែធ្វើជាកម្លាំងចិត្តឱ្យដល់ខ្លួនឯងគ្រប់ពេលវេលា ព្រោះមានតែខ្លួនអ្នកទេដែលស្គាល់ពីខ្លួនឯងច្បាស់ ចំណុចមួយនេះបានស្តែងបង្ហាញឱ្យឃើញថាគ្មានភាពជោគជ័យណាបានមកដោយគ្មានការខិតខំតស៊ូព្យាយាមនោះទេ។ 

ស្នេហ៍អស់និស្ស័យ ស្នេហាដើរដល់ផ្លូវបំបែក…   

សេចក្តីសុខរបស់មនុស្សមានមិនច្រើននោះទេ មានតែសេចក្តីទុក្ខទេដែលតែងតែតាមដេញខាំអ្នកមិនឈប់មិនឈរងាកមកមើលសាវុតវិញម្តងក្រោយពេលទាក់ទងគ្នាបាន១ឆ្នាំកន្លះគេបែរជាមានគំនិតមិនល្អចេះតែរករឿងឈ្លោះប្រកែកជាមួយនឹងនូណាមិនលោះមូយថ្ងៃឡើយការឈ្លោះប្រកែកក៏ចេះតែកើតមានជាហូរហែរលក្ខណៈបែបឈ្លោះហើយក៏ត្រូវគ្នាវិញ ប៉ុន្តែថ្ងៃមួយគេក៏មកសុំបែកម្តងទៀត  នូណាក៏ព្រមបែកជាមួយគេបានប្រហែល២ខែគេក៏មកសុំត្រូវជាមូយនូណាវិញ្(បែកគ្នាជិតមួយពាន់ដងហើយក៏នៅតែត្រឡប់មកត្រូវគ្នាវិញរហូតត្រូវចាំថាស្នេហាមួយមិនថាឈ្លោះប៉ុន្មានពាន់ដងក៏ត្រឡប់មកត្រូវគ្នាវិញតែបើមានអវត្តមានរបស់ជនទី៣ចូលហើយពិបាកក្នុងការផ្សះផ្សារគ្នាវិញខ្លាំងណាស់បើនិយាយថាបែកគ្នាហើយគឺបែកហើយគេនឹងទៅបន្តស្នេហាជាមួយអ្នកថ្មីដែលគេទើបស្រលាញ់) ហើយពេលនោះនូណាក៏ព្រមត្រូវគ្នាជាមួយគេវិញ ប៉ុន្តែការដែលសាវុតត្រឡប់មកវិញលើកនេះគេតែងតែនិយាយប្លែកៗគេចេះតែនិយាយបញ្ឍឺឌឺដងនូណាមិនលោះមួយពេលម្តងគេនិយាយថា បងមិនល្អគ្រប់គ្រាន់សម្រាប់ឱ្យអូនស្រលាញ់ទេ បងអន់គ្រប់យ៉ាងបងជាមនុស្សអាក្រក់តែងតែធ្វើឱ្យអូនយំ អូនជ្រើសរើសអ្នកថ្មីដែលគេល្អជាបងទៅ ពួកយើងមិនសក្តិសមនឹងគ្នានោះទេ មនុស្សល្អដូចអូនមិនគួរមកស្រលាញ់មនុស្សប្រុសដូចបងនោះទេ បាន១ខែក្រោយមកគេក៏ចាប់ផ្តើមឌឺដងនាងម្តងទៀតលើកនេះគេប្តូរភាសារដែលគេតែងនិយាយថាអូនមិនសក្តិសមនឹងបងនោះទេ អ្នកថ្មីដែលបងទើបស្គាល់គេល្អ គេស្អាតជាងអូនឆ្ងាយណាស់ អូនអន់ខ្លាំងណាស់គ្មានអ្វីល្អដូចគេសូម្បីតែម្យ៉ាង ហើយគេជាកូនអ្នកមានគេល្អជាងអូនគ្រប់យ៉ាងគេជាមនុស្សស្រីដែលបងប្រាថ្នាចង់នៅក្បែរជាអ្នកដែលបងស្រលាញ់ទុកជាគូរអនាគតមិនមែនអូនឯងទេគឺជាគេ!​ 

-ពេលឮពាក្យនេះពេលណានូណាមានអារម្មណ៍ក្តុកក្តួលអួលដើមកមិនគិតថានឹងបានឮពាក្យបែបនេះចេញពីមាត់មនុស្សប្រុសដែលនាងស្រលាញ់ខ្លាំងបំផុតនាងតែងតែលួចយំគ្រប់ពេលប៉ុន្តែនាងមិនដែលបង្ហាញឱ្យគេដឹងនោះទេព្រោះថានូណាគឺជាមនុស្សស្រីរឹងមាំពូកែលាក់អារម្មណ៍នាងលាក់ខ្លាំងពេកទើបសាវុតមិនដឹងទេថានាងក៏ចេះឈឺចាប់ដែរ។ គេចាប់ផ្តើមប្រែពីមួយថ្ងៃទៅមួយថ្ងៃមួយអាទិត្យខលមកម្តងបើមិនខលទៅក៏គេក៏មិនខលមកដែរយូរៗទៅកាន់ឆ្ងាយទៅឆ្ងាយទៅហើយនៅសុខៗគេក៏បានប្លុកហ្វេសបុកនូណាចោលដោយគ្មានមូលហេតុគេទៅបែបស្ងាត់ៗមិនបាននិយាយពាក្យថាលាសូម្បីតែមួយម៉ាត់គេចាកចេញទៅយ៉ាងឈាមត្រជាក់បំផុតគេបានកាត់ផ្តាច់ការទាក់ទងជាមួយនាងទាំងអស់ទោះបីនាងខំផ្ញើសារព្យាយាមខលទៅសួររកហេតុផលក៏គេមិនទទួលគេមិនតបគេធ្វើប្រងើយៗព្រោះគេមិនចង់បន្តស្នេហាមួយនេះទើបគេបញ្ចប់គ្រប់យ៉ាងដោយស្ងៀមស្ងាត់បែបនេះ។ចំណែកឯនូណាវិញនាងក៏ឈឺចាប់បែបស្ងាត់ៗដូចគ្នាឈឺដល់ថ្នាក់និយាយលែងចេញតែម្តង ប៉ុន្តែនាងក៏បានព្យាយាមកាត់ចិត្តពីគេម្តងបន្តិចៗប៉ុន្តែនៅតែបំភ្លេចគេ
មិនបានគឺមានតែគេងយំនឹកគេពិបាកចិត្តតែម្នាក់ឯងទាំងដែលដឹងហើយថាគេកំពុងតែសប្បាយចិត្តនឹងស្នេហាថ្មី។

ព្រោះតែពាក្យថាស្រលាញ់នឹងការឈឺចាប់ធ្វើឱ្យមនុស្សស្រីម្នាក់ដែលមានចរិតទន់ភ្លន់បានផ្លាស់ប្តូរខ្លួនឯងបើទោះបីជានាងជាមនុស្សរឹងមាំប៉ុន្តែនាងក៏ជាមនុស្សដែលចេះទន់ភ្លន់ ស្លូតបូត រួសរាយរាក់ទាក់ ចូលចិត្តនិយាយលេងសើចច្រើននឹងជាទីស្រលាញ់នៃអ្នកគ្រប់គ្នានូណាបានប្រែក្លាយទៅជាមនុស្សស្រីដែលមានចិត្តត្រជាក់ៗដូចជាទឹកកកនៅពេលដែលកើតមានបញ្ហាអ្វីមួយ ហើយជាមនុស្សដែលមានសម្តីអាក្រក់នាងចូលចិត្តនិយាយត្រង់ៗនៅចំពោះមុខគេ ថែមទាំងកាចឆ្នាស់ឆ្នើម នឹង ចិត្តរឹង​ ចិត្តដាច់ខ្លាំងបំផុតបើនាងនិយាយបែបណាគឺនាងនឹងធ្វើបែបនោះ ប្តូរពីមនុស្សចូលចិត្តនិយាយលេងសើចច្រើនមកជាមនុស្សចូលចិត្តភាពស្ងៀមស្ងាត់នាងបានព្យាយាមផ្លាស់ប្តូរខ្លួនឯងទាំងសកម្មភាពនឹងការគិតរបស់នាងបន្តិចម្តងៗរហូតមក។

បើនិយាយទៅនូណាគឺជាមនុស្សស្រីម្នាក់ដែលអភ័ព្វស្នេហ៍ខ្លាំងណាស់នៅពេលនាងចាប់ផ្តើមដាក់ចិត្តស្រលាញ់មនុស្សប្រុសម្នាក់ខ្លាំងគេបែរជាមកសុំបែកអ៊ីចឹងហើយទើបនាងមិនចង់ស្រលាញ់អ្នកណាទៀតនោះទេទោះបីមានអ្នកតាមស្រលាញ់នាងច្រើនមិនថាគេនោះជាមនុស្សល្អបែបណាក៏នាងមិនស្រលាញ់គេដែរបើមានគឺបែបរាប់អាននិយាយលេងសើចសប្បាយលក្ខណះមិត្តយល់ចិត្តកំដរពេលដែលនាងពិបាកចិត្ត។ 

ភារៈកិច្ច និង តួនាទី (ការងារថ្មី)…

នៅដើមខែមីនាឆ្នាំ២០២០នូណាបានចូលបង្រៀនកិច្ចសន្យានៅ មជ្ឈមណ្ឌលបណ្តុះបណ្តាលមួយកន្លែងដែលទីតាំងស្ថិតនៅក្នុងសាលាបឋមសិក្សាដែលមានចុះកុងត្រាការងារបង្រៀនសិស្សមានរយៈពេល៦ខែ សិក្សាលើជំនាញ ផ្នែកកុំព្យូទ័រដោយការចូលរៀនមានកំណត់អាយុចាប់ពី ១៤ឆ្នាំ-៦០ឆ្នាំ គឺអាចចូលរៀនបានទាំងអស់ឱ្យតែស្ថិតក្នុងលក្ខខណ្ឌមួយនេះ​វាជាជំនាញមួយដែលបើកបង្រៀនដំបូងគេបង្អស់នៅក្នុងវិស័យអប់រំក្រៅប្រព័ន្ធនៃមជ្ឈមណ្ឌលមួយកន្លែងនៅក្នុងសាលាបឋមមួយនៅក្នុងឆ្នាំ ២០១៨​  ។

-គោលដៅនៃការបើកបង្រៀនជំនាញមួយនេះគឺចង់ផ្តល់ចំណេះដឹងឱ្យដល់គ្រប់ប្រជាជនទាំងអស់មិនថាគ្រូ សិស្ស អ្នកដែលបានបោះបង់ការសិក្សាឬមួយមន្រ្តីរាជការទាំងអស់ដែលបានបម្រើការងាររដ្ឋដែលរស់នៅក្នុងសហគមន៍មួយនោះបានសិក្សាស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅក្នុងការធ្វើការតាមបែបសម័យទំនើបនឹងវាជាចំណេះដឹងមួយដែលយើងត្រូវតែចេះត្រូវតែដឹងពីវាឱ្យបានច្រើនតាមដែលអាចធ្វើទៅបានព្រោះវាមានប្រយោជន៍បើយើងចេះ ។ការបង្ហាត់បង្រៀនគេវាមិនមែនជារឿងងាយស្រួលនោះទេ មិនមែនបង្រៀនឱ្យចេះតែបានឡើយ ពេលផ្តើមបង្រៀនដំបូងវាពិតជាមានផលពិបាកជាច្រើនសម្រាប់នូណានាងត្រូវស្វែងរកសៀវភៅមកបង្រៀនដោយខ្លួនឯង
នាងត្រូវធ្វើកិច្ចតែងការបង្រៀនឱ្យគេពិនិត្យទៀតផងនូណាក្រឡេកមើលឃើញថាធម្មតាពេលរៀនកុំព្យូទ័រតាមសាលាឯកជនផ្សេងៗគេមិនត្រូវឱ្យសរសេរលើក្តារខៀននឹងអានមេរៀនអីនោះទេភាគច្រើនលោកគ្រូចែកសៀវភៅឱ្យសិស្សវាយតាមឆ្ងល់ត្រង់ណាចាំសួរនឹងកត់ត្រាចំណាំដោយខ្លួនឯងទើបឆាប់យល់។នូណាបានយកវិធីនេះមកសាកល្បងបង្រៀនសិស្សរបស់នាងប៉ុន្តែនាងបានបរាជ័យលើយុទ្ធសាស្ត្រនៃការបង្រៀនមួយនោះប៉ុន្តែនាងក៏មិនព្រមចាញ់នាងព្យាយាមមើលពីរបៀបនៃការបង្រៀនរបស់លោកគ្រូអ្នកគ្រូនឹងសុំការណែនាំពីលោកគ្រូអ្នកគ្រូផងដែរនៅទីបំផុតរកឃើញពីវិធីនៃការបង្រៀនបានសម្រេចហើយនាងក៏បានចាប់ផ្តើមសាកល្បងយុទ្ធសាស្ត្រថ្មីក្នុងការបង្រៀនពេលចាប់ផ្តើមដំបូងវាហាក់ដូចជាពិបាកខ្លះៗដែរតែពេលអនុវត្តន៍បាន១សប្តាហ៍ស្រាប់តែលទ្ធចេញមកល្អលើសពីការរំពឹងទុកនូណាពិតជាសប្បាយចិត្តណាស់នៅពេលដែលការបង្រៀនរបស់នាងបានបង្ហាញឱ្យឃើញថាសិស្សរបស់នាងនឹងក្លាយទៅជាសិស្សម្នាក់ដែលរៀនពូកែបូកផ្សំនឹងសមត្ថភាពនឹងការខិតខំរៀនសូត្ររបស់ពួកគេវាធ្វើឱ្យការរៀនរបស់ពួកគេកាន់តែល្អថែមមួយកម្រិត។ពាក្យចាស់ថា គ្រូកាចសិស្សខូច ចំណែកគ្រូស្លូតសិស្សបែរជាខ្លាចទៅវិញ ពាក្យនេះវាមិនខុសនោះទេគ្រាន់ពេលខ្លះបើស្លូតពេកក៏មិនកើតដែរជាក់ស្តែងពេលនូណាបង្រៀនសិស្សនាងតែងតែផ្តល់ភាពសប្បាយរីករាយដល់សិស្សនាងគ្រប់ពេល នាងមិនបានដាក់សម្ពាធដល់សិស្សឡើយគ្រប់ពេលបង្រៀននាងតែងតែមើលទឹកមុខសិស្សរបស់ខ្លួនបើពួកគេមានអារម្មណ៍ថាងងុយគេងពេលម៉ោងកំពុងរៀនពេលណានាងតែបបួលសិស្សនិយាយពីរឿងនេះរឿងនោះដើម្បីឱ្យពួកគេបានសប្បាយចិត្តរួចហើយបានបន្តមេរៀនទៅមុខទៀត។គ្រប់កូនសិស្សទាំងអស់ស្រលាញ់នាងខ្លាំងណាស់ពួកគេពិតជាចង់រៀនជាមួយនឹងនាងណាស់ពួកគេរៀនមិនចង់ឈប់នោះទេ មូលហេតុនោះគឺ  នូណាចង់ប្រាប់ឱ្យសិស្សដឹងថានាងស្រលាញ់ពួកគេដូចជាកូនដូចជាប្អូន ពួកគេប្រៀបដូចជាគ្រួសាររបស់នាងដែរ ហើយចាត់ទុកសាលាដូចជាផ្ទះទី២របស់នាងអ៊ីចឹង សកម្មភាពមួយនេះបានធ្វើឱ្យសិស្សគ្រប់គ្នាយកតម្រាប់តាមនាងស្រលាញ់គ្រូឱ្យដូចជា ម្តាយទី២ ស្រលាញ់សាលាឱ្យដូចជាផ្ទះ ហើយស្រលាញ់ការសិក្សាដូចជាស្រលាញ់ខ្លួនឯង។

 នៅដើមខែមីនាឆ្នាំ២០២០នេះដដែលនូណាក៏ចួបលោកគ្រូម្នាក់ឈ្មោះពិសិដ្ឋបើនិយាយឱ្យចំទៅពួកគេស្គាល់គ្នាយូរហើយតាំងពីនៅក្មេងៗមកម្ល៉េះហើយលោកប៉ារបស់ពួកគេទាំងពីរក៏ត្រូវជាមិត្តសម្លាញ់នឹងគ្នា ឯកូនៗវិញសិក្សានៅថ្នាក់បឋមក៏រៀនជាមួយគ្នា រៀននៅវិ​ទ្យាល័យក៏សាលាជាមួយគ្នា នឹងរៀននៅសាកលវិទ្យាល័យក៏ជាមួយគ្នាហើយ កាន់តែចៃដន្យនោះគឺកន្លែងធ្វើការងារពួកគេទាំងពីរគឺនៅទល់មុខគ្នាទៀតផង។ លោកគ្រូគាត់ក៏បានមករៀនជាមួយនូណាផងដែរតែកាលនោះគាត់បានបបួលមិត្តភក្តិរបស់គាត់ដែរជាលោកគ្រូៗដូចគ្នាមានចំនួន៤នាក់ឱ្យមកចូលរៀនបានជាគ្នាជាមួយគាត់ផងដែរ។លោកគ្រូពិសិដ្ឋក៏លួចពេញចិត្តនឹងនូណាប៉ុន្តែដោយសារតែគាត់ជាមនុស្សមាត់ពូកែអៀនទើបមិនហ៊ានសារភាព។
នៅក្នុងថ្នាក់រៀនម៉ោងនូណាបង្រៀនគឺនាងមានសិទ្ធធំជាងគេទោះបីជាពួកគាត់ទាំង៤ជាលោកគ្រូក៏ត្រូវតែគោរពនូវ     វិន័យរបស់នូណាដែរបានកំណត់ដូចជាសិស្សទូទៅផងដែរ។នៅពេលដែលពួកគាត់ចាប់ផ្តើមមកចូលរៀនថ្ងៃដំបូងមានបំណងចង់ធ្វើបាបមិនឱ្យបង្រៀនបានស្រួលគឺថាពួកគាត់កូរពេញថ្នាក់តែម្តង អ្នកខ្លះក៏លេងហ្គេម អ្នកខ្លះលេងហ្វេសបុក អ្នកខ្លះបត់យន្តហោះបង្ហោះពេញនឹង តែនៅពេលនោះនូណាក៏គិតក្នុងចិត្តថាត្រូវតែរកវិធានការទប់ស្តាត់កុំឱ្យទម្លាប់អាក្រក់មួយនេះវាឆ្លងដល់សិស្សទាន់នាងក៏ប្រើវិធី អាករមាន់គម្រាមលោកអាចារ្យ ក្រោយពីចាត់ការរួចគឺថាក៏បានផលពិតប្រាកដមែនបែបថារាបទាំងសិស្សរាបគ្រូតែម្តងជាពិសេសគឺលោកគ្រូវាន់ដាលក្ខណៈថាខ្លាចដល់ថ្នាក់មិនហ៊ានសូម្បីតែមើលមុខនូណាចំៗបើនិយាយពេលខ្លះសូម្បីតែនិយាយលេងសើចជាមួយគ្នាក៏មិនហ៊ាននិយាយលេងជាមួយនាងដែរ។ក្រោយពីបានដឹងថាលោកគ្រូពិសិដ្ឋមានអារម្មណ៏បែបណាមកលើខ្លួននាងពិតជាភ្ញាក់ផ្ញើលខ្លាំងណាស់ប៉ុន្តែនាងព្យាយាមធ្វើដូចជាធម្មតាទាំងដែលនៅក្នុងចិត្តនាងពិតជារំភើបនាងតែងតែសប្បាយចិត្តពេលបាននិយាយជាមួយគេព្រោះគេជាមនុស្សសុភាពមិនសូវចេះនិយាយលេងសើចច្រើនអី្វនោះទេប៉ុន្តែគាត់ដូចជាកាចបន្តិចហើយយ៉ាងណាមិញអ្នកដែលមើលទៅគួរឱ្យខ្លាចនៅតែជានូណាដដែលនិយាយច្រើនតែម៉ឺងម៉ាត់។

ដៃគូរជម្លោះ…

     នៅដើមខែ ០៦ ឆ្នាំ២០២០​ ជាថ្ងៃនៃការចាប់ផ្តើមចូលបង្រៀនម្តងទៀតតាមការកំណត់របស់សាលាដែលតម្រូវឱ្យចូលបង្រៀនវិញដោយអនុវត្តតាមវិធីសាស្រ្ត៣កុំនឹង៣ការពារ។ អាចថាជានិស្ស័យហើយនៅពេលនោះនូណាក៏បានស្គាល់បុរសម្នាក់ទៀតនៅថ្ងៃនោះផងដែរគេមានឈ្មោះថាកក្កដាជានិសិ្សតពេទ្យរៀនផ្នែកដុកទ័រឆ្នាំទី៤គេជាកំលោះសង្ហារម្នាក់មានរូបរាងខ្ពស់ស្រឡះសម្បុរស្រអែមស្រស់ពេលញញឹមម្តងៗធ្វើឱ្យអ្នកនៅជុំវិញខ្លួនធ្លាក់ក្នុងអន្លង់ស្នេហ៏គេដោយមិនដឹងខ្លួន។ គេជាប្រភេទបុរសកំពូលសម្រស់ហើយបើប្រៀបជាមួយលោកពិសិដ្ឋនឹងលោកគ្រូវាន់ដាពួកគេសង្ហារម្នាក់មួយបែបៗកក្កដាគេមិនត្រឹមតែសង្ហារទេថែមទាំងជាសិស្សពូកែទៀតផងជាមនុស្សដែលឆ្លាតពោពេញទៅដោយសមត្ថភាព​គេជាមនុស្សសុភាពរាបសារនឹងជាទីស្រលាញ់នៃអ្នកផង។

ពេលចាប់ផ្តើមបង្រៀនថ្ងៃដំបូងស្រាប់តែមានអារម្មណ៍ថាភ័យបេះដូងលោតញាប់ខុសពីធម្មតាមកពីមានគេម្នាក់នោះនៅក្នុងថ្នាក់រៀនជាមួយផងដែរ កក្កដាចូលរៀនថ្ងៃដំបូងមិនគិតមើលមេរៀនទេគេអង្គុយតែសម្លឹងមុខនូណាតែម្តងរហូតដល់ពេលនោះនាងហាក់ដូចជាមានអារម្មណ៍មិននៅនឹងខ្លួនសោះអានអក្សរក៏ខុសហៅតែឈ្មោះសិស្សក៏មិនត្រូវដែរ។ រឿងមួយនឹកស្មានមិនដល់នោះគឺកក្កដាគេក៏បានស្គាល់ឈ្មោះហ្វេសបុករបស់នូណាទាំងពីរតែម្តងទាំងដែលនាងមិនបានប្រាប់គេឱ្យដឹងបន្តិចសោះបើនិយាយទៅ   កក្កដាហាក់ដូចជាដឹងរឿងជាច្រើនពាក់ព័ន្ធនឹងនាងបើនិយាយឱ្យងាយយល់គេតាំងចិត្តចង់មកស្គាល់នូណាតែម្តងលក្ខណះបែបឮគេនិយាយពីឈ្មោះនូណាមិនឈប់ព្រោះមនុស្សតែម្នាក់សោះស្រាប់តែមានបុគ្គលនិយាយប្រាប់ពីចរឹតលក្ខណះផ្សេងៗគ្នាជាហេតុធ្វើឱ្យគេកាន់តែចង់ដឹងចង់ស្គាល់ហើយចង់ចួបមុខនាងដើម្បីដឹងឱ្យច្បាស់ថាការពិតនាងគឺជាមនុស្សបែបណាឱ្យប្រាកដ។

ចាប់ផ្តើមចូលរៀនបាន២ថ្ងៃយប់ឡើងគេធ្វើជាផ្ញើសារមកខ្ចីសៀវភៅ ការពិតចង់អូសក្រឡា នូណាបានឱកាសក៏សួរទៅវិញ៖

នូណា  :  ម៉េចបានចូលចិត្តសម្លឹងមុខខ្ញុំ ?

  កក្កដា  :  ទម្លាប់! ទាល់តែមើលមុខគ្រូបានរៀនចេះ (គេនិយាយហើយសើច)

នូណា  :  ម្លឹងផង? (នាងសួរគេទាំងក្នាញ់)

កក្កដា  :  មើលមុខគ្រូខុសដែរមែន?(គេនិយាយហើយសើច)

នូណា  :  អត់ទេ! តែកូនសិស្សដែលចូលចិត្តមើលមុខគ្រូហើយញញឹមញញែមដូចមិនទំនង!

កក្កដា  :  មិនទំនងយ៉ាងម៉េច? (គេសើចតវ៉ា)

នូណា :  មិនអីទេ! (នាងបញ្ចប់ឃ្លាព្រោះលែងចង់ប្រកែកនឹងចរិតខិលរបស់គេ)

កក្កដា : អ្នកគ្រូ! បើសិស្សសុំសិទ្ធិសម្លឹងមុខអ្នកគ្រូ ដើម្បីប្រឡងជាប់ អ្នកគ្រូប្រកាន់ដែរអ្ហែស?

    នាងក្រវីក្បាលហួសចិត្តមិនតបស្តី មនុស្សអី ញ៉ែប៉ប្រែមិនបាត់មួយម៉ាត់សោះ។

កក្កដា :  បានទេអ្នកគ្រូ? (គេសួរបញ្ជាក់ម្តងទៀត ព្រោះនាងស្រាប់តែស្ងាត់លែងមាត់)

នូណា :  យប់ហើយ! ខ្ញុំគេងហើយ!

    ភាគីខាងប្រុសមិនទាន់នឹងយល់ព្រមផង អ្នកគ្រូក្រមុំក៏ផ្តាច់ទូរស័ព្ទទុកឱ្យគេនៅអង្គុយញញឹមទាំងចិត្តស្តាយ។ មនុស្សស្រីមាត់ឆៅ ចិត្តឆៅបែបនេះ គេកាន់តែចង់ឈ្នះ។

កលល្បិចពិសោធន៍ស្នេហ៍…

បន្ទប់ពីពួកគេបានដឹងពីចរិតលក្ខណៈគ្នារួចមកពួកគេក៏មានចិត្តស្រលាញ់គ្នាប៉ុន្តែកក្កដាគេបានមានសង្សាររួចទៅហើយតែបែរជាមានចិត្តមកស្រលាញ់នូណាថែមម្នាក់ទៀតនៅពេលដែលនូណាបានដឹងរឿងនាងក៏តូចចិត្តតិចតួចដែរតែនាងគ្រាន់តែលួចគិតក្នុងចិត្តមិនបានបង្ហាញមកឱ្យគេបានដឹងថានាងគិតបែបណាទៅលើកក្កដានោះទេ តែផ្ទុយមកវិញចំពោះកក្កដាគេក៏បានដឹងថាខ្លួនមានសង្សាររួចទៅហើយបែរជាមានគំនិតលួចក្បត់ចិត្តសង្សារយ៉ាងស្ងៀមស្ងាត់គេលួចមកបន្តទំនាក់ទំនងស្នេហាជាមួយនឹងនូណាទៀត។ គេព្យាយាមបង្ហាញកាយវិការ ទង្វើរយកចិត្តទុកដាក់ បារម្ភប្រាប់ឱ្យនូណាបានដឹងថាគេមានអារម្មណ៍បែបណាគេបន្តធ្វើសកម្មភាពបេបនេះជារៀងរាល់ថ្ងៃរហូតធ្វើឱ្យនូណាបានដឹងខ្លួនថាគេគិតបែបណាមកលើខ្លួនតែនាងមិនជឿជាក់ព្រោះថាគេមានសង្សារហើយៗនាងក៏មិនចង់ធ្វើជាអ្នកទីបីជ្រែកបំបែកស្នេហារបស់គេដែរ។

គ្រប់ពលដែលចួបមុខកក្កដាម្តងៗនាងធ្វើធម្មតានាងជាមនុស្សដែលពូកែលាក់អារម្មណ៍សូម្បីតែកក្កដាជាគ្រូពេទ្យពេលខ្លះក៏ស្មានចិត្តនាងមិនត្រូវដែរ។ 

នៅដើមខែកក្កដាផងដែរគេក៏ធ្វើដំណើរទៅភ្នំពេញដើម្បីយកមេរៀនទៅឱ្យគ្រូវិញវេលាម៉ោងប្រហែល៨ព្រឹកកក្កដាបានផ្ញើសារប្រាប់ថាខ្លួនគេនៅពេលនេះកំពុងអង្គុយលើឡានសំដៅទៅភ្នំពញវិញហើយនៅ។ពេលនោះនូណាក៏សាកល្បងចិត្តកក្កដាព្រោះគិតថាគេនៅឆ្ងាយទៅហើយខ្លាចអីនិងនិយាយ៖

នូណាៈ កំពុងធ្វើអ្វី​?​ (តាមទម្លាប់នាងមិនដែលសួរគេមុននោះទេ)

កក្តដាៈ កំពុងជិះឡានទៅភ្នំពេញវិញ! យកសៀវភៅទៅឱ្យលោកគ្រូ!
  នូណាៈ អូ! ហើយទៅប៉ុន្មានថ្ងៃដែរ​?

កក្តដាៈ មិនទាន់ដឹងទេព្រោះត្រូវប្រជុំធ្វើកិច្ចការស្រាវជ្រាវទៀត! ហើយសួរធ្វើអ្វី?(កំពុងតែគិត)

នូណាៈ  i miss you.(និយាយហើយសើច)

កក្តដាៈ ថ្ងៃនេះកើតអី? ម៉េចបាននិយាយចម្លែកម្ល៉េះ​? (និយាយទាំងឆ្ងល់ព្រោះថាតាំងពីស្គាល់គ្នាគឺមានតែនិយាយឌឺឈ្លោះគ្នា្ តើគេកំពុងតែគិតថាចង់លេងល្បិចអី្វ?)

នូណាៈ អត់មានកើតអីផង! គ្រាន់តែចង់ប្រាប់ថានឹក

កក្តដាៈ និយាយលេងឬនិយាយមែនហ្នឹងដែលថានឹកខ្ញុំ?(គេចង់បែកអារម្មណ៍ឆ្ងល់ផង រំភើបផង)

នូណាៈ ចុះអូនដែលកុហកតាំងពីពេលណា?

កក្តដាៈ អូន? (គេជ្រួញចិញ្ចើមបើកភ្នែកធំបត់ឡានសឹងតែជ្រុលផ្លូវ)

នូណាៈ មិនចូលចិត្ត? ឈប់និយាយក៏បាន!

កក្តដាៈ មិនបែបនេះទេ! បងចូលចិត្តណាស់គ្រាន់តែបងឆ្ងល់?(គេញញឹម )

    នាងសើចញញឹមម្នាក់ឯង។ 

នូណាៈ បើកឡានប្រយ័ត្នផង! ស្អែកចួបគ្នា

កក្តដាៈ បាទ! បាយៗ!

នាងកំពុងធ្វើលេងឬមែននូណា? គេជាមនុស្សបោកប្រាស់ច្បាស់ណាស់ គេមានសង្សាហើយមកញ៉ែឯង គេមិនស្មោះទេ ចុះម៉េចឯងសប្បាយចិត្តនឹងពាក្យសន្ទនានេះកើត? មនុស្សមួយផែនដី ម៉េចឱ្យនាងមកជំពាក់នឹងមនុស្សប្រុសដែលជាកម្មសិទ្ធិអ្នកដទៃទៅវិញ? វាជានិស្ស័យកម្មមែនទេ? 

ជំពាក់ចិត្ត  បណ្តាសាស្នេហ៍…

ទំនាក់ទំនងលួចលាក់មួយនោះនៅតែបន្តកើតឡើង សម្បកក្រៅជាមិត្តប៉ុន្តែបែរជាលួចខូចចិត្តនៅពេលដែលឃើញគេផុសរូបជាមួយសង្សាររបស់គេហើយកាន់តែឈឺខ្លាំងពេលឃើញរូបដែលកក្កដាតាំងនៅលើហ្វេសបុកមិនមែនជារូបរបស់នាង តែនាង។ ចង់សួរថាតើមានមនុស្សស្រីប៉ុន្មានដែលចង់ក្លាយជាទៅជាជនទីបី ជាដើមហេតុនៃការបំបែកបំបាក់ស្នេហារបស់គេនោះ? ចម្លើយ គឺគ្មានទេ! នូណាក៏ដូចគ្នានាងគ្មានបំណងធ្វើជាជនទីបីនោះទេនាងមិនដែលទាមទារអ្វី្ ឬមានគំនិតនិយាយបញ្ឈឺឌឺដងឱ្យគេបែកគ្នាឡើយនាងមានតែជូនពរពួកគេទាំងពីរ នាងសុំត្រឹមការយល់ចិត្តដែលកក្កដាតែងតែផ្តល់ឱ្យនាងទោះត្រឹមជាមនុស្សស្គាល់គ្នាក៏ដោយចុះ។ នាងដឹងថាកក្កដាមិនអាចបោះបង់សង្សាររបស់គេបានព្រោះនាងជាមនុស្សស្រីទន់ខ្សោយដែលត្រូវការ កក្កដាមើលថែបំផុត តែសម្រាប់នាង គេក៏និយាយថាមិនអាចផ្តាច់ទំនាក់ទំនងបានដូចគ្នា។ នាងបានព្យាយាមដេញគេហើយ បំភ្លេចគេហើយ តែគេមិនទៅ ឯនាងកាន់តែមិនអាចបំភ្លេចគេបានដូចគ្នា។

មិនយូរប៉ុន្មានកក្កដាក៏បែកពីសង្សាររបស់គេ។ មនុស្សប្រុសម្នាក់មិនអាចជាន់ទូកពីរក្នុងពេលតែមួយនោះទេ ស្នេហាត្រីកោណរបស់អ្នកទាំងបីច្បាស់ណាស់ត្រូវតែមានម្នាក់ចាកចេញ ហើយនោះគឺសង្សាររបស់កក្កដា នាងបានដឹង ហើយនាងក៏មិនចង់ទុកកក្កដាដែលសល់តែសម្បកកាយ ឯបេះដូងនៅជាប់នូណាយកមកឱបជាប់ទ្រូងដែរ។ ពេលនេះកក្កដាច្បាស់ហើយថា ម្នាក់ណាដែលគេចង់នៅក្បែរពិតប្រាកដ៖

នូណាៈបងឆ្កួតទេដឹង? ម៉េចក៏បងសុំបែកគេ​? ក្រែងអូនបានប្រាប់បងហើយ! អូនមិនចង់បានអ្វីពីបងទេ!

កក្តដាៈ មែនហើយបងឆ្កួត! ឆ្កួតព្រោះតែបងមិនអាចលែងដៃអូនបាន! នូណា! បងភ្លេចអូនមិនបានទេ!

នូណាៈ បងធ្វើឱ្យគេខូចចិត្តហើយដឹងទេ?

កក្តដាៈ បងដឹង! បងមិនល្អ! តែបងមិនចង់ឱ្យគេកាន់តែឈឺចាប់ព្រោះភាពអាត្មានិយមរបស់បងទេ!

នូណាៈ ខ្ញុំមិនចង់នោះទេកក្កដា! ខ្ញុំមិនចង់ឱ្យបងធ្វើបែបនេះដើម្បីខ្ញុំទេ! គិតម្តងទៀតទៅកក្កដា! បងនៅមានឱកាស!

កក្តដាៈ ហេតុអីអូនមិនយល់ចិត្តបងនូណា? បងអស់អារម្មណ៍ស្រលាញ់គេហើយ ពេលនេះសូម្បីតែអូនក៏មិនទទួលបងដែរមែនអ្ហេស?

    នូណាស្ងាត់មាត់លែងនិយាយ នាងប្រើទឹកភ្នែកដែលកំពុងស្រក់បញ្ជាក់ពីការឈឺចាប់ដែលបេះដូងនាងកំពុងចួប។ នាងស្រលាញ់កក្កដាប្រកែកមិនបាន នាងពិតជាមានចិត្តលើគេដកមិនរួច តែតាំងពីដើមនាងមិនធ្លាប់សុំឱ្យគេមករស់ក្បែរហើយចាកចោលមនុស្សដែលគេស្រលាញ់នោះទេ តែពេលនេះ អ្វីៗបានកើតឡើងហើយ ឱ្យនាងធ្វើបែបណា?

អវសានស្នេហ៍…

នាងបានព្យាយាមគេចមុខមិនចួប តែកក្កដាមិនដែលបោះបង់ការព្យាយាមចូលក្បែរនូណាម្តងណាទេ ព្រោះតែមិនអាចប្រកែកនូវអ្វីដែលជាការពិតបាន នាងក៏ផ្តល់ឱកាសឱ្យខ្លួនឯងទទួលយកស្នេហាមួយនេះពេញលេញ។

តែរឿងដែលស្មានមិនដល់ អំឡុងពេលទាក់ទងគ្នា កក្កដាបែរជាប្រែក្លាយជាមនុស្សម្នាក់ផ្សេងទៀត។ គេនៅជាមួយនាង តែអារម្មណ៍នឹងចិត្តគេមិនដែលភ្លេចអ្នកចាស់ម្តងណាឡើយ គ្រប់ពេលគ្រប់វេលាអ្នកទាំងពីរតែងមានលេសដើម្បីចួបនិយាយគ្នា ព្រោះពេលបែកពួកគេបានរាប់អានគ្នាជាមិត្តធម្មតា រឿងនេះបានធ្វើឱ្យនូណាឈឺចិត្តយ៉ាងខ្លាំង នាងយល់ហើយ យល់អារម្មណ៍ដែលត្រូវគេដណ្តើមស្នេហាហើយ៖

នូណាៈ កក្កដា! បើបងអស់ចិត្តហើយ ប្រាប់ខ្ញុំមួយម៉ាត់មក! បងនៅនឹកគេ! បងនៅស្រលាញ់គេ?

    គេប្រឹងធ្វើស្ងៀមមិនស្តី ហើយក៏មិនខ្វល់សូម្បីដំណក់ទឹកភ្នែកនាងដែលកំពុងស្រក់។ នូណាបន្តទាំងទ្រូងចង្អៀតស្ទើស្លាប់៖

នូណាៈ បងទៅវិញទៅ! បងទៅរកគេទៅ…

    គេបានដើរចេញមិនសូម្បីនិយាយពាក្យសុំទោសមួយម៉ាត់។ កាន់តែធ្វើឱ្យនាងហួសចិត្តស្រែកយំម្នាក់ឯងដូចមនុស្សឆ្កួត៖

នូណាៈ នេះអ្ហែស? មនុស្សប្រុសដែលឯងបំភ្លេចមិនបាន? សមមុខហើយ! កម្មពារមករកឯងហើយនូណា សមមុខហើយ…

ខុសពីគេដែលសប្បាយចិត្តណាស់កាលដែលនូណាមិនរករឿង មិនដាក់បណ្តាសាហើយអាចឱ្យគេវិលត្រលប់មករកសង្សាចាស់វិញបានយ៉ាងស្រួល។ កក្កដាមកចួបសង្សាចាស់របស់គេតាមការណាត់ តែមិនស្មានថា នាងបែរជានៅជាមួយអ្នកផ្សេង មើលតាមភាពស្និទ្ធិស្នាលក៏ច្បាស់ណាស់ហើយថា ពួកគេមានទំនាក់ទំនងនឹងគ្នា។

កក្កដាខឹងឆួលស្ទុះទៅទាញដៃមិត្តស្រីរបស់ខ្លួន៖

កក្តដាៈ វាជាអ្នកណានេលី?

    នាងសម្លក់គេទាំងខឹងរួមទាំងប្រុសម្នាក់នោះក៏បានហក់មកចាប់កអាវកក្កដាតែត្រូវនេលីឃាំងមិនឱ្យធ្វើអ្វីគេធ្ងន់ធ្ងរ។ នាងក៏បានតបទៅវិញទាំងត្រគោះបោះបោក៖

នេលី : ល្មមៗបានហើយកក្កដា! លោកស្មានថាខ្លួនឯងជាអ្នកណា? ចង់ទៅក៏ទៅ ចង់មកក៏មក? ខ្ញុំមិនមែនតុក្កតា អាចឱ្យលោកទាត់ទៅទាត់មកតាមចិត្តនោះទេ! លោកមើលខ្លួនឯងពេលនេះទៅ!​ លោកស្មានថាខ្ញុំដណ្ដើមលោកមកវិញព្រោះតែស្រលាញ់លោកអ្ហែស? ខ្ញុំមិនស្មានថាលោកជាមនុស្សប្រុសចិត្តរេរា ដូចចុងស្រល់ដល់ថ្នាក់នេះទេ ទោះមួយផែនដីនេះអស់មនុស្សប្រុស ក៏ខ្ញុំគ្មានថ្ងៃទទួលលោកវិញដែរ! ចាំទុកផងទៅមនុស្សគម្រក់!

    នេលីបានកៀកដៃមិត្តប្រុសថ្មីបណ្តើគ្នាបញ្ឈឺកាន់តែធ្វើឱ្យកក្កដាកកឈាមរឹងថ្គាមរកតែស្រែកមិនចេញ។ កក្កដាឈឺចាប់មិនស្មើភាពអាម៉ាស់ដែលត្រូវមនុស្សជុំវិញខ្លួនសម្លឹងហើយខ្សឹបខ្សៀវនៅពេលនោះទេ គេបានរេភ្នែកប៉ះចំមនុស្សស្រីម្នាក់ដែលឈមិនឆ្ងាយពីគេប៉ុន្មាន ហើយនាងក៏បានឃើញគ្រប់ហេតុការណ៍ដែលកើតឡើង នោះគឺ នូណា។

    កក្កដាសន្សឹមជើងប្រុងដើរទៅរកនូណា តែក៏ត្រូវនាងបែរខ្នងចេញមិនខ្វល់។ គេនៅមិនចេះឆ្អែតឆ្អន់ទៀតអ្ហែស? គេចង់ត្រលប់ទៅរកនូណាវិញ? គេមិនចេះខ្មាស់ខ្លួនឯងទេមែនទេ?

នូណាៈ គ្រប់គ្រាន់ហើយកក្កដា ខ្ញុំមិនបណ្តោយឱ្យខ្លួនឯងល្ងង់ជាលើកទីពីរនោះទេ…