៥សំណួរជាមួយម្ចាស់រឿង«ម្លិះ៧ទង»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ខ្ញុំបាទឈ្មោះកូយ សុខគង់ មាននាមប៉ាកកា សីទន្តរ  មានមុខងារជា អ្នកនិពន្ធ ទីលំនៅបច្ចុប្បន្ននៅរាជធានីភ្នំពេញ។ ចំណែកឯស្នាដៃចេញផ្សាយគឺប្រលោមលោកខ្នាតខ្លី រឿងម្លិះ៧ទង។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

ខ្ញុំសម្រេចចិត្តយករឿងរបស់ខ្លួនមកដល់ផ្សាយព្រោះមូលហេតុ ចង់បង្ហាញស្នាដៃក្នុងនាមជាកូនខ្មែរម្នាក់ដែលមានបំណងចង់លើកស្ទួយវិស័យអក្សរសិល្ប៍ជាតិឲ្យបានខ្ពង់ខ្ពស់ឡើង ឯសាច់រឿងរបស់ខ្ញុំគឺនិយាយពី ការតស៊ូរវាងសភាវៈអាក្រក់ហើយនិងសភាវៈល្អ កត្តញ្ញូជាឫសគល់នៃកុសលធម៌ ។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំស្រឡាញ់និងចូលចិត្តក្នុងរឿងនេះគឺការរួមគ្នាកំចាត់សភាវៈអាក្រក់ និងជួយសង្គ្រោះមនុស្សល្អ ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

បំណងរបស់ខ្ញុំក្នុងការដាក់ផ្សាយរឿងមួយនេះគឺចង់អភិរក្ស និងអភិវឌ្ឍតម្លៃអក្សរសិល្ប៍ខ្មែរឲ្យមានភាពរីកចម្រើនតទៅមុខផងដែរ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ចំណាប់អារម្មណ៍របស់ខ្ញុំចំពោះអ្នកអានគឺសុំឲ្យគាំទ្រអ្នកនិពន្ធគ្រប់ៗគ្នាកុំរំលងសូម្បីតែម្នាក់ ព្រោះអ្នកនិពន្ធគ្រប់ៗរូបសុទ្ធតែធ្លាប់អានសៀវភៅច្រើន ទើបអាចមានគំនិតច្រើនក្នុងការតែង។

សូមអរគុណ !

ចុចអានរឿងម្លិះ៧ទង