១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
សូមបងណែនាំត្រួសៗអំពីខ្លួនឯងនិងស្នាដៃចេញផ្សាយនៅ MST writer ខ្ញុំឈ្មោះ ស្រ៊ីម ស្រីទាង អាយុ២២ឆ្នាំ ជាអ្នកខេត្តកំពង់ចាម។ រឿងទីមួយដែលចេញផ្សាយនៅក្នុងកម្មវិធី MST writer មានចំណងជើងថា«បើថ្ងៃមួយ»។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
មូលហេតុដែលខ្ញុំដាក់រឿងនេះនៅក្នុង MST writer ក៏ព្រោះតែចែករំលែកដល់អ្នកដែលចូលចិត្តអានប្រលោមលោកនិងដើម្បីអោយអ្នកអានទាំងអស់ជួយកែក៏ដូចជាបញ្ចេញមតិក្នុងការកែតម្រូវរឿងលើកក្រោយទៀត។ សាច់រឿងបើថ្ងៃមួយ និយាយអំពីតួអង្គម៉ៃឈុននិងវើយតាដែលបានចារជាមិត្តប៉ុន្តែមិនអាចលើសពីនិងបានដោយម្នាក់មិនហ៊ាននិយាយពាក្យក្នុងចិត្តបាន ប៉ុន្តែ ទោះយ៉ាងណាម៉ៃឈុនម្នាក់នេះលះបង់សម្រាប់នាងជានិច្ចដោយមិនមានការទាមទារអ្វីឡើយ។
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?
ចំណុចដែលខ្ញុំចូលចិត្តនៅក្នុងសាច់រឿងនេះគឺ ម៉ៃឈុនអាចលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនស្រលាញ់ទោះពួកគេបែកគ្នាយូឆ្នាំតែម៉ៃឈុននៅតែចិញ្ចឹមចិត្តស្រលាញ់វើយតាដដែរ។
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?
គោលបំណងដែលខ្ញុំដាក់ផ្សាយរឿងនេះ ព្រោះចង់ឱ្យអ្នកអានក៏ដូចជារៀមច្បងណែនាំនិងកែតម្រូវនូវសាច់រឿងមួយនេះបន្ថែមទៀតដើម្បីអោយខ្ញុំទទួលបានគំនិតថ្មីៗបន្ថែមទៀត
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
ជាចុងក្រោយខ្ញុំសូមអគុណអ្នកគ្រូនិងបងៗទាំងអស់ដែលបង្កើតកម្មវិធីអ្នកនិពន្ធក្រៅសាលាដែលផ្ដល់នូវឱកាសដល់អ្នកដែលចង់ក្លាយជាអ្នកនិពន្ធ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គា្នក៏អាចសម្រេចក្តីស្រមៃខ្លួនបាននិងចាប់ផ្តើមសាកល្បងសមត្ថភាពនិងទទួលយកមតិក្នុងការកែតម្រូវក្នុងការនិពន្ធរបស់យើងម្នាក់ៗ។