ភាពខុសគ្នារវាងប្រលោមលោកសិចស៊ីរោលរាលនិងប្រភេទមនោសញ្ចេតនាធម្មតា

ដោយមានអ្នកនិពន្ធថ្មីសួរគាត់ច្រើន អ្នកស្រី ម៉ីសន សុធារី ស្ថាបនិក meysansotheary.com និង MST Writers បានពន្យល់នៅថ្ងៃនេះថា ប្រលោមលោក១៨+ដែលអាចហៅថា Erotic Romance Novels ធម្មតាជាបទនិពន្ធរឿង ដែលសរសេរអំពីការវិវត្តនៃទំនាក់ទំនងស្នេហាឬ លំដាប់លំដោយរឿង​ផ្អែកទាំងស្រុងការរួមភេទ។

ក្នុងប្រលោមលោកបែបនោះ ការរួមភេទ គឺជាផ្នែកធំមួយ​ដែលដឹកនាំការអភិវឌ្ឍន៍ទំនាក់ទំនងនៃសាច់រឿង និង​មិនអាចឈុតអស់នោះចេញបាន ថែមទាំងកាន់កាប់ភាគរយច្រើន​ក្នុងផ្ទៃរឿងទាំងមូលពី៥០ទៅ​៨០ភាគរយនៃឈុតឆាក។

យើងអាចសម្គាល់ឃើញធាតុធំៗក្នុងប្រលោមលោកប្រភេទរោលរាលខាងលើ រួមមានការពិពណ៌នាប៉ិនប្រសប់អំពីរាងកាយ សកម្មភាពឯកជនដែលស្និទ្ធស្នាល និងពាក្យពេចន៍ដាស់អារម្មណ៍ភេទ និងចលនារឿង​ដែលផ្តោតលើការប្រចែប្រច័ណ្ឌ មិនគោរពវិន័យ មិនសុភាព ឬបង្ខិតបង្ខំ។ល។

ក្រៅពីនោះ ចលនារឿងមាន​បរិមាណនៃឈុតឆាកសិចដែលបង្ហាញការប៉ះពាល់ និង​ការបំពេញចិត្ត ខាងអារម្មណ៍កាមគុណ ការបង្ហាញទាក់ទាញ​ដោយ​ចំណុចកំពូលខាងរាងកាយនៃតួអង្គដែលមានភាគរយច្រើនជាងសាច់រឿងដទៃ មិនចាក់ស្រេះ មិនស្មុគស្មាញ តែប្រទាក់ក្រឡាឈានទៅដល់រឿងលើគ្រែជានិច្ច​។ ក្នុងរឿងប្រភេទនេះ គេមិនត្រូវការ​តួអង្គច្រើន​ឬកសាងអត្តចរិតពិបាកស្មុគដូច​ប្រលោមលោកមនោសញ្ចេតនា​កក់ក្តៅទេ។ អ្នកនិពន្ធផ្នែកនេះរមែងផ្តល់ឱ្យការស្រមើលស្រមៃដល់អ្នកអាន​របស់ពួកគេក្នុងន័យត្រង់ៗមិនធៀប មិនបាច់ពង្វៀង លើការរួមភេទនិងមិនបាច់លាក់បាំងច្រើន។

ឧទារហណ៍ទីមួយ រឿង ចិត្តត្រួតត្រា

«ខឹងបងឬស្រឡាញ់បង គ្រប់ខលរបស់បង ត្រូវលើក!»

«ចុះលោក? តទៅ រាល់ពេលខឹងលីនឬអត់នោះ លោកលើកខលលីនដែរ?!»

គេឮហើយ​ភាំង។ យូរហើយមិនដែលគិតទេ។ មានមនុស្សមកទាមទារភាពស្មើគ្នាបែបនេះជាមួយគូខាន់ដែរ?

«ហើយ….ពេលលីនមិនឃើញលោកលើក លីននឹង​ទៅទាក់ទងប្អូនប្រុស​ឬបងប្រុស​របស់លោកបានទេ?»

គេមិចភ្នែកសម្លឹងនាង​។ ភ្នែកនាង​ទន់ណាស់​ ចុះនាង​មាត់រឹងនិងចិត្ត​រឹងម្ល៉េះលីន?

«អីយ៉ាស!» គេញញឹមហើយនិយាយស្រាលៗរួចខាំមាត់​ក្នាញ់។ ចំពោះគូខាន់ គ្មាន​រឿងណានិយាយហើយ​ធ្វើឱ្យគេកើតចិត្ត​ត្រួតត្រាលីន ស្មើនឹង​ឮរឿងមនុស្សប្រុសទេ។

បងប្រុសនាង​ផង គេនៅច្រណែន​ចុះទម្រាំ….លីនឃើញមុខគេ​ក៏ដឹងអារម្មណ៍ប្រែប្រួលរបស់គេដូចគ្នា។ លីនឆ្លាតណាស់។ នាង​យល់ច្បាស់ កាលមុននិយាយរឿងប្រុស១០០នាក់ ប៊ិះទក់សាច់ម្តងហើយ ពេលនេះមកឌឺគេទៀតទាល់តែបាន។

មុនពេលគេមានប្រតិកម្ម តូច​លូកដៃទៅជុំវិញ​ចង្កេះគេ​និងឱបគេស្អិត។

«និយាយខុសទេ! សុំទោស!»

គេច្រានស្រីចេញរបូតស្នាម​ឱប តែដៃគេមិនលែងលីនទេ គេមិនចង់ឱ្យនាង​ដួល។

«បងធ្វើបានអូន!» គេនិយាយមុខស្មើ «ឱ្យស្មើបាន តែ!….យប់នេះ….លីននៅពីលើម្តង!»

រឿង ចិត្តត្រួតត្រា ដោយក្រុមសាមូរ៉ៃ អានអនឡាញ មួយខែ១០០០០រៀល

អម្បាញ់មិញនេះក៏នៅតែរាប់ថាជាឈុតស្នេហាធម្មតា ចំណែកខាងក្រោមនេះទើបជាឈុតនៃ Erotic Romance Novels

បបូរមាត់គេក្រអូបនិងក្តៅៗ….ដៃខ្ញុំឱបគេ ចំណែក Will ក៏មិនខ្ជះខ្ជាយពេលវេលាដែរ។ គេបានថយចុះក្រោយចូលទៅរករបស់ល្អភ្លាមៗ។

ខ្ញុំចូលចិត្ត ពេល​ដែលទីតាំង​មរតកមនុស្សស្រីបាន​នៅក្នុងមាត់គេ។

ភ្លេចថានេះគឺកណ្តាលវាល ខ្ញុំត្រូវចុងអណ្ដាត​របស់​គេ​វាយ​ដំ ស្ទើរស្រែក​អស់សំឡេងបាន។ គេនៅមិនឈប់ទេ ខ្ញុំបាន​រុញគេ រុញស្មា​គេចេញ​​យ៉ាង​ខ្លាំង តែមុខ​គេនៅជាប់ម៉ឺង ដៃគេព័ទ្ធខ្ញុំឱ្យមាត់គេនៅសោយរាជ្យ​ចំ​​កណ្តាល​ល្អាងរបស់​ខ្ញុំ ហើយ​លេង​សើចតាមចិត្ត​គេ​។ ខ្ញុំញ័រ​ត្រគាក ទន់ជើង ទម្លាក់ខ្លួនទ្រោមលើកំភួនដៃគេ គេនៅមិនរង្គើទៅណា។

​​ខ្ញុំ​ជិតចេញ​​ហើយ…..យូរហើយមិនដែលមាន​សភាពនេះកើតឡើងទេ។ ​ប្រុសទាំងអស់ដែលខ្ញុំឃើញជា Gay ពួកគេគួរឱ្យធុញនិងកំប្លែង​ចុកពោះ​ តែ will វិញ ពោះខ្ញុំផតចូលក្នុង ​ទប់ខ្លួនឯងលែងជាប់នឹងការវាយលុកធ្ងន់ៗឥតមេត្តា​របស់គេ។ ខ្ញុំមាន​អារម្មណ៍ដូចជា ក្មេងស្រីគ្មាន​សមត្ថភាពរឿងលើគ្រែទេ ត្រូវគេគ្រប់គ្រងបាន​គ្រប់សព្វ ដឹងតែពីស្រែក​ថ្ងូរតែ​មិន​ខ្លាំង​ទេនិងអង្វរគេ​ឱ្យឈប់បន្តិច តែគេមិនឮ។

នៅពេលដែលគេឮខ្ញុំក្នុងជីវិតមួយ​លែងជាខ្លួនខ្ញុំ គេ​ធ្វើចលនាដ៏ស្រើបស្រាលដោយលូក​ដៃម្ខាងមករកទាញ​ទម្លាក់ខ្សែអាវដេក​យប់ស្តើងគ្មាន​ អាវទ្រនាប់របស់ខ្ញុំ។ ប៉ះចុងសុដន់ខ្ញុំភ្លាម រំពេចនោះមាត់របស់គេបានចាកចេញពីចំណុច​ខាងក្រោមឡើងមក​រក​បន្ទាបក្បាលសុដន់របស់ខ្ញុំ។

«អត់ទេwill»

          អណ្ដាតដ៏ឈ្លាសវៃនោះដឹងថា ទេគឺ​បានន័យថា Yes ។ គេ​បានរុលចូលមកចំណុចកណ្តាល​ហើយ​លេបខ្ញុំស្រស់ៗខ្លាំងៗ។ ដកស្រង់ពី រឿងស្វាមីចចក សម្រាប់តែ Premium Readers (១០០០០រៀលក្នុងមួយខែ)

ជាសរុបមកវិញ តើប្រលោមលោកបែបមាន Erotic Romance ល្អ ឬមិនល្អ​? អ្នកនិពន្ធ ម៉ីសន សុធារី ពន្យល់បែបនេះថា៖  «Erotica Novel ល្អឬអាក្រក់ ដូចទៅនឹងប្រភេទរឿងផ្សេងៗដែរ។ បើពុទ្ធិស្មោកគ្រោក​មកពីការសម្រេចចិត្ត​របស់អ្នកនិពន្ធ។ ឧទាហរណ៍ដូចជាឱ្យតួអង្គ​រួមភេទជាមួយឳពុកចុង បងប្រុសឬប្តីមិត្តភក្តិ ឬបងថ្លៃ។ល។ ប្រលោមលោកប្រភេទអីក៏ដោយ​អាស្រ័យលើសារដែលល្អឬអាក្រក់ វាដូចជាជិវិតពិត ការរួមភេទជារឿងធម្មជាតិ តែមនុស្ស​ខ្លះធ្វើឱ្យវាក្លាយជារឿង​អនាចារ្យ រួមភេទមិនរើសមុខ តណ្ហាដឹកមុខ គ្មានសម្បជញ្ញៈ ក្បត់ ទ្រុស្ត ។ល។ចំណែកប្រភេទមនោសញ្ចេតនា​កក់ក្តៅដល់បេះដូងដោយមិនបាច់រោលរាល ស្រៀវស្រើបជារឿងដែលខ្ញុំតែងដាក់ក្នុងនិទានស្នេហ៍របស់ខ្ញុំ ។»

ឧទាហរណ៍

​«​មនុស្ស​បង​ឯង ប្រាប់​ឱ្យ​ធ្វើ​អ៊ី​ចេះ​ទៅ​ធ្វើ​អ៊ី​ចុះ​! ឱ្យ​ជួល​អាវ​ធំ​ពាក់ បង​ឯង​ជួល​ឡាន​មក​ម្ដង​៦​គ្រឿង! ​ខ្ញុំ​បាន​ស្អី​ទៅ​បង់​គេ​?​ ហើយ​អស់​ប៉ុន្មាន​ជួល​ប៉ុណ្ណឹង​?​ ខ្ញុំ​បាន​លុយ​ឯ​ណា​ឱ្យ​ថ្លៃ​ឡាន​គេ​នៀក»

​នាង​ងើប​មុខ​មក​ជាមួយ​កង្វល់ តែ​នាង​ត្រូវ​ទើរ​ព្រោះ​គេ​សម្លឹង​នាង​យ៉ាង​ស្រទន់។​ សន្យា​នៅ​គាំង​កណ្ដាល​សមុទ្រ​ស្នេហា​ដែល​ល្វឹងល្វើយ​ដូច​គ្មាន​អ្នក​ណា​នៅ​ទី​នេះ​ក្រៅ​តែ​ពី​នាង​ហើយ​នឹង​គេ។ ​សូរសព្ទ​មេក្រូ​លាន់​មក​កោកៗ​ផ្ដាច់​សង្វាក់​ដង្ហើម​ក្ដៅ​ឧណ្ហៗ​របស់​នាង​។​​

​«​ហើយ​បង​ឯង​បាន​លុយ​ពី​ណា​មក​?ខ្ចីគេក៏មិនគួរខ្ចី​យកមុខម្លឹងៗដែរ!ងាប់ហើយ ខ្ញុំបានអីសងគេ? »

ដៃគេលូកមករកកដៃនាង ។​

កណ្ដាប់​ដៃ​គេ​ត្រជាក់ ស្រាល​​តែ​មិន​អាច​រើ​រួច​ឡើយ​បុរស​នេះ​មិន​ឆ្លើយ​នឹង​សំណួរ​នាង គេ​បែរ​ជា អូស​នាំ​នាង​ចាកចេញ​ចោល​កម្មវិធី។

នាង​ភាំងៗ តែ​ក៏​បណ្ដោយ​ជើង​ឱ្យ​ចាកចេញ​ទៅ​តាម​គេ រហូត​ដល់​ត្រូវ​គេ​រុញ​ចូល​ក្នុង​ឡាន​ទៀត​ក៏​នៅ​តែ​ភាំង។

នាង​និង​គេ​ស្និទ្ធស្នាល​ណាស់ សម្ដី​អី​ក៏​ធ្លាប់​និយាយ​ចច្រែត​ដាក់គេ​គ្មាន​ខ្លាច​ក្រែង​ចិត្ត​បន្តិចណា​នោះ​ដែរ ប៉ុន្តែ​ពេល​នេះ​ហេតុអី​ហារ​មួយ​ម៉ាត់​មិន​រួច​សោះ?

គេ​ជាន់​ហ្គា​ដាក់​ល្បឿន​រស្រឺប​លើ​ផ្លូវ​ជាតិ ធ្វើ​ឱ្យ​នាង​ងាក​មក​រក​សម្លឹង​នាយ​ត្លែរ ។

គេ​ក្របួច​មាត់​ញញឹម​ហើយ​ងាក​មក​ប៉ះ​កែវភ្នែក​ជាមួយ​នាង។

គេ​ស្អាត​យ៉ាង​នេះ នាង​និយាយ​អី​រួច បើ​ថ្ពាល់​ក៏​ក្រហម ហើយ​បេះដូង​កំពុង​ច្រាល​សង្កត់​រាងកាយ រារាំង​អណ្ដាត ហើយ​ក៏​គ្រប​សន្ធប់​មក​លើ​បញ្ញា​នាង​អស់​រលីង​ទៀត។

បាន​អី​ទប់ទល់​ទៅ​ស​ន្យាអើយ?

គេ​ញញឹម​អស់​ចិត្ត​ក៏​ងាក​មក​មើល​ទិសដៅ​ខាង​មុន។

«ស្អាត​ណាស់ មនុស្ស​ស្អាត!»

គេ​រអ៊ូ​តិចៗ ធ្វើ​ឱ្យ​នាង​ដែល​ទើប​តែ​ងាក​ចេញ​ទៅ​សម្លឹង​រក​សម្គាល់​ផ្លូវ​បែរ​ជា​ងាក​មក​វិញ​ខ្វាក​ព្រោះ​ភ្ញាក់​ពាក្យ​សរសើរ​ប្លែកៗ​ចេញ​ពី​មាត់​នរៈ​អភិជន។

«ថា​ខ្ញុំ​ហ្មែន? សរសើរ​ខ្ញុំ?»

ស្រី​តូច​ចង្អុល​មុខ​ខ្លួន​ឯង ធ្វើ​ឱ្យ​គេ​ដៀង​កន្ទុយ​ភ្នែក​មក​ទាំង​គ្រឺត​ក្នាញ់។

គេសួរវិញ​ភ្លាម​តែ​ប្រើ​សំឡេង​ស្រាល​ៗ បបោស​អង្អែល​ត្រចៀក​អ្នក​នៅ​ក្បែរ​៖

«មាន​មនុស្ស​ប៉ុន្មាន​នាក់​ក្នុង​ឡាន​ហ្នឹង? !»

ដកស្រង់ពីប្រលោមលោក ទោះស្នេហ៍ឆ្ងាយហួសជើងមេឃ

រឿង ទោះស្នេហ៍ឆ្ងាយហួសជើងមេឃ សៀវភៅតម្លៃ ២៥០០០រៀល

«អ្ហះ ប្រហែលត្រូវការច្រវាក់ជើងជាប់នឹង​គ្រែបានអស់រត់!»

​នាងសម្លឹងបបូរមាត់នៅកៀកគ្នាបង្កើយជាមួយអារម្មណ៍​ដឹងហើយថា​គេមិនបានខឹង តែភរិយានៅតែបកស្រាយ​ប្រាប់ខ្សាវៗ៖

«ចេញមកជួបគេតែម្តងនេះទៀតទេ​ ចង់សុំគេឈប់!»

«ចុះម៉េចក៏មុខស្លេក? ម៉េចចាំភ័យ? មានធ្វើអីខុសមែនអត់?!» នាយ​ខ្សឹប​សម្លុតតិចៗ។

«គឺ….ភ័យ​ព្រោះរងសម្ពាធ!»

«សម្ពាធអីគេ?»

«រងសម្ពាធពេលឃើញប្តីមក ចិត្តកំពុងនឹកប្តីយ៉ាងខ្លាំង ហើយបេះដូងនេះចាប់ផ្តើមលោតព្រោះឥឡូវនៅកៀកគ្នាណាស់ ហើយមាន​តែពីរនាក់ទៀត!»

គេសប្បាយចិត្តដូចបានហោះទៅលើមេឃ ​តែប្រឹងធ្វើជាសួរដោយភ្នែកមមី៖

«គិតម៉េចទៅចឹង?!»

នាងលោមក​ថើបបបូរមាត់គេ។ នាយឃើញចលនានាង​ដែរ​តែមិននឹកស្មានថា ស្នាមថើបនេះ​រហ័ស​យ៉ាងនេះទេ ។  ខណៈខាងប្រុសភាំង ដៃស្រីទាំងទ្វេក៏បោះមកព័ទ្ធជុំវិញស្មារបស់គេទៀត។

«បើគីម៉ាល់មិនធ្វើដៃដល់ ថ្ងៃណាមួយហាន់ដាអាចនឹង​ថើបគីម៉ាល់ដោយខ្លួនឯង!»​​ គេនឹកឃើញឡើងវិញ​ដល់ពាក្យពេចន៍របស់នាង​។

បុរសនៅស្ងៀម​មិនតបតស្នាមថើបរបស់នាងនៅឡើយ​ដោយ​ ទុកឱ្យបបូរមាត់ស្រីល្អនៅទីទើររារែក។ គេមិនមែន​មិនចង់ថើបនាងឬមិនចង់​​លេបនាងទុកនោះទេ តែគេចង់ស្តាប់ណាស់​ ពាក្យសម្តីស្នេហ៍​លាន់ចេញពីបេះដូងនាង​ ពាក្យពេចន៍ទាំងឡាយដែលគេរង់ចាំ​ចង់ឮជាយូរមកហើយ ហើយមិនមែន​ចង់ឮតែម្តងឈប់នោះដែរ​។

ឃើញ​មនុស្សដៃដល់ចរិតរលាម​ពេលនេះស្រាប់តែនៅស្ងៀមមិនកម្រើកអ្វី ទុកឱ្យនាង​គ្រប់គ្រង​បបូរមាត់ខ្លួន​ដែលធ្លាប់តែជាអ្នកស្រេកឃ្លាន​ ពេលនេះគេចង់ដឹងថា ​រសជាតិធ្វើជាមនុស្ស​ដែលត្រូវគេស្រេកឃ្លានវិញ តើល្អកម្រិតណាទៅ?

នាងឈប់ នាង​ដកថយ ហើយងើយ​សម្លឹងម្ចាស់ចិត្ត​ដែលដៀងភ្នែកមើលនាងជ្រៅសន្លឹមដល់ជម្រៅបេះដូង។

សេចក្តីស្រឡាញ់មិនអាចលាក់កំបាំងបានទេ។ ​នាងកំពុងពេញច្រាល​ចេញហៀរហូរ​ចេញមកពីបេះដូងពិតៗ ព្រោះថ្ពាល់ពេញក្រពុំទាំងសងខាង​អស់ពីស្លេកទៅជាក្រហម​ធ្វើឱ្យខាងប្រុសព្រឺព្រួចធ្លាក់ជ្រលង់ទៅក្នុងកាមា។

«ឈប់ធ្វើអី?!»

ដក់ស្រង់ពីប្រលោមលោក រឿងបេះដូងមេគង្គ

ប្រលោមលោកបេះដូងមេគង្គ តម្លៃ៣៥០០០រៀល ទំនាក់ទំនង ០១៥២១៣១១១

សរុបមកនិទានស្នេហ៍នានា​មានរបៀបសរសេរបញ្ចូលឆាកស្នេហា​ កម្រិតស្រាល មធ្យម ញុះញង់ឱ្យរំភើប ឬញុះឱ្យមានចំណង់ភេទតែម្តង​ ជាការសម្រេចចិត្តចិត្ត​របស់អ្នកនិពន្ធ និងកំណត់ ជូនព័ត៌មាន​ពីវ័យ​ដែលអាចអានបានផងដែរ។ វាជាការទទួលខុសត្រូវ​។ នៅពេលយើងលក់រឿងបែបហ្នឹងឱ្យក្មេងជំទង់អានមិនល្អនោះទេ។ ប្រសិនដាក់ថា ១៦+ ឬ១៨+ត្រូវព្រមាន​ចំៗនិងមានវិន័យមានការទទួលខុសត្រូវក្នុងការ​ចែកចាយ។

លីណា