១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
ជម្រាបសួរបងប្អូនអ្នកអានជាទីស្នេហា ខ្ញុំបាទឈ្មោះ ហេងសម្បត្តិ ជាគរុនិស្សិតដែលមានទីលំនៅក្នុងខេត្តបាត់ដំបង។ ដោយចង់បញ្ចេញទស្សនៈផ្ទាល់ខ្លួន ខ្ញុំក៏សម្រេចចិត្តសាកល្បងរៀនសរសេរប្រលោមលោកដែលពីមុនឡើយខ្ញុំមិននឹកស្មានថា ខ្ញុំនឹងអាចសរសេរវាឡើងបាននោះឡើយ។
ចំណងជើងឆ្មាខ្មៅ ដែលខ្ញុំបានដាក់ក្នុងកម្មវិធី MST Writer ស្ដាប់ទៅវាហាក់បីដូចជាសាច់រឿងទាំងមូលសម្ដៅទៅលើ សត្វឆ្មាដែលមានរោមពណ៌ខ្មៅ។ ពិតមែនហើយ រឿងនេះផ្ដោតលើជំនឿតគ្នាលើអាថ៌កំបាំងឆ្មាខ្មោចដែលអាចសម្លាប់មនុស្សបាន។ ក្នុងចំណងជើងនេះទៀតសោត លាយលំនឹងឈុតឆាករន្ធត់ ក៏ដូចជាការអប់រំអោយស្រលាញ់សត្វផងដែរ។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
អត្ថបទរឿង ឆ្មាខ្មៅ ជាស្នាដៃទី៣ ក្នុងចំណោម៨ ដែលខ្ញុំបានតាក់តែងឡើង។ តាមការសរសេររឿងមួយនេះ ខ្ញុំផ្ដោតធ្ងន់លើភាពស្មោះត្រង់របស់សត្វដែលខ្ញុំចិញ្ចឹម។ ពួកវាជាកម្លាំងចិត្តខ្ញុំដែលជម្រុញអោយខ្ញុំសរសេររឿងនេះ ដោយចង់បង្ហាញអ្នកអានទាំងឡាយអោយចាត់ទុកសត្វចិញ្ចឹមរបស់ខ្លួនជាចំណែកមួយនៃគ្រួសាររបស់ខ្លួនដែរ។
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?
ចំណុចដែលខ្ញុំចូលចិត្តបំផុតក្នុងរឿងនេះគឺ ការលះបង់ជីវិតរបស់ឆ្មាទាំងដប់ក្បាលដើម្បីជួយម្ចាស់របស់ខ្លួន។
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?
ខ្ញុំសង្ឃឹមថាអ្នកដែលបានអានរឿងនេះរួច ចាត់ទុកសត្វចិញ្ចឹមរបស់ខ្លួនមិនមែនគ្រាន់តែជាសត្វចិញ្ចឹម តែចាត់ទុកពួកគេជាចំណែកមួយនៃគ្រួសារផងដែរ។
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
ប្រហែលជារឿងនេះហាក់ធម្មតានិងមានចំណុចខ្វះខាតច្រើន ព្រោះខ្ញុំក៏សរសេរទាំងគ្មានគ្រូបង្រៀនអ្វីដែរ អានៗសៀវភៅ ក៏នឹកឃើញចង់សរសេរគំនិតខ្លួនឯងចេញមក។ បើមានត្រង់ណាខុសឆ្គង សូមមិត្តអ្នកជួយកែតម្រូវក្នុងន័យស្ថាបនាផងចុះ អរគុណ!