រឿង៖ ​ព្រះមហេសីយង្គសៃ (ពី្រមៀម)

ពីអ្នកនិពន្ធ(ទន្សាយខ្មៅ) ម្ចាស់រឿង រនោចធំ

ឈ្មោះរបស់ខ្ញុំគឺយង្គសៃ ហើយខ្ញុំចង់ឱ្យគ្រប់គ្នាជឿលើរឿងដែលខ្ញុំកំពុងតំណាល។

ឆ្នាំ៣៣២មុនគ្រឹស្តសករាជ៖ យង្គសៃនិងអ្នកភូមិវ៉េវយ៉ាប្រឈមគ្រោះធម្មជាតិ ស្រេកឃ្លាន ស្លាប់ក្នុងរដូវរងាដ៏ឃោរឃៅមួយ។ ដើម្បីស្វែងរក​អាហារ និង​សេចក្ដី​សង្គ្រោះ នាង​បានស្មគ្រ័លក់ខ្លួនជាទាសករ ទៅបម្រើ​ក្នុង​ប្រាសាទ​របស់ ហារុនយ៉ាមិននៃរាជវង្សអធិរាជណាតារ៉ាយ។ ប៉ុន្តែវាសនានាងមិនបានកើតមកជាទាសករឡើយ។ នាង​បានកាន់អំណាច ហើយនាងនៅតែស្រលាញ់ប្រជារាស្ត្ររបស់នាងលុះថ្ងៃនេះ។

​ឆ្នាំ២០២៣៖ យង្គសៃបានកើតក្នុងគ្រួសារអ្នកនិស្សិតចិត្តវិទ្យាមួយ។ នាង​ធ្លាប់ត្រូវបានម្តាយយកទៅពេទ្យសសៃប្រសាទ ព្រោះនាងតែងតែទាមទារ​ចង់ទៅរំដោះប្រជាជនណាតារ៉ា។ ចូ (ចូណាន់) គឺជាមនុស្សតែម្នាក់គត់ដែលហាក់ដូចជាយកចិត្តទុកដាក់ស្តាប់រឿងនេះ ប៉ុន្តែគេមិនប្រាកដថា ជឿនាង​១០០ភាគរយនៅឡើយ។ រហូតដល់ចម្បាំងពិភពលោក​បានធ្វើឱ្យគ្រប់គ្នាទាល់ច្រក គេត្រូវសាកល្បងស្វែងរកអំណាចអ្វីមួយដែលយង្គសៃបានអះអាង…..

នៅពីម្រៀមឆាប់ៗនេះ!