អ្នកដឹកនាំ ត្រូវបត់បែន បន្សាំ ប្រឈម និងដោះស្រាយជាមួយមនុស្សគ្រប់ជំពូក!

អ្នកដឹកនាំជាធម្មតា​ទេ ដែលត្រូវមក​រងឥទ្ធិពលទាំងល្អទាំងអាក្រក់។ ពេលខ្លះក៏សម្រេចចិត្ត​ត្រូវ និងពេលខ្លះក៏អាចខុស ពេលខ្លះគាត់ក៏បាត់ម្ចាស់ការ ។ ពេលខ្លះគាត់ក៏ត្រូវប្រើបញ្ញា​ ពេលខ្លះ​ត្រូវខ្ចីល្បិច។ កុំរំពឹងស្វែងរក​អ្នកដឹកនាំ​ធម្មៈធម្មោដែល​ល្អឥតខ្ចោះ ដូចកាលយើង​ធ្លាប់ស្រមៃ​មុនពេល​ចេញ​ពីសាលា មក​​ប្រឡូកក្នុងអាជីព ​និងជីវិតពិត!

ជីវិតពិត​មិនមែន​កុនល្ខោន ឬសៀវភៅមួយក្បាលណាឡើយ តែអាចប្រៀបធៀបបានថា ជាសមរភូមិដែលត្រូវការ​ធន់ទ្រាំបានជាមួយសឹកច្រើនប្រភេទ។

អ្នកនិពន្ធ ម៉ីសន សុធារី

អ្នកមិនបាច់ឆ្លាតវៃលើសគេក៏បាន អាវុធម្យ៉ាង​ដែលអាចជោគជ័យក្នុងសម័យកាលនេះគឺ Empathy ។ ពាក្យនេះ នឹងកាន់តែ Sexyខ្លាំងឡើងក្នុងចំណោម Soft Skills នានា ​ក្នុងឆ្នាំ ២០២២!

Empathy can be a major source of success and the ability to cognitively and emotionally understand another person’s experience. Put simply, it’s the ability to put yourself in someone else’s shoes. In a world with disconnection, and narcissism, empathy is the best way to connect with others.

រៀន រៀន​ រៀន ! ហើយ​កុំស្អប់អ្នកដែលចេះជាងយើងឬខឹងដែលគេនិយាយមិនត្រូវចិត្ត​យើង!

យើងគ្រប់គ្នា​មិនរៀនសូត្រមក ​ដើម្បីនិយាយឱ្យត្រូវចិត្ត​អ្នកណាទេ! យើងរៀនសូត្រមក ដើម្បីដោះស្រាយបញ្ហា!

អ្វីខ្លះជាបញ្ហា​ប្រឈមក្នុងភាពជាអ្នកដឹកនាំំ?

មាន CEO ឬ អគ្គនាយក នាយកប្រតិបត្តិរាប់រយនាក់ ដែលមានតួនាទី តែ​គ្មានប្រសិទ្ធភាពការងារ​ក្នុងភាពជាអ្នកដឹកនាំ។ ខ្ញុំបានប្រាប់សិស្សខ្ញុំថា អ្នកដឹកនាំល្អម្នាក់ មិនចំណុះតែលើតួនាទី​បំពាក់ ដែល​ល្អមើលតែពីក្រៅនោះទេ។

មនុស្ស​ជាច្រើន មាន​ភាពជាអ្នកដឹកនាំ ពីខាងក្នុងមក តាំងពីគេនៅរៀន មិនទាន់មាន​ការងារម្ល៉េះ។ គំរូដ៏ល្អនៃវប្បធម៌ និងភាពបើកទូលាយនៃចក្ខុវិស័យរបស់ពួកគេ សមត្ថភាពបង្វឹក ចាត់ចែងមនុស្ស ​និងការដោះបញ្ហា​ ជាសក្ខីភាពនៃកំពូលសមត្ថភាពក្នុងភាពជា​អ្នកដឹកនាំ មិនប្រកាន់ថាថ្នាក់ CEO Managing Director / Director/ Line manager ឬ Team leadeឡើយ។

បញ្ហា​ ដែល​អ្នក​ដឹកនាំ​តែងត្រូវជួបប្រទះ និងឈឺក្បាល មិនថាគេនោះឆ្លងកម្រិត​​អប់រំ ជំនាញ​ឬមាន​ទេពកោសល្យមនុស្ស​សាស្ត្រ​ចិត្តសាស្ត្រកម្រិតណាក្តី គឺ បរាជ័យក្នុងទំនាក់ទំនងដែលអ្នកដឹកនាំគ្រប់គ្នា​មើលរំលងចុចអាន