ភាគនិទានស្នេហ៍នៃអ្នកនិពន្ធ ម៉ីសន សុធារី មិនចាំបាច់ប្រើការរួមភេទដើម្បីជំរុញដំណើររឿងឱ្យរំជើបរំជួលនោះទេហ្វេនម្នាក់របស់គាត់លើកបែបនេះ។
បើយើងចង់ឃើញឆាកតណ្ហា ការអាក្រាតកាយ ឬពណ៌នាអំពីចំណុចក្តៅ សកម្មភាពស្រើបស្រាលក្នុងបន្ទប់គេង។ល។ អានរឿងរបស់គាត់នាំតែខាតពេលនិងខាតលុយ។
កញ្ញា លីដា អាយុ២៣ឆ្នាំជាអ្នកអានពិតប្រាកដរបស់អ្នកនិពន្ធម៉ីសនសុធារី និងជាអ្នកអានហើយអានទៀតនូវប្រលោមលោកចាស់ៗរបស់គាត់ពេលនេះនាងកំពុងអានរឿងថ្មី ចំណងជើងថា ស្រលាញ់បងជ្រៅជាសមុទ្រ។ អ្នកអានរូបនេះបញ្ចេញទស្សនៈថា គ្រាន់តែចរិតតួអង្គ និងសម្តីខ្លីៗ ក៏បានបង្កើតចេញនូវអារម្មណ៍ដ៏រំជើបរំជួលរួចទៅហើយ ។ អ្នកនាងមានចំណាប់អារម្មណ៍ទៀតដែរថា៖
«ការរួមភេទ ឬ18+ មិនដែលមានក្នុងរឿងនិទានស្នេហ៍របស់គាត់ទេ! កុំច្រលំថា គាត់មានហ្វេនច្រើនដោយសារបែបនេះ អានសិនទៅ! ឈុតរំលោភអត់ទាំងមានផង កុំគិតពីរឿងអាសអាភាស កុំវិនិច្ឆ័យសៀវភៅរបស់គាត់ អានគ្មានឈុតអស់ហ្នឹងទេ!»
យុវវ័យជាច្រើន មាននិន្នាការនិយមអានឈុតឆាកស៊ិចសីក្តៅៗ។ មិនថា ពិស្តារ ឬដោយសេចក្ដីសង្ខេប ឬក៏ប្រើការពណ៌នាលិបលជាសម្ងាត់ អ្នកនិពន្ធនិយាយថា គ្មានទាំងអស់ក្នុងភាគនិទានមនោសញ្ចេតនារបស់ខ្លួន។
«បើខ្ញុំហៅឈ្មោះថា ជានិទានមនោសញ្ចេតនា ខ្ញុំមិនត្រូវការឆាកក្តៅសាច់ទេ! ភាពស្និទ្ធស្នាលដ៏គួរឱ្យគោរព និងមានតម្លៃខុសពីភាពគួរឱ្យធុញទ្រាន់នឹងឆ្អែតឆ្អន់នៃការរួមភេទដែលបង្ហាញសេរីបែបទូរទស្សន៍អាមេរិកជប៉ុនឬសាសន៍ដទៃ ! សម្រាប់ខ្ញុំ ទំនាក់ទំនងរវាងបុរសនិងស្ត្រី ជ្រាលជ្រៅដោយបេះដូង ជាជាងការរួមភេទ! អ្នកនិពន្ធអាចទាក់ទាញអ្នកអានបានល្អ ប្រសិនគេមានពាក្យសន្ទនាល្អ និងសកម្មភាពមនោសសញ្ចេតនាដែលស្និទ្ធស្នាលមិនកខ្វក់! ប្រសិនខ្ញុំធ្លាក់ចំនួនអ្នកអាន ឬចាញ់រឿងប្រភេទ Dark Romance ក៏មិនមានបញ្ហាអីដែរ! »
ការគោរពគ្នានិងសិលធម៌និយម ជាតម្លៃមិនអាចកាត់ថ្លៃបានក្នុងឥរិយាបថនៃការរស់នៅរបស់ខ្មែរយើង ក៏ជាតម្លៃនៃស្នេហាមួយដែលអ្នកអាននឹងរកឃើញក្នុងប្រលោមលោក ស្រលាញ់បងជ្រៅជាងសមុទ្រ។
ចូល Premium ហើយនៅ ? ឮអ៊ីចឹង ចង់អានឬដកថយ?
ចុចអានរឿងស្រលាញ់បងជ្រៅជាងសមុទ្រ
ស្នេហាមិនមែនជារឿងត្រឹមលើគ្រែ តែជារឿងជាប់ជំពាក់នៃដួងព្រលឹងមនុស្សពីរនាក់
ភ័ស្តុតាងគឺពិតជាមាន នៅក្នុងចំណងចិត្ត រវាងតួស្រីនាងចន្ទនីយ៉ា និងតួប្រុសលោក ឥន្ត្រា។ របៀបដែល មនុស្សផ្តាច់ការដូចគេ កំពុងប្រែប្រួលចរិយារស់នៅសម្រាប់នីយ៉ា បង្ហាញពីបេះដូងរបស់គេដែលបរិច្ចាគគ្រប់យ៉ាង គ្រាន់តែចង់បានត្រឡប់មកវិញនូវរបស់មួយគឺ «នាងបានសុខ»។
នោះគឺជាគន្លឹះនិងភាពកក់ក្តៅដែលអ្នកអាននិងលង់ស្រលាញ់ឥន្ត្រាឡើងៗ។
ជាមួយនឹងការខិតខំប្រឹងប្រែងរបស់គេដើម្បីការពារ និងថែទាំ នាង នៅគ្រប់ផ្លូវទៅកាន់ ការលះបង់ដ៏ឈឺចាប់តួប្រុសនិងសម្រេចបាននូវក្តីសុបិនរបស់នាងឱ្យនាងបានរៀបការជាមួយយូស៊ូ។ នេះជារបៀបដែល ឥន្ត្រាអាចបើកទ្វារចូលបេះដូងរបស់អ្នកអាន។
លើកក្រោយចាំនិយាយដើមឥន្ត្រាទៀត!
តោះអានឡើងវិញ
ប្រលោមលោកនេះសម្រាប់សមាជិក Premium ចាប់ពីភាគទីបីឡើង
ចុចពីនេះសួរអំពីព័ត៌មាននៃការ ចូល Premiumhttps://t.me/mstwriterallseason