រឿង បុរសចំណាស់និងក្តាន់ញី(១០០១យប់វគ្គបី)

នៅពេល​បានសន្យាពីទេពារក្ស​ថា នឹងយល់ព្រមទុកជីវិត ពាក់កណ្តាលរបស់ឈ្មួញឱ្យ តាសាច់ បានចង្អុលឡើងថា៖

«ក្តាន់ដែលអ្នករាល់គ្នាកំពុង​តែ​ឃើញមកជាមួយខ្ញុំនេះ គឺជាប្រពន្ធរបស់ខ្ញុំ!»

ខណៈពេលទាំងអស់គ្នា​ភ្ញាក់ផ្អើលខ្លាំង ហើយ​ងាកមកសម្លឹងក្តាន់ញី​ដែលអង្គុយ​ថើបជើង​តាចាស់ តាម្ចាស់ក្តាន់ក៏ចូល​ដល់​សាច់និទានតែម្តង៖

រឿងខ្ញុំគឺវែងដូច្នេះ ។  យើងគ្មានកូនចៅទេក្រោយរៀបការយូរឆ្នាំមក ដូច្នេះខ្ញុំបានយកកូនប្រុសតូចមួយ របស់ទាសករម្នាក់ដែលមានចរិត​ល្អស្មោះស​ហើយបម្រើភេទ ខ្ញុំបានកូនម្នាក់។ ខ្ញុំចូលចិត្តក្មេងនោះ ដោយ​ស្បថប្តេជ្ញាធ្វើឱ្យគាត់ក្លាយជាអ្នកស្នងមរតកនិងជាកូនពិតប្រាកដម្នាក់របស់ខ្ញុំ។

ទោះយ៉ាងណាប្រពន្ធខ្ញុំ មិនពេញចិត្តយ៉ាងខ្លាំងចំពោះកូនប្រុសធម៌នេះ។ នាងមិនបាននិយាយចិត្ត​ពិត​មកនឹង​ខ្ញុំត្រង់ៗទេ ​នាងលាក់បាំងពីខ្ញុំរហូតដល់ ពេលកូនប្រុសចិញ្ចឹមរបស់ខ្ញុំមានអាយុបាន​ប្រហែល ១០ ឆ្នាំ ខ្ញុំត្រូវមានកាតព្វកិច្ចធ្វើដំណើរជំនួញ​ឆ្ងាយ។

 មុនពេលខ្ញុំចេញទៅ ខ្ញុំបានប្រគល់ភារកិច្ចក្នុងផ្ទះឱ្យប្រពន្ធខ្ញុំ ថាទាំងម្តាយនិងកូនប្រុស​ត្រូវ​តែជំនួស​ខ្ញុំ។ ពេលយប់ឡើងជារាត្រីចុងក្រោយ​ខ្ញុំនិយាយអង្វរនាងឱ្យមើលថែពួកគេគឺទាសករ​ដែលខ្ញុំស្រលាញ់ និងកូននាង ក្នុងពេលអវត្តមានរបស់ខ្ញុំពេញមួយឆ្នាំ។

ខ្ញុំមិនដែលដឹងឡើយថា  ក្នុងអំឡុងពេលនៅជាមួយគ្នា​ ភរិយានេះនាងបានសិក្សាមន្តអាគមខ្មៅ។

ដើម្បីអនុវត្តគ្រោងការណ៍អាក្រក់របស់នាង​ពេលខ្ញុំចេញបាត់ នាងបាននាំកូនប្រុសខ្ញុំទៅកន្លែង១ឆ្ងាយហើយប្តូរវាទៅជាក្តាន់តូចមួយ។ ចំណែកឯម្តាយវា​ត្រូវនាងជប់ទៅជាគោ។

 បន្ទាប់មកនាងដឹកសត្វទាំងទ្វេត្រឡប់មកប្រគល់ឱ្យទាសករក្នុងផ្ទះ ទុកចោលក្នុងទ្រុង​រង់ចាំខ្ញុំមកវិញ។

នៅពេលខ្ញុំត្រលប់មកវិញខ្ញុំបានសួររក កូនប្រុសនិងទាសករម្នាក់នោះ​ ភរិយាខ្ញុំ នាងបាននិយាយថា“ ទាសកររបស់អ្នកបានស្លាប់ហើយព្រោះជំងឺ ចំណែកកូនប្រុសរបស់អ្នកខ្ញុំមិនបានឃើញគាត់ពីរខែ ហើយខ្ញុំមិនដឹងថាគាត់រត់ទៅនៅឯណាទេ” ។

ខ្ញុំមានការសោកស្តាយកើតតុក្ខ​បាយមិនកើតគេងមិនបានដោយសារដំណឹងនេះ។ ពីការស្លាប់របស់ទាសករខ្ញុំប៉ុន្តែដូចជាកូនប្រុសរបស់ខ្ញុំទើបតែបាត់ខ្លួន ខ្ញុំគិតថាខ្ញុំគួរតែរកឃើញ​គេ​ឱ្យបានឆាប់ៗ។ ទោះយ៉ាងណាប្រាំបីខែបានកន្លងផុតទៅនៅតែគ្មានដំណឹងពីគាត់។ បន្ទាប់មកពិធីសាសនា​ប្រចាំឆ្នាំ បានមកដល់។

ដើម្បីអបអរដូចរាល់ដង ខ្ញុំបានបញ្ជាឱ្យអ្នកបម្រើរបស់ខ្ញុំរើស​យកគោមួយមកខ្ញុំ ដើម្បីបូជា។ ភរិយា​ខ្ញុំបានធ្វើដោយដៃនាង​គឺ​ទៅបណ្តើរ គោដែលជប់ពីទាសករមកឱ្យខ្ញុំ។ជា​អកុសលពេល ខ្ញុំបានចងនាង ចង់សំលាប់នាង នាងចាប់ផ្តើមថ្ងូរយ៉ាងខ្លាំង ទាំងស្រក់ទឺកភ្នែកជោគ ហាក់ដូចជាខ្ញុំមិនអាចទៅរួច​មែន​ជាមួយ​ អារម្មណ៍អាណិតជាសម្ងាត់ ។ ខ្ញុំបានបញ្ជាឱ្យអ្នកបម្រើនាំនាងទៅឆ្ងាយហើយនាំយកមួយផ្សេងមកទៀត។ ភរិយាខ្ញុំដែលមានវត្តមានក្នុងពីធី​នោះ បានខឹងសម្បារ​និងមើលងាយចិត្តមេត្តាការអាណិតអាសូររបស់ខ្ញុំថា៖

 “តើ​ប្តី​កំពុង​ធ្វើអ្វី? ប្តីចិត្ត​ទុនចំពោះពួកបិសាចឬអ្វី? សម្លាប់គោនេះទៅ វាជារឿងល្អបំផុតដែលយើងត្រូវ​បង្ហាញ​ភាពដាច់ខាតនឹងព្រះ” ។

ដើម្បីផ្គាប់ចិត្តនាង ខ្ញុំបានព្យាយាមម្តងទៀត ប៉ុន្តែ ទឹកភ្នែករបស់សត្វបានធ្វើឱ្យខ្ញុំលែងមានកម្លាំង។

ខ្ញុំបានប្រាប់អ្នកបម្រើថា“ យកនាងទៅ! ចង់​សម្លាប់នាង ខ្ញុំមិនអាចទេ”

អ្នកបម្រើបានសម្លាប់នាងដោយដៃពួកគេ ប៉ុន្តែនៅពេលយកមកមើល នាងពិតជា​ស្គមស្គាំង គ្មានអ្វីក្រៅពីឆ្អឹងទេទោះបីជានាងហាក់ដូចជាត្រូវគេបង្អត់មកជាយូរហើយ​ ខ្ញុំ បានគេខឹងសម្បារឡូឡា​យ៉ាងខ្លាំង។

ក្នុងរយៈពេលដ៏ខ្លីភរិយាខ្ញុំបានឱ្យពួកទាសករជំនិតនាង នាំកូនក្តាន់តូចដែលធាត់ទ្រលុកខ្លាំង ហើយ​ដែលខ្ញុំមិនដឹងសោះថាវាជាកូនប្រុសរបស់ខ្ញុំ ទេ។

វាបានព្យាយាមយ៉ាងខ្លាំងដើម្បីផ្តាច់ខ្សែចំណង​ ហើយរត់មករកខ្ញុំ។ វាបានបោះមាត់វាមកចំជើងខ្ញុំ ដោយក្បាលរបស់វានៅលើដីដូចជាវាចង់ធ្វើឱ្យខ្ញុំអាណិត ហើយសូមអង្វរខ្ញុំកុំអោយយកជីវិតវា។

ខ្ញុំរឹតតែភ្ញាក់ផ្អើលនិងរំជើបរំជួលចំពោះសកម្មភាពនេះដោយ​ខ្ញុំស្រក់ទឹកភ្នែកលើសត្វទើបខ្ញុំនិយាយទៅកាន់អ្នកបម្រើថា៖

“ យកវា ថែរក្សាអោយល្អទិញស្តវផ្សេងនៅផ្សារមក” ។

ពេលប្រពន្ធខ្ញុំបានឮ ខ្ញុំនិយាយបែបនេះភ្លាមនាង ក៏ស្រែកឡើងថា៖ «ប្តីអើយតើអ្នកកំពុងធ្វើអ្វី? កុំលះបង់ពេលវេលា​ព្រះនឹងខឹង »។

“ ប្រពន្ធអើយ” ខ្ញុំបានឆ្លើយឡើងវិញថា“ ខ្ញុំនឹងមិនលះបង់ជីវិតកូនក្តាន់នេះឡើយ” ហើយទោះបីជាមានការរំលឹកឡើងវិញដដែលៗពីនាងក៏ដោយខ្ញុំនៅតែតាំងចិត្ត​រឹងមាំ។

នៅថ្ងៃបន្ទាប់មានបុរសជា​​អ្នកបម្រើម្នាក់ បានសុំជួបនិយាយជាមួយខ្ញុំជាលក្ខណៈឯកជនសម្ងាត់។

“ខ្ញុំបានមកនេះ​ដើម្បីប្រាប់អ្នកពីដំណឹងខ្លះដែលខ្ញុំគិតថាអ្នកនឹងចង់ដឹងការពិត!  ខ្ញុំមានកូនស្រីម្នាក់ដែលចេះវេទមន្ត។ កាលពីម្សិលមិញ នៅពេលដែលខ្ញុំកំពុងដឹកនាំសត្វក្តាន់ ទៅកូនខ្ញុំ ចាប់ផ្តើមយំខ្ញុំសួរនាងថាហេតុអ្វីបានជានាងធ្វើដូច្នេះនាងឆ្លើយតបថា ក្តាន់តូចនេះ តាមពិត​គឺជាកូនប្រុសរបស់ចៅហ្វាយនាយយើង។ ជួកគេ​ទាំងម្តាយនឹងកូនរងមន្តអាគមខ្មៅ​ ធ្វើឡើងដោយ ប្រពន្ធរបស់ចៅហ្វាយយើងដែលស្អប់ទាសករនិងកូនប្រុស»។

ឮហើយខ្ញុំស្លុតណាស់។

ខ្ញុំមិនដឹងថា​តើមាន​ការពិតអ្វីខ្លះត្រូវបានកើតមាន​ឡើងក្រោយពេលខ្ញុំមិននៅផ្ទះនោះទេ តែទឹកភ្នែក​សត្វទាំងពីរ នៅតែផ្តោតជាការចងចាំជាប់ក្នុងជម្រៅបេះដូងខ្ញុំ។

«ហៅកូនស្រីរបស់អ្នកមកជួបខ្ញុំជាសម្ងាត់ភ្លាម! កុំភ្លេចបណ្តើរកូនក្តាន់មកផង»

ទាសករជាឳពុករត់ចេញទៅ​ភ្លាម​ហើយ​បាននាំមកឱ្យខ្ញុំនូវកូនស្រីវ័យ១២ឆ្នាំរបស់គាត់និងបណ្តើរកូនប្រុសក្តាន់កម្សត់មកដែរ​។ ខ្ញុំចាប់ផ្តើម​សួរនាងភ្លាម​ថា៖

«បើអ្វីៗ​ដែលនាង​បានប្រាប់ទៅឳពុក ជាការពិត​មែន តើនាងអាចចេះវិធីផ្លាស់ប្តូរកូនប្រុសខ្ញុំឱ្យមានរូប​រាងដើមវិញ​បានទេ?” ។

នាងឆ្លើយថា៖

“ ចាសខ្ញុំអាច តាមល័ក្ខខ័ណ្ឌពីរយ៉ាងដោយព្រះជាអុរឡោះ!»

«អ្វីទៅ នាងនិយាយបានទេ?»

« មួយ គឺថាអ្នកនឹងរៀបការ​គាត់មកជាប្តីខ្ញុំ ហើយមួយទៀត គឺអ្នកនឹងអនុញ្ញាតឱ្យខ្ញុំដាក់ទណ្ឌកម្មលើស្ត្រីដែលជប់គាត់ទៅជាសត្វ” ។

ចំពោះលក្ខខណ្ឌទីមួយ ខ្ញុំបានឆ្លើយថាខ្ញុំយល់ព្រមដោយស្មោះមែន​អស់ពីចិត្ត ហើយខ្ញុំនឹងផ្តល់ថ្លៃបណ្ណាការដល់ឱពុកអ្នក ចំពោះលក្ខខណ្ឌទី ២ ខ្ញុំក៏យល់ព្រមដែរខ្ញុំគ្រាន់តែអង្វរអ្នកថា សូមទុកជីវិតឱ្យភរិយា​ខ្ញុំផងទោះជាដាក់ទណ្ឌកម្មនាង។

នាងកូនស្រីទាសករ​ឆ្លើយថា៖

“ ខ្ញុំនឹងគោរពតាមដោយ​ដាក់ទណ្ឌកម្មនាង ដូចកាលនាងបានព្យាបាទលើកូនប្រុសរបស់អ្នកដែរ”

បន្ទាប់មកនាងនោះ បានយកធុងទឹកមួយមក ហើយសូត្រ​ឡើង​នូវពាក្យមួយចំនួនដែលខ្ញុំមិនយល់ទេ។

 បន្ទាប់មកនៅពេល ក៏ស្រោចប្រោះលើក្តាន់ជំទង់ឱ្យក្លាយមកជាយុវជនម្តងទៀត។

“កូនប្រុសខ្ញុំមកហើយ! ឱ កូនជាទីស្រឡាញ់” ខ្ញុំលាន់មាត់ថើបគាត់ដោយភាពរីករាយ។ កូនខ្ញុំយំថើបជើងខ្ញុំ។

ខ្ញុំបង្គាប់នាយ​ថា ៖

«ហៃកូន នារីនេះដែលព្រះអុរឡោះ​បានពេញចិត្តបញ្ជានាងឱ្យ​មកជួយសង្រ្គោះអ្នកពីភាពខ្មៅងងឹតនៃលោកិយ៍ ខ្ញុំប្រាកដថា ដោយសារការដឹងគុណ អ្នកនឹងរៀបការជាមួយនាង” ។

កូនខ្ញុំ បានយល់ព្រមដោយរីករាយ។

ប៉ុន្តែមុនពេលពួកគេរៀបការ ក្មេងស្រីតូចនេះបានជប់ប្រពន្ធខ្ញុំទៅជាក្តាន់វិញ ហើយនាងគឺក្តាន់ដែលគ្រប់គ្នាកំពុងតែឃើញនេះ។

ចាប់តាំងពីពេលនោះមកកូនប្រុសរបស់ខ្ញុំបានក្លាយជាម្ចាស់មុខរបរ​ហើយ​ខ្ញុំជាពោះម៉ាយហើយបានស្ពាយភរិយានេះធ្វើដំណើរកំសាន្តគ្រប់ទិសទីដូចកាលយើងសន្យាគ្នា​ពីក្មេងៗ។

តើនេះមិនមែនជារឿងនិទានដ៏អស្ចារ្យបំផុតទេឬ?

ទេពារក្សបានងក់ក្បាលថា៖

“ វាពិតជាអស្ចារ្ស​មែន​ហើយ ដូច្នេះហើយដោយសារខ្ញុំជឿចិត្តសប្បុរសនិងទូលំទូលាយនេះ ខ្ញុំផ្តល់ឱ្យអ្នកនូវពាក់កណ្តាល នៃការដាក់ទណ្ឌកម្មយកជិវិត​លើឈ្មួញនេះ” ។

នៅពេលតំណាលនោះ បុរសចំណាស់ទី២ ដែលដឹកឆ្កែខ្មៅទាំងពីរជិតនោះដែរ និយាយឡើង​ភ្លាម​ ទៅកាន់ទេពារក្សថា៖

«ជីវិតពាក់កណ្តាលទៀតរបស់ឈ្មួញនេះ គួរតែ​អ្នកឱ្យមកខ្ញុំ ព្រោះអ្នកនឹងសោកស្តាយ​ប្រសិនមិនបានខ្ញុំប្រាប់ពីអ្វីដែលបានកើតឡើងចំពោះខ្ញុំ វិញម្តង! មើលចុះ គួរឱ្យភ្ញាក់ផ្អើលជាងអ្វីដែលអ្នកទើបតែបានស្តាប់មុននេះ​ទៅទៀត សត្វឆ្កែ២នេះតាមពិតក៏ជាមនុស្ស​ដែរ!»

ទេពារក្សភ្ញាក់ផ្អើលណាស់ ​បានយល់ព្រមអង្គុយចុះមកសម្រាកក្បែរឆ្កែ​ ដោយសម្លឹងភ្នែកពួកវា ហើយនិយាយឡើងថា ៖

«និយាយមកខ្ញុំអត់ទ្រាំតទៅទៀតមិនបានឡើយព្រោះតែការចងដឹង!»

ជាមួយនឹងកិច្ចព្រមព្រៀងនេះ បុរសចំណាស់ទីពីរបានចាប់ផ្តើម….

ចុចអាន រឿង បុរសចំណាស់និងឆ្កែខ្មៅទាំងពីរ