អ្នកនិពន្ធថ្មីវ័យក្មេងចាប់អារម្មណ៍ខ្ពស់ ចំពោះកម្មវិធីជជែកតុមូល MSTWriters

ហេង​ អ៊ីឈង ​អ្នកនិពន្ធថ្មីវ័យក្មេង ​ដែលបានចូលរួមកម្មវិធីជំនួបអ្នកនិពន្ធពីដើមខែសីហាក្រោមប្រធានបទថា វិថីជីវិតជាអ្នកនិពន្ធអាជីព នាង​បានលើកឡើងថាពិតជា WOW សម្រាប់នាង​។

«នៅអំឡុងពេលហ្នឹងខ្ញុំមានអារម្មណ៍ថា ចំពោះខ្ញុំផ្ទាល់ខ្ញុំថាស្រួលដកដង្ហើម! កន្លងមកយើងពិបាករកអ្នកយល់និងឱ្យតម្លៃអាជីពនេះ ! ជាមួយនឹងអ្នកចូលរួម ទោះជាយើងអត់ធ្លាប់ស្គាល់គ្នាពីមុនមកក៏ចេះតែបារម្ភ! អ្វីដែលខុសពីការរំពឹងទុកនោះ អ្នកនិពន្ធមកច្រើន ពួកគាត់ចិត្ត​ទូលាយជួយគ្នា លើកទឹកចិត្ត​គ្នា និងចែករំលែកពិតៗមិនក្លែងក្លាយ! »

កញ្ញា​បន្តទៀតថា ការកាត់ពីខេត្តកំពង់ចាម​មកដល់ពិតជាមិនស្តាយចិត្ត ព្រោះអ្នកចូលរួមជាអ្នកនិពន្ធឬស្រលាញ់ផ្នែកនេះ​ដូចគ្នា ដំបូង​នឹកស្មានដល់ថា ប្រហែលជាមានអ្នកចូលរួមតិចតួច ដឹងអីអត់កន្លែងអង្គុយ ម្នាក់ៗឈរដល់ម៉ោងជាង១២ ព្រោះជំនក់ចិត្ត​។

កញ្ញាសង្កត់ធ្ងន់ទៀតថា «សម្រាប់អាជីពនេះ​ដោយសារតែយើងបានជួបគ្នា បានស្គាល់គ្នា អាចរាប់អានគ្នាទៀតជាលើកដំបូងក្រោមប្រធានបទថាវិថីជីវិតឆ្ពោះទៅរកអាជីពដែលខ្ញុំមាន​អារម្មណ៍ថាទទួលបានការលើកទឺកចិត្ត​ខ្លាំង!»

កញ្ញា ហេង​អ៊ីឈងជាយុវនារីដែលស្រលាញ់និស្ស័យតែងនិពន្ធ។ នាង​បានដាក់ស្នាដៃដំបូងមកចូលរួមជាមួយកម្មវិធី MSTWritersរដូវកាលទីមួយ ​(ក្រុមអ្នកនិពន្ធម៉ីសន សុធារី) ដែលមាន​ប្រធានបទថា អ្នកនិពន្ធក្រៅសាលា។

ក្នុងចំណោមនោះ មានអ្នកនិពន្ធចំ​នួនបីក្រុមដែល មានឈ្មោះថា MSTឥន្ទ្រីយ៍ ហង្សៈ និងនាគា បានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាល ជំហានដំបូងអំពីមូលដ្ឋានគ្រឹះនៃការសរសេរប្រលោមលោក បង្ហាត់បង្រៀនតាមអនឡាញដោយអ្នកស្រី ម៉ីសនសុធារីផ្ទាល់។

ឥឡូវនេះលោកអ្នកអាចចូលរួមជាមួយនឹង MSTWriters រដូវកាលទីពីរដែលមានប្រធានបទថា អ្នកនិពន្ធបឹងជុំវិញបឹងទន្លេសាប ដែលសរសេរអំពីខេត្តទាំងប៉ុន្មាននៅជុំវិញបឹងទន្លេសាប ឬក៏ចូលរួមជាមួយនឹងអ្នកនិពន្ធ MSTរដូវកាលទីបី ដែលមាន​ប្រធានបទថា ដែននិរតីខ្លួនអ្នកផ្ទាល់ជាអ្នកនិពន្ ធឬអ្នកចាប់ផ្ដើមតែងនិពន្ធដំបូង មកពីខេត្តក្រុង​ជុំវិញដែននិរតីនៃព្រះរាជាណាចក្រកម្ពុជា ឬក៏មកពីខេត្តក្រុងដទៃទៀតក៏អាចសរសេរអំពីដែននិរតីនៃព្រះរាជាណាចក្រកម្ពុជាមកចូលរួម​ដូចគ្នា។

MST Writers (ក្រុមអ្នកនិពន្ធ ម៉ីសន សុធារី) រដូវកាលទីមួយដែលបានរើសយកនូវប្រធានបទថា អ្នកនិពន្ធក្រៅសាលាបាន ត្រូវចូលរួមដោយយុវវ័យជាច្រើនហើយមានប្រលោមលោករាប់រយចំណងជើង ចុចអាន ត្រូវបានបោះពុម្ពផ្សាយនៅលើ meysansotheary.com អាចចូលអាន​បាន​ដោយមិនគិតថ្លៃ សុទ្ធសឹងជាស្នាដៃរបស់អ្នកនិពន្ធថ្មីៗ។

ស្នាដៃអ្នកនិពន្ធ ហេង ​អ៊ីឈង
ចុចទីនេះដើម្បីចូលរួមស្នាដៃជាមួយMSTWirters