នាងឈ្មោះពិដោរ នាងពិការពីកំណើត តែនាងមានស្នេហាស្មោះ! ស្នេហាបានសម្លាប់នាង! ទឹកភ្នែកបានក្លាយជាបណ្តាសារ!
——
«ខ្ញុំមកនេះអញ្ជើញអ្នក និងក្មួយយ៉ានីរួមជាមួយស្វាមី ចូលរួមកម្មវិធីមង្គលរបស់នរៈនៅបាត់ដំបង!»
លោកនរ៉ាមានស្រុកកំណើតនៅបាត់ដំបងដែលស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តច័ន្ទបុរីប្រទេសថៃ។ គ្រួសារនេះមានដីចម្ការរាប់រយហិកតា និងរកស៊ីជាមួយជនជាតិថៃច្រើនតំណមកហើយ។
ពួកគេមិនត្រឹមតែជាគហិបតីមានស្តុក ប៉ុន្តែថែមជាអ្នកមានឥទ្ធិពលក្នុងជួររាជការផងដែរ។ ប៉ុន្មានឆ្នាំក្រោយមីងខ្ញុំស្លាប់ លោកនរៈបានក្លាយជាមន្ត្រីជាន់ខ្ពស់និងមានងារធំដុំ។ ទោះយ៉ាងណាថ្ងៃនេះគាត់មកអញ្ជើញសំបុត្រការ ជីដូនខ្ញុំនឹកស្រងេះស្រងោចដល់មីងពៅរបស់ខ្ញុំជាខ្លាំង តែពួកយើងរក្សាសេចក្តីអបអរសោមនស្សចំពោះភ្ញៀវ។
«ចៃដន្យណាស់អ្នកអើយ! កូនក្រមុំគេឈ្មោះពិដោរដែរ ហើយមានឆ្នាំកំណើតដូចគ្នានឹងក្មួយពិដោរយើង!»
លោកនរ៉ារំឮករឿងនេះ តែមិនមានអ្នកណាចាប់អារម្មណ៍ទេ រហូតដល់មង្គលការបានកើតមាន ហើយខ្ញុំនិងម៉ាក់បានកំដរលោកយាយទៅបាត់ដំបង។ ខ្ញុំទៅជំនួសប៉ាព្រោះថា គាត់រវល់ការងារនៅរោងចក្ររបស់គ្រួសារយើង។
«មីង! ថ្ងៃនេះពួកគេរៀបការហើយ! កូនក្រមុំឈ្មោះដូចមីងណាស់ តែមិនស្អាតដូចមីងទេ ខ្ញុំស្បថបាន!»
ខ្ញុំនិយាយដោយរលីងរលោងដាក់អេក្រង់ទូរសព្ទស្រាប់តែសំឡេងលោកយាយគំហកមកពីក្រោយខ្នង៖
«មេត្តា! ឈប់ភ្លាម!»
គាត់កញ្ឆក់ទូរសព្ទទៅបោះលើពូកធ្វើឱ្យខ្ញុំត្រូវស្រឡាំងកាំង។
——
រឿង ពិដោរផ្កាស និពន្ធដោយ ស្តេចបៃតង
នៅព្រីមៀម ឆ្នាំ២០២៤នេះដែរ យើងខ្ញុំបានបង្កប់ដោយប្រលោមលោកភ័យខ្លាចច្រើន! រន្ធត់ ព្រឺព្រួច តែអានជក់!
រឿងទីពីរនេះមានចំណងជើងថា «កូនក្រមុំអាថែន»
ខ្ញុំឈ្មោះ រ៉ូស បានចាប់កំណើតក្នុងទ្វីបអាហ្វ្រិកតែខ្ញុំជាកូនកាត់ចិន។ ទីនោះជាប្រទេសដែលមិនទាន់មានការអភិវឌ្ឍន៍ ហើយកន្លែងជាច្រើន មិនមានទំនាក់ទំនងរលូនជាមួយពិភពលោកខាងលិចទេ។ ភូមិជាច្រើននៅតែពឹងផ្អែកលើ ការព្យាបាលរោគដោយមន្តអាគម ជំនឿ ម្ចាស់ទឹកដី ឬ “គ្រូធ្មប់” ដែលអ្នកស្រុកហៅថា កូនប្រុសទេវលោក។ ពួកគេនោះមានវត្តមានជាមួយពួកយើង ដើម្បីសម្រួលដល់វិញ្ញាណក្ខន្ធដូនតានិងដោះបញ្ហាជាជាងពឹងលើច្បាប់ឬវិទ្យាសាស្ត្រ ។
អាបធ្មប់ និងខាងវិញ្ញាណ គឺពិតជាមានរឿងធម្មតា ហើយរឿងនេះនិយាយពីបទពិសោធរបស់ខ្ញុំជាមួយមួយបណ្តាសារ។ យប់មួយ លោកតាខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់ ។ គាត់ទើបតែមានវ័យ៦៦ឆ្នាំ ពុំមែនជរាពេកឡើយ។ តែជំងឺនេះឆក់យករហ័សពេក ក្នុងឱកាសចុងក្រោយ គាត់បានហៅខ្ញុំមកផ្តាំថា កាលណាបើឳពុកខ្ញុំធ្លាក់ឈឺតាមរបៀបគាត់ ចូរខ្ញុំធ្វើដំណើរទៅតាមរកបុរសម្នាក់ឈ្មោះ មេហ៊ូដែលជាកូនចៅនៃត្រកូលធ្មប់វ៉ានុនុវ៉ាន ។ ខ្ញុំត្រូវរៀបការជាមួយបុរសនោះដើម្បីកុំឱ្យបណ្តាសាចាស់បន្តរាតត្បាត។
លោកអ្នកត្រូវចូលជាសមាជិកព្រីមៀម ទើបអានប្រលោមលោកខាងលើបាន។ ប្រលោមលោកល្អៗកម្រិតA និងA+ តម្លៃត្រឹម ១៥០០០រប្រចាំខែ ឬបង់ជាឆ្នាំត្រឹម១០ម៉ឺនរៀល!