«ស្រឡាញ់បងជ្រៅជាងសមុទ្រ»ចេញផ្សាយ​យប់នេះ!

អ្នកនិពន្ធ ម៉ីសនសុធារី នឹងចេញផ្សាយ​កម្រងប្រលោមលោក ដែលត្រូវបានទុកឱ្យអ្នកគាំទ្រទន្ទឹងរង់ចាំប្រមាណជាជិតពីរឆ្នាំមកហើយ ក្រោម​មានចំណងជើងថា«ស្រឡាញ់បងជ្រៅជាងសមុទ្រ»

នេះគឺជាវណ្ណកម្មអក្សរសិល្ប៍ថ្មីបំផុត និងចុងក្រោយបង្អស់ដែលចេញផ្សាយភាគដំបូង​នៅលើវេបសាយប្រលោមលោក meysansotheary.com ដែល​សង្ឃឹមថា ទាក់ទាញបាននូវអ្នកអានច្រើនកុះករ ដូចកំពូលប្រលោមលោកល្បីៗមុន រួមមាន«ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់»«ស្រទន់មន្តស្នេហ៍»«អធិរាជបេះដូង»«បេះដូងមេគង្គ»«ស្នេហ៍កិច្ចសន្យាស្នេហាយើង» របស់អ្នកនិពន្ធដដែល។

អ្នកនិពន្ធរូបនេះបាននិយាយឱ្យដឹងថា ដោយសារតែមានបញ្ហាខ្លះនៅក្នុងការរៀបចំ meysansotheary.com និងគម្រោង​ការងារផ្សេងៗក្នុងការ​ទទួលយកមកប្រកួតប្រជែងស្នាដៃពីអ្នកនិពន្ធវ័យក្មេងបីជំនាន់ គឺ MST Writers ជំនាន់ទីមួយ «អ្នកនិពន្ធក្រៅសាលា» MST Writers រដូវកាលទីពីរ «អ្នកនិពន្ធជុំវិញបឹងទន្លេសាប» និង MST Writers រដូវកាលទី៣ «អ្នកនិពន្ធមកពីដែលនិរតី» ដែលធ្វើឲ្យអ្នកស្រីមានការមមាញឹកនៅក្នុងការធ្វើយ៉ាងណាឲ្យប្រលោមលោកនេះចេញបានទៅតាមការគ្រោងទុក ។

នៅក្នុងបទសន្ទនារបស់ខ្លួនជាមួយហ្វេនក្លឹបកាលពីដើមសប្ដាហ៍នេះ អ្នកនិពន្ធ ម៉ីសន សុធារី បាននិយាយថា ប្រលោមលោក​មួយនេះ​ជួបការលំបាកគួរសមក្នុងការ​បង្កើតចរិតលក្ខណៈតួអង្គពិសេសឱ្យមានលក្ខណៈខុសពីតួអង្គ​ក្នុងរឿងមុនៗ ហើយក៏ជាសាច់រឿងមាន​ភាពបត់បែនច្រើន ទិដ្ឋភាពពណ៌នា​ក៏ថ្មីសន្លាង ភាគច្រើនផ្តោតទៅលើដែននិរតី​នៃប្រទេសកម្ពុជា ជាតំបន់ឆ្នេរសមុទ្រនិងដែនកោះ។

នៅក្នុងខ្សែរឿងដ៏វែងនេះផងដែរ និពន្ធសង្ឃឹមថានឹងចូលរួមផ្តល់បាននូវពុទ្ធិថ្មី ការសិក្សាអំពីជំនាញទន់ មធ្យោបាយនៅក្នុងការដោះស្រាយបញ្ហា ការប្រឈមមុខទៅនឹងស្ថានភាពតឹងតែង អត្ដចរិតខុសៗគ្នា​ ពីររវាងតួអង្គមួយទៅតួអង្គមួយ ដែល​ប្រព្រឹត្ដឆ្លើយតបគ្នា បង្កើតបាន​ទៅជាបទពិសោធសំខាន់នៅក្នុងដំណោះស្រាយជីវិត ដែលយុវវ័យជាអ្នកអាននឹងទទួលបាន។

ចូលអានប្រលោមលោក«ស្រឡាញ់បងជ្រៅជាងសមុទ្រ» ៣ភាគដំបូងដោយ​ឥតគិតថ្លៃនៅលើ meysansotheary.com

សម្រាប់ភាគបន្តបន្ទាប់ អ្នកអាននឹងត្រូវបង់ប្រាក់១០០០០រៀល អាចចូលអានគ្រប់ភាគគ្រប់រឿង​ពេញមួយខែ និង៨០០០០រៀល​ សម្រាប់ពេញមួយឆ្នាំ។