១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
ជម្រាបសួរអ្នកទាំងអស់គ្នា នាងខ្ញុំឈ្មោះសេង គឹមលី ឆ្នាំនេះនាងខ្ញុំមានអាយុ20ឆ្នាំហើយ។ សព្វថ្ងៃជានិស្សិតឆ្នាំទី៣នៅសកលវិទ្យាល័យមួយកន្លែងនៅរាជធានីភ្នំពេញ។ រឿង” ខ្ញុំគឺជាឃាតក” គឺជារឿងដំបូងរបស់ខ្ញុំដែលបានចេញផ្សាយនៅMST Writer ហើយក៏ជារឿងបែបឃាតកម្មដំបូងរបស់ខ្ញុំផងដែរ។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
មូលហេតុដែលខ្ញុំសម្រេចចិត្តយករឿងមកដាក់ផ្សាយនេះគឺដោយសារខ្ញុំចង់មានចំណែកជួយលើកតម្កើងការអាននៅកម្ពុជាយើង។ រឿង”ខ្ញុំគឺជាឃាតក”នេះ គឺជារឿងមួយដែលខ្ញុំគិតសរសេរឡើងនៅពេលដែលខ្ញុំកំពុងមានសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំគ្រាន់តែចង់រកអ្នកស្តាប់ក៏ដូចជាអ្នកយល់អារម្មណ៍របស់ខ្ញុំ ដូច្នេះហើយខ្ញុំក៏បង្កើតតួអង្គក្នុងរឿងនេះឡើងដើម្បីធ្វើឲ្យការគិតរបស់ខ្ញុំបានស្ងប់និងមានអារម្មណ៍ល្អឡើងវិញ។
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?
ចំណុចដែលខ្ញុំស្រឡាញ់ជាងគេក្នុងរឿងនេះ គឺពេលសរសេររឿងនេះអាចធ្វើឱ្យអារ្មណ៍ខ្ញុំធូរស្បើយឡើងមកវិញពីសម្ពាធផ្លូវចិត្ត។
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?
គោលបំណងរបស់ខ្ញុំចំពោះការដាក់ផ្សាយរឿងនេះគឺជាការដែលចង់ចែករំលែកប្រលោមលោកខ្នាតខ្លីមួយសម្រាប់កំដរការអាននិងដើម្បីទទួលបានមតិយោបល់មកវិញ។
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
ខ្ញុំសង្ឃឹមថានឹងទទួលបាននូវមតិយោបល់ល្អៗមកវិញដើម្បីជាគន្លឹះបន្ថែមក្នុងការសរសេររបស់ខ្ញុំ។