ត្រៀមខ្លួនជាមេ​ដឹកនាំក្នុងវប្បធម៌ថ្មីដែលពិភពលោកដ៏ទំនើបកម្មខាងមុខកំពុងត្រូវការ​

តើមេដឹកនាំប្រភេទណាដែលពិភពលោកត្រូវការក្នុងរយៈពេលមួយជុំ១២ឆ្នាំទៅមុខនេះ? តើចំណេះដឹងរបស់យើង អំពីភាពជាអ្នកដឹកនាំ ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងការអប់រំលើភាពជាអ្នកដឹកនាំ តោងផ្លាស់ប្តូរយ៉ាងដូចម្តេចតម្រូវទៅតាមនិន្នាការថ្មី?

ភាពជាអ្នកដឹកនាំក្នុងឆ្នាំ​២០៣៥​មិនដូចពេលនេះទេ ។ ប្រសិន​យើងអាចពិនិត្យ​មើលបញ្ហា និងដុសខាត់​ពីឥឡូវ​ យើងអាច​នឹង​ផ្លាស់ប្តូរអនាគត ​និងឥទ្ធិពលជា​អ្នកដឹកនាំ និងបង្កើនទំហំ​ប្រសិទ្ធិភាពនៃអ្នកដើរមុន១២ឆ្នាំទៀតមកដល់។

រឿងដំបូង​ដែលយើងត្រូវដឹងគឺ ពិភពលោកនេះ គ្មាន​ភាពប្រាកដប្រជាអំពីអនាគតទេ ។ គ្មាន​អ្នកណា​ដឹងច្បាស់ថា នឹងមាន​អ្វីកើតឡើងឡើយ​តែ​អ្វីដែលប្រាកដគឺ ការផ្លាស់ប្តូរជៀសមិនរួច។ អ្វីក៏មាន​ទីបញ្ចប់ដែរ។ ការព្យាករណ៍ណាមួយនាពេលបច្ចុប្បន្ននេះ ជាពិសេសអំពីភាពជាអ្នកដឹកនាំនៅឆ្នាំ ២០៣៥​ នឹងមានភាពជ្រាតចូលនៃចរិតនយោបាយ​ សង្គ្រាម​មហាអំណាច ឬអាចថា ព្យាករណ៍នយោបាយដែលលំអៀងម្ខាងៗហៅបានថា​​ជាព័ត៌មាន​មិនពេញលេញ។
ការវិភាគជាគន្លឹះនៃភាពជាយុទ្ធសាស្រ្ត សម្រាប់មេដឹកនាំ​ កុំវិភាគ​យកពិរោះ វិភាគ​យកមកប្រើការបាន ដើម្បីឈាន​ទៅ​ធ្វើផែនការកសាង​សេណារីយ៉ូបន្ទាប់។

តើបញ្ហាអាក្រក់បំផុតដែលលោកនេះទំនង​នឹង​ប្រឈមមុខ គឺអ្វី​? ឆ្លើយ​បាន​យើង​នឹងដឹងថា​គេត្រូវការ​អ្នកដឹកនាំបែបណា?

គិតឧទាហរណ៍​តូចមួយ!

ប្រសិនមនុស្ស​ចាប់ផ្តើមធុញ​របៀបការិយាធិបតេយ្យ កំណើននៃ​សុពលភាព internet ទំនងជាមេដឹកនាំដែលអនុញ្ញាត្តិឱ្យគ្រប់គ្នា​ធ្វើការ​ពីកន្លែងណាក៏បាន នឹង​មាន​វិធីវាស់វែងត្រឹមត្រូវលើផលិតភាព ជាមេដឹកនាំប្រភេទដែលគេចង់បាននិងព្រមដើរតាម​។

នាពេលអនាគត ចាប់ពីកំណើនប្រជាជន និងនគរូបនីយកម្ម រហូតដល់ការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងធនធាន តើមេដឹកនាំណា​អាចបង្កើតបុព្វហេតុរួម និងដោះស្រាយបញ្ហាទាំងនេះដោយមានទស្សនវិស័យឆ្ងាយ ឆ្ពោះទៅរកសន្តិភាព និរន្តរភាព និងយុត្តិធម៌សង្គម?

ប្រសិនមនុស្ស​ចូលចិត្ត​ទទួលស្គាល់អ្នកទន់ភ្លន់ និងអ្នកពូកែស្តាប់យោបល់ ជនដែលឡូឡា ក្អេងក្អាងលើវេទិកា ឬជនដែលចង្អុលឱ្យគេ​ធ្វើតាមបទពិសោធន៍និងការយល់ឃើញរបស់ខ្លួន ជនដែលទេសនា​ដូច​ខ្លួនជាព្រះ ឯ​គេខាងក្រោមមិនដឹងអីសោះ លែងជាមេដឹកនាំដែលមានគេដើរតាមច្រើនទៀតហើយ។

ភាពជាអ្នកដឹកនាំទៅអនាគត នឹងនាំមកនូវ​មនុស្ស​ចិត្ត​បើកចំហរ ដែលស្តាប់គ្រប់គ្នាហើយមានមធ្យោបាយ​ដាក់មនុស្ស​ជំពូកផ្សេងៗត្រូវនឹង​ជំនាញ ព្រមទាំងទេពកោសល្យរបស់គេ។

នៅគ្រប់វិស័យនៃជីវិតរបស់យើងនិងនៅទូទាំងសកលលោកគ្រប់អាជីវកម្មណា​ក្តី​របរ​នយោបាយណាក្តី ដើម្បីរស់រានមានជីវិត និងរីកចម្រើនក្នុងស្ថានភាពលំបាកៗដែលពិភពលោកនេះនឹងប្រឈមមុខមិនឈប់នោះ​ មេដឹកនាំត្រូវមានភាពភ្លឺស្វាង​នឹងនរ ក្នុងបរិយាកាសស្មុគ្រស្មាញ ។

ការរៀន​ដោះស្រាយ និងការដោះដូរដ៏ ផ្គូរផ្គង Dilemma លំបាកៗ ការឱ្យតម្លៃនិរន្តរភាពរយៈពេលវែង និង សហគ្រិនសង្គមដែលគិតដល់ក្រុមអ្នកខ្សោយ និងអ្នកខ្វះឱកាស គិតដល់បរិស្ថាន ជាមេដឹកនាំដែលគេព្រកស្លាប់ជាមួយបាន។

អ្នកបង្អួតដុំដៃ លុយ​ឡាន មាសពេជ្រដែលគ្មាន​ចរិតលក្ខណៈគួរឱ្យគោរព និងលឹបបាត់ទៅតាមពេលវេលា​ម្តងមួយៗ ជាការលេចធ្លោបណ្តោះអាសន្នដែលពឹងលើសម្ភារៈ មិនមែន​ពឹងលើគុណតម្លៃនៃមនុស្ស​ម្នាក់ ជារឿងដែលអាចមានគេជំនួសបាន ហើយ​អ្នកដឹកនាំបែបនោះ ចោមព័ទ្ធទៅដោយមនុស្ស​ឡេមឡឺម ។

ភាពជាអ្នកដឹកនាំទៅអនាគត​ចង្អុលបង្ហាញតាមរយៈ ការងារដែលមាន​ប្រសិទ្ធិភាពតែ​មិនប្រើពេលយូរដល់៨ម៉ោងក្នុងមួយថ្ងៃ។ តែមួយម៉ោងពេលនោះ នឹង​មានតម្លៃស្មើ៥ម៉ោងពីអតីតកាល។

មេដឹកនាំជំនាន់ថ្មី នឹង​ជាមនុស្ស​ដែលចេះ​លើកទឹកចិត្ត ​បង្កើនសន្ទុះប្រសិទ្ធិភាពការងារ​តាមរយៈ​វប្បធម៌បណ្តុះបណ្តាល ការលើកទឹកចិត្ត​ ការផ្តល់ឱកាស និងការ​កែតម្រូវ។ មេដឹកនាំ​ថ្មីៗទាំងនេះ ចេះវិធីដើម្បីបំប្លែងវប្បធម៌នៃការពឹងផ្អែក ទៅជា​ទៅ ភាពនាំនៃការទទួលខុសត្រូវ មិនអាចខ្សែ មិនបន្លំ និងហ៊ានប្រឈម​មុខ។

មានច្រើនទៀតលើគេហទំព័រនេះអំពីភាពជា​អ្នកដឹកនាំទៅអនាគត  ឬអាចតាមដាន​ជាមួយ​យើងខ្ញុំលើ ចុច