និទានឥណ្ឌាទាំង៨ (សម្រាប់កុមារ​អានមានពុទ្ធិល្អ)

រឿងទីមួយ បុរសនិងភរិយា​ស្អាត

មានបុរសកសិករ​ម្នាក់ដែល​មាន​ប្រពន្ធ​ដ៏​ស្រស់​ស្អាត ​ស្រឡាញ់​ជាខ្លាំងស្មើកែវភ្នែក​។ ប៉ុន្តែ​ស្ត្រី​ម្នាក់​នេះ ពិត​ជា​​មាន​ចរិត​អាក្រក់ លួច​​ប្រព្រឹត្តតែ​​អកត្តិញ្ញូ​លើ​ឪពុកម្ដាយក្មេក​ដែល​ពិការ​ភ្នែកវ័យជរា​រាល់ពេលប្តីមិននៅ។ មិនអស់ចិត្ត និងធុញទ្រាន់ នាង​បានរំអុក​ជំ​រុញប្តីឱ្យបញ្ជូនឪពុកម្តាយ ទៅចោល​ក្នុងព្រៃជ្រៅ ។ ដោយចង់ផ្គាប់ចិត្តប្រពន្ធ ថ្ងៃមួយ បានសម្រេចចិត្ត​នាំឪពុកម្តាយរបស់ខ្លួន​ទៅទុកចោលនៅកណ្តាល​ព្រៃ ។ ពេលហៀបចេញមកវិញ ម្តាយគេ​បានអង្វរថា ៖

“ពួកយើងចាស់ហើយ ​មិន​អាច​មើល​ថែ​ខ្លួន​ឯង​បាន​ទេ។ សូម​កុំ​ទុក​ពួក​យើង​នៅ​ក្នុង​ព្រៃ​ឲ្យ​ »។ ប៉ុន្តែ កូនប្រុស​ខ្លាចភរិយា​អន់ចិត្ត​ មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​អង្វរ​របស់​ម្ដាយ​គាត់​ទេ ហើយ​បានចាក​​ចេញចោល​​ទៅ។ នៅតាមផ្លូវ កសិករនេះ​បានធ្លាក់ចូលទៅក្នុងរណ្តៅមួយហើយបាក់ជើង មិនអាចកម្រើក​និងដើរទៅផ្ទះបានក៏ដួល​ ដេកនៅទីនោះស។ ច្រើនថ្ងៃក្រោយមក​ព្រះពោធិសត្វបាន​ឆ្លងកាត់ព្រៃ នៅពេលដែលបានឃើញជននេះ  ទ្រង់បានយកអសារជួយលើក​យក​ចេញមកវិញ​ តែបុរសនេះ​បានក្លាយជាជនពិការអស់មួយជីវិតទៅហើយ ដោយ​សារ​តែដំបៅហើមរលួយ។ ពេល​នោះហើយ​កសិករ​​បាន​ទទួលស្គាល់​ថា លោកនេះមាន​ទំនាញហេតុ​ដែលឱ្យ​បុគ្គលម្នាក់ៗត្រូវ​ទទួលបាបពីភាពអកត្តិញ្ញូនិង​​ការ​ប្រព្រឹត្ត​ខុស​របស់​ខ្លួន។ គាត់បាន​ត្រដរស្វះស្វែង​​រក​ការ​អភ័យទោស​ពី​ឪពុក​ម្តាយជរា​របស់​​គាត់ចំណែក​ជំនឿនេះមាន​ជាប់មកទល់ឥឡូវ។

រឿងទីពីរ សត្វដំរី

ជាតិមួយ​ទៀត​ក្នុងចំនោមជាតិជាច្រើននៃ​ព្រះពោធិសត្វត្រូវបានចំពេលចាប់កំណើតមកជា​អាចារ្យ។ ដោយលុះជាមួយ​ព្រះធម៌ ព្រះអង្គ​នៅតែ​ មាន​ឋានៈ​ខ្ពង់ខ្ពស់​បំផុត​ក្នុង​សាសនា​ដោយ​ទទួលបានសិស្ស​គណៈជាច្រើន​​​ដើរដង្ហែរ​​តាម​ដោយសុទ្ធចិត្ត​។ ម្នាល​អាវុសោដែលជា​អ្នកបួស​ ក្នុង​លំដាប់​ដូចគ្នា លបលួចកើត​ចិត្ត​​ច្រណែន​នឹង​ព្រះពោធិសត្វ។ ដូច្នេះ ដើម្បី​ដក​ព្រះពោធិសត្វ​ចេញ​ពី​មាគ៌ា​ខ្លួន ក៏បានបែកគំនិតតាមរកហ្ម​​ដំរី​ម្នាក់​ឱ្យជួយ​រក​​ដំរី​ដ៏​កាចសាហាវមួយ​​មកខ្លួន នឹងបាន​យកទៅ ​លែង​ចោល​តាមផ្លូវ​របស់​ព្រះពោធិសត្វឆ្លងកាត់។

 ដំរីដ៏កាចសាហាវ និងស្រវឹងផង​បានត្រូវគេយកទៅ​ដោះលែងចោល​ទៅតាមការគ្រោង​ ហើយមនុស្សម្នា​បានរត់ប្រសាច​ចលាចល​គ្រប់ទិសទីគេ​សង្គ្រោះជីវិតរៀងៗ ខុសតែ​ព្រះពោធិសត្វ​នៅ​តែ​បន្ត​ដើរ​តាម​ផ្លូវ ដោយ​​ស្ងប់ស្ងាត់។ រំពេចនោះ ស្ត្រី​ម្នាក់​ដែលមាន​​តក់ស្លុត​យ៉ាង​ខ្លាំង ក៏​របូតដៃ​ទម្លាក់​កូនតូច​​នៅក្បែរ​​ជើង​ព្រះពោធិសត្វ ។ ពេល​ដំរីព្រៃដើរមកដល់វា ហៀបនឹងព្រិចជាន់កុមារ តែបាន​ព្រះពោធិសត្វដាក់ដៃលើថ្ងាសរបស់​វាថ្នមៗ  រំពេច​នោះ គុជសារ​ក៏​ស្ងប់​កម្រោល ដោយ​ច្បោលមក​ក្រាប​នៅ​ចំពោះ​​ព្រះពោធិសត្វ។ មនុស្ស​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ពេល​ឃើញ​អព្ភូតហេតុ​នេះ។

រឿង​ទីបី ជាតិជា​ទន្សាយនិងព្រះចន្ទ

ព្រះពោធិសត្វបានចាប់កំណើតកើត​ជា​សត្វ​ទន្សាយ។ ល្ងាចមួយពេល​ហៀបនឹងធ្វើសមាធិ ទ្រង់ក្រឡេក​ភ្នែកក៏ចាប់បានគន្លងជិត​ពេញវង់នៃព្រះច័ន្ទនៅលើមេឃឆ្ងាយ។ ទ្រង់ចងចាំបាន​ថាថ្ងៃខាងមុខគឺជាថ្ងៃបរិសុទ្ធដប់ប្រាំកើត នៃពាក់កណ្តាលខែ – ជាថ្ងៃដែលមិនគួរបរិភោគអាហារមួយ ពេលមុននឹងផ្តល់ទាន​ជាមុន។ ព្រះពោធិសត្វ​មាន​ព្រះទ័យ​ព្រួយ​បារម្ភ ព្រោះ​ព្រះអង្គ​គ្មាន​អាហារ​គ្រប់គ្រាន់​សម្រាប់​ទាន​។ បន្ទាប់ពីគិតបន្តិច​ ទ្រង់បានសម្រេចចិត្តថ្វាយរូបកាយជាអាហារដល់នរណាម្នាក់ដែលនឹង​ឆ្លងកាត់។

ឥឡូវ​នេះ សក្កៈ​ជា​ស្តេចមួយ​ ​អង្គ​ទ្រង់​ជ្រាប​អំពី​សេចក្តី​តាំង​ចិត្ត​របស់​ព្រះពោធិសត្វ បាន​យាង​មក​ក្នុង​ព្រៃ​នៅ​ថ្ងៃ​បន្ទាប់ ដើម្បី​ល្បង​លេង​តាម​ចរិត​របស់​ខ្លួន។ ស្តេច​យក​ព្រាហ្មណ៍ម្នាក់​មក​ក្លែង​ខ្លួន​ថា​ ជាអ្នកស្រេកឃ្លាន​និង​ខ្វះ​ខាតខ្លាំងចង់សុំអាហារ។ ឃើញ​ព្រាហ្មណ៍​នោះកាលណា​ ព្រះពោធិសត្វ​ដុត​ភ្លើង ​ដ៏​សន្ធោសន្ធៅនិងលោតចូលទៅ។ ស្តេច​សក្កៈ​ស្រឡាំងកាំង​នឹង​ទង្វើ​លះបង់​នេះ។ ព្រលឹង​របស់​ទន្សាយ​បាន​ឡើង​ទៅ​ឋានសួគ៌ ហើយ​ស្តេច​សក្កៈ​បានបញ្ជា​ឱ្យ​ចំណេរតរៀងមកគ្រប់គ្នា​គូររូវ ​ព្រះច័ន្ទ​ត្រូវ​ដោយជាមួយ​​រូប​សត្វ​ទន្សាយ​។

រឿងទីបួន ផលបញ្ច្រាស

មន្ត្រី​ធំ​មួយរូប ​​បានធ្វើដំណើរ​​ឆ្លង​កាត់​ផ្លូវ​ភក់​តូច​ចង្អៀត​មួយឆ្ពោះ​​ទៅ​ភូមិ​របស់ម្តាយ​​គាត់។ នៅ​តាម​ផ្លូវ​គាត់​បាន​ជួបអ្នកបរ​រទេះ​គោ​ដែល​ជាប់ស្អិត​​ក្នុង​ភក់ទៅណាមិនរួចថែមទាំង​ធ្វើឱ្យ​​​ស្ទះ​ផ្លូវគេឯងទៀត។ អ្នកបើកបររទេះ បានព្យាយាមច្រើនដង​ដែរនៅតែអសារ​ឥតប្រយោជន៍ ក្នុងការ​រំដោះ​ខ្លួនឯងនិងជំនិះចេញពីភក់។ មន្ត្រីធំ​ដែលក្រអឺត​ក្រទមខឹងសម្បារ​សម្លុតគាត់ថែមថា៖

«ចូរឯង ចេញពីផ្លូវយើងឥឡូវ!»

កសិករ​តវ៉ាថា៖

«លោកម្ចាស់ អើយ​រទេះរបស់ខ្ញុំជាប់គាំងនៅទីនេះហើយ​ ! ខ្ញុំនឹងចេញ​ដោយរបៀបណា? មាន​តែ​អ្នក​​ត្រូវអត់ធ្មត់​​រង់​ចាំប៉ុណ្ណោះ!»

​ ដោយ​ខឹង​និងមានៈ មន្ត្រី​បាន​យក​ដុំ​ថ្ម​ធំមួយ​​មក​គប់​លើ​រទេះ​គោ ប៉ុន្តែ​ជា​អកុសល ជំនួស​ឲ្យ​ការ​វាយ​រទេះនោះ​ដូចបំណង​ បែរ​ជា​ដុំថ្ម​រេទៅប៉ះ​នឹង​ខ្សែ​សង្វាក់​ខ្ទាតបកមករកអ្នក ​ចំ​ថ្ងាស​ឧត្តម​មន្ត្រីវិញ។

ដោយ​ក្តី​​ឈឺ​ចាប់មន្ត្រី​បានបន្តរករឿង ប្តឹង​ផ្តល់ពី​អ្នក​បើក​រទេះ​ទៅ​ដល់ស្ដេច ។ ដំបូង​ៗ​ដែល​គ្មាន​ការ​សួរ​ដេញ​ដោលត្រឹមត្រូវ និងជឿជាក់លើមន្ត្រីជំនិតពេក​​ព្រះរាជា​​ក៏​បង្គាប់​ឲ្យ​ដាក់​ទោស​អ្នក​ក្របរទេះព្រោះឃើញ​របួសជាក់ស្តែង​។ ប៉ុន្តែ​ព្រះពោធិសត្វ​ដែល​ចាប់កំណើតជា​ចៅ​ក្រម​បាន​ជ្រាប​​ការ​ពិតគ្រប់យ៉ាង ​ក៏​ផ្លាស់​ប្តូរ​បញ្ជាហើយ​ អ្នកបើកបររទេះត្រូវបានរួចទោស​វិញ។

រឿង ទីប្រាំ ការលះបង់

សម័យមួយ ព្រះពោធិសត្វបានមកចាប់កំណើត​ជាអ្នកប្រាជ្ញ កំពូលសឹងថា​ស្ទាត់ជំនាញលើបណ្តា​គម្ពីរទាំងអស់ក្នុងភពផែនដី។ ចំណេរក្រោយពីបានចំណេះដឹងកំពូលហើយ ព្រះអង្គបាន​ក្លាយជា​អ្នក​បួស ដោយ​​មាន​សិស្ស​មួយ​ចំនួនដើរតាម​។

 ថ្ងៃមួយ កាលព្រះពោធិសត្វកំពុងនិមន្ត​កាត់ព្រៃ ជាមួយនាយ​អាជីតាដែល​ជាសិស្ស ទ្រង់ទតឃើញខ្លាត្រោសស្គមធំមួយ កំពុង​ស្រេកឃ្លានខ្លោចផ្សាជាទម្ងន់ និងមានបំណង​ចង់ស៊ីកូនរបស់វា ។ ដោយក្តីរំជួល​ចិត្ត​យ៉ាង​ខ្លាំង ព្រះពោធិសត្វ​សម្រេច​ប្រគល់​ខ្លួនទៅ​ជា​អាហារ​សម្រាប់​សត្វ​ខ្លា។ដោយ​ភ័យ​ខ្លាច​ថា ​សិស្ស​​នឹង​តកគ្រប់វិធី​មកបញ្ឈប់​សកម្មភាព​លះបង់​ជីវិតនេះ ព្រះបរមពោធិសត្វ​បាន​ ​បញ្ជូន នាយ​Ajita ទៅ​ធ្វើ​កិច្ច​ការ​មួយសិន មុនពេល​មក​ដាក់​កាយ​​គាត់​នៅ​ចំពោះ​មុខ​ខ្លាកំណាច​​។“ហ្អើ…” ខ្លាស្រែកឡើង ហើយហែកព្រះពោធិសត្វដាច់ជាបំណែក​។ វា​បាននាំ​​កូន​ខ្លា​​ឆី​ព្រះបរមពោធិសត្វ​យ៉ាង​សាហាវព្រោះរោគស្រេកឃ្លាន​។

ពេល Ajita ត្រឡប់​មក​វិញក៏​ឃើញសល់តែស្បង់​ប្រឡាក់ដាម​ទៅ​ដោយ​ឈាម។

រឿងទី៦

សម័យមួយទៀត ព្រះពោធិសត្វ​បាន​ទ្រង់​ប្រសូត​មក​ជាអ្នកបន្តអដ្ឋកថា។ ទ្រង់​​មាន​អ្នក​ដើរ​តាម​ប្រាំ​រយ​នាក់ លះបង់កិលេស​និងភាវនា​ជា​មួយទ្រង់រហូត​​ដល់​នៅតំបន់​ភ្នំ​មួយ​ដាច់ឆ្ងាយ​គ្មាន​ផ្ទះអ្នកស្រុក​។ ថ្ងៃមួយ អ្នកដើរតាមពាក់កណ្តាលក្រុម ហេតុតែទ្រាំមិនបាន​និងការលំបាក​ ហេវហត់ មួយក្រុមៗដែលមានចិត្ត​លះបង់និងឆ្លៀវឆ្លាត​បានបបួលគ្នា​ស្កាត់​ចេញទៅស្វែងរកអាហារ។ រីឯព្រះពោធិសត្វធ្លាក់ខ្លួនឈឺ ក៏ចូលសម្រាក។ ពួក​អ្នក​ដើរ​តាម​ដែល​នៅសល់ ​នាំ​គ្នា​ចូល​ទៅ​ក្បែរ​គ្រែ​ដើម្បីកំដរ​ព្រះអង្គ។ ពួកគេបានសួរឡើង​ថា តើសមិទ្ធផលនៃជីវិតរបស់ទ្រង់​គឺជាអ្វី។ ព្រះពោធិសត្វឆ្លើយថា “គ្មានអ្វីទេ” ។ អ្នកដើរតាមមិនយល់ពីអត្ថន័យពិតនៃពាក្យខ្លីនោះឡើយ​បានត្រឹមសូត្រ​តគ្នា​។

ខ្លះ​​ចាត់​ទុកព្រះពោធិសត្វ​​ថា​ជា​អ្នក​បរាជ័យ​ព្រោះ​គាត់​មិន​បាន​សម្រេច​អ្វី​សោះ។

មិនយូរប៉ុន្មាន ព្រះពោធិសត្វក៏សុគត។ ពួក​អ្នក​ដើរ​តាម ​បញ្ចុះទ្រង់​ដោយវិធី​សាមញ្ញ​មិន​មាន​ធ្វើ​ពិធី​អ្វី​ឡើយ។ លុះអ្នកហែរហមឆ្លាតៗមកដល់កន្លែងវិញ ក៏សួរថា​មុនសុគត​តើព្រះពោធិសត្វ​មានបន្សល់ពាក្យយ៉ាងណា? អ្នកពាក់​កណ្ដាលដែលល្ងិតល្ងង់នៅរង់ចាំ​នៅកន្លែង ប្រាប់ឡើង​ភ្លាម​ថា ពោល​​មានតែបីម៉ាត់ប៉ុណ្ណោះ​”គ្មានអ្វីទេ” ។

ក្រុមមនុស្ស​ឆ្លៀវឆ្លាត​បានសំពះប្រណម​ឡើងថា ឱព្រះគ្រូ​​បាន​សម្រេច​នូវ​ទេវៈ​យ៉ាង​នេះ? ក្រុមដែល​ល្ងង់​​ក៏គិត​​មិន​យល់​ដ​ដែល។

នៅយប់មួយ ព្រះពោធិសត្វបានលេចឡើងមកនៅចំពោះមុខពួកសាវ័ក ហើយពោលថា៖

 “ចៅហ្វាយនានា​រកបាន​អ្នកស្តាប់ការហើយយល់ភ្លាមម្នាក់ ហាក់ប្រសើរជាងមាន​មនុស្សល្ងង់មួយរយនាក់ ដែលត្រូវការពេល​គិតមួយរយឆ្នាំ” ។

រឿង ទី៨ ខ្សែកដែលបាត់

ថ្ងៃមួយ ព្រះបាទព្រហ្មទត្តកើតមានព្រះរាជ​ហឫទ័យចង់ហែលលេង​កម្សាន្ត​ក្នុងបឹងព្រះរាជសួនទើប​ ដោះ​ទុកនូវ​បណ្តា​គ្រឿងអលង្ការបស់ទ្រង់និងព្រះជយា​ដែរ មុននឹងចុះស្រះស្រង់។

ដោយសារ​ជុំវិញនេះ ជាជម្រករបស់ហ្វូង​ស្វាជាច្រើន នាងស្វាមួយក្បាលដែល​អង្គុយនៅលើមែកឈើមើលឃើញ​និង​ចាប់អារម្មណ៍ជាពិសេសចំពោះខ្សែកគុជខ្យងដ៏ស្រស់ស្អាតដែលជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រិយានីហើយគិត​ថា ប្រសិនបើវាពាក់ខ្សែកគុជខ្យងនោះ ឡើង​កាលណា​នឹងមើលទៅស្អាតដូចព្រះជយា​។  នាងស្វា​ញី​គិតហើយបន្ត​រង់ចាំដោយអត់ធ្មត់។ លុះមាន​ឱកាស​កាលណា​ ​សត្វស្វាក៏លោតចុះពីលើដើមឈើ ហើយស្រវា​ចាប់ខ្សែកឡើងត្រឹម​ពេល​មួយ​ភ្លែត រួចបាត់ខ្លួនលាក់ទៅសំងំ​ក្នុងសំណុំ​ស្លឹកឈើក្រាស់ៗ។

 មួយសន្ទុះក្រោយមក ពេលស្រីបម្រើស្វាង​ពី​ងងុយដេក ​ដំណឹង​ចោរលួចបាន​ឮ​​ដល់​ព្រះ​មហាក្សត្រ។ ទ្រង់​បញ្ជា​ឲ្យ​អ្នក​យាម​រកវិធី​វែកមុខ​នឹង​ចាំ​ចាប់​ចោរ។ ពេលនោះ បុរសក្រីក្រម្នាក់កំពុង​តែ​ដើរកាត់សួនច្បារ ស្វាញី​បានឧបាយកល​ក៏​ពញ្ញាក់ប្រខាំ​ ពីខាងក្នុងសួនច្បារធ្វើឱ្យគាត់នោះភ័យខ្លាច រត់ចេញត្រុយ។ ដោយ​ឃើញ​គាត់​រត់​ទៅ ឆ្មាំ​ក៏​នាំគ្នាគិតថា​ព្រោះបុរសនេះ​​ទើប​ធ្វើ​ជា​ចោរ ហើយបានជា​រត់គេច។ ​ក្រោយ​ពីប្រ​ដេញ​គាត់​បានបន្តិច ​​ក៏​ចាប់​មកបាន​ឡើងទៅបង្គំទទួលទោសពីស្តេច។ នៅចំពោះមុខស្តេច ដោយភ័យខ្លាចទារុណកម្មបុរស ​បាននិយាយកុហក​ថា ខ្លួន​បានលួចខ្សែកមែន ហើយបន្ថែមថា មន្ត្រីហិរញ្ញវត្ថុបានបង្ខំ​ឱ្យគាត់ធ្វើ។ ​ដូច្នេះមន្ត្រី​ ហិរញ្ញវត្ថុក៏ត្រូវបានចាប់យកមកចោទសួរ ។ ដោយ​ខ្លាច​ទារុណកម្មគាត់បានឆ្លើយ​ថា គាត់ធ្វើតាមការ​ចងបាន​របស់ក្រុមតន្ត្រីករវាំង​ដែលចង់យកពាក់លេងថ្វាយព្រះរាជា។ មេក្រុមតន្ត្រីត្រូវបាន​កោះហៅ មក​ភ្លាម​ក៏ឆ្លើយ​ដាក់ថា​​អ្នក​រាំចង់បាន​យកពាក់ថ្វាយគ្រូ។ អ្នករាំ​​ត្រូវ​បាន​កោះ​ហៅ​មកទៀត តែ​នាង​មិនចាញ់ការសម្លុត​ឬទារុណកម្មទេ នាង​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង។ នៅពេល​ ស្ដេច​មាន​ការ​ច្របូកច្របល់ត្រង់​ក៏​​បង្គាប់​ឲ្យ​ចាប់​ពួក​គេ​ទាំង​អស់ដាក់គុក​រួមគ្នា។

ព្រះពោធិសត្វដែលនៅពេលនោះចាប់កំណើត ជាមន្ត្រីជំនិតដល់ព្រះរាជា ទ្រង់មិនជឿថា អ្នកជាប់ឃុំទាំងនេះជាពិរុទ្ធជនពិតប្រាកដទេ ព្រោះចោរបានកើតមាននៅក្នុងសួនច្បារដែលមានអ្នកយាមច្រើន។ គេ​មិន​អាច​ទៅ​លួច​យក​ពី​ទី​នោះ​បាន​ឡើយ​។

 “ខ្ញុំ​ប្រាកដ​ថា​ពួកគេ​កុហក​ដោយសារ​ការ​ភ័យ​ខ្លាច។»

 ដូច្នេះ​ហើយ​បាន​ជា​ទ្រង់​បញ្ជា​ឱ្យ​ចាប់​សត្វ​ស្វា​ញី​ទាំង​អស់​មក​បំពាក់​ដោយ​គ្រឿង​អលង្ការ​ក្លែង​ក្លាយ។ បន្ទាប់​មក សត្វ​ស្វា​ត្រូវ​បាន​ដោះលែងចេញ​បង្អួតសម្រស់​តាមសួនច្បារ​ដោយឱ្យពួកសេនា​​​របស់​ស្ដេចលប​​តាម​ដាន​យ៉ាង​ដិត​ដល់។ មិនយូរប៉ុន្មាន​ជនល្មើសពិតប្រាកដ គឺស្វាញី​ដែល​បានលាក់ខ្សែកនៅក្នុងប្រហោងនៃដើមឈើមួយ នៅពេលដែលឃើញ​ដៃគូរបស់ខ្លួនមក បង្អួតគ្រឿងអលង្ការថ្មីៗដោយមោទនភាព នាងស្វាញី​មិនអាចគ្រប់គ្រងខ្លួនឯងបានទៀត ​ពិតជាចង់អួត​អាងថា​ខ្លួន​ទើបមាន​​ខ្សែក​ល្អផ្តាច់គេ ។ ស្វាញី​​​បាន​យក​ខ្សែក​នោះ​ចេញ ហើយ​ពាក់​វា​រត់លេងជុំវិញសួនរហូត​ដល់​ ឆ្មាំ​បាន​កត់​សម្គាល់​ឃើញ​ហើយ​ស្ទាក់ចាប់បាន​​ស្វា​នោះ។ ម្ចាស់ក្សត្រីបានខ្សែកមកវិញ ចំណែក​អ្នកជាប់ឃុំទាំងអស់ត្រូវបានដោះលែង។

រឿងទី៨ ភាពស្មោះត្រង់

សម័យកាលមួយ ព្រះវិញ្ញាណ​​ព្រះពោធិសត្វបានយាងមកគង់​ប្រោស​សត្វ​​លើ​ដើម​រុក្ខាដ៏​បរិសុទ្ធ​មួយ​ ដែលជារៀងរាល់ថ្ងៃ តែងមាន​មនុស្ស​ម្នា​និយម​មកអធិស្ឋានបន់ស្រន់តែជាមួយនឹង​ដើមនេះ។ ដោយសារ​ភាព​​ក្រីក្រ មាន​បុរសម្នាក់ ​គ្មាន​អ្វី​យក​មក​ជា​តង្វាយ​ទេក្រៅតែ​ពី​នំ​មួយ​ដុំតូចជាប់ប្រាណ ពេលមកដល់​គាត់សង្កេត​ឃើញអ្នកផ្សេងនានា​គេ​បាននាំយក​តង្វាយ​ជាច្រើនថ្វាយ​ដល់ដើមឈើ គាត់បែរជា​តូចចិត្ត​ឯកឯង​គិតថា ដើមឈើនឹងមិនទទួលតង្វាយ​តិចតួចដូចដែលគាត់មាន​ទេ។

រៀប​នឹងបកវិល​​ត្រឡប់​ទៅ​វិញដោយក្រៀមក្រំ លុះ​រំពេច​នោះ ព្រះ​ពោធិសត្វ​បាន​លេច​មក​ចំពោះ​មុខ​បុរស​ក្រីក្រ​ ហើយសួរ​ឡើង​​ថា៖

 “សម្លាញ់​អើយ ខ្ញុំ​ឃ្លាន​ណាស់ ម្នាល​នឹង​ឲ្យ​នំនោះមក​ខ្ញុំសម្រន់ដែរ​​ទេ​?»

បុរស​នោះ​ងឿង​ឆ្ងល់​ជា​ខ្លាំងតែមិន ​និយាយអ្វី​ក៏​បាន​ឲ្យ​នំ​ដល់​ព្រះ​ពោធិសត្វ។ លុះ​បរិភោគ​ហើយ ព្រះ​ពោធិសត្វ​ពោល​ថា​៖

 “ចូរចៅ ទៅ​ជីក​ដី​ក្បែរ​ដើម​ឈើ នោះ”។

 ហេតុល្ងង់ខ្លៅនិងទៀងត្រង់ បុរស​នោះបានធ្វើតាមបង្គាប់ដើម្បី​រំងាប់ចិត្ត​ឆ្ងល់។ ជីកបានបន្តិច​ក៏រកឃើញ​​​ក្អមចាស់មួយ​ពេញ​ទៅដោយ​​មាសច្រាលរន្ទាល។

​ហេតុតែភ័យ និងមិនដឹងថាធ្វើយ៉ាងណា ក៏​ បាន​យក​ប្រាក់​នោះ​ទៅ​ថ្វាយជា​ដំណឹដល់មន្ត្រីរាជការ​និង ​ព្រះមហាក្សត្រ។ ព្រះរាជាទ្រង់សព្វព្រះទ័យនឹងភាពស្មោះត្រង់នៃ​បុរសក្រីក្រ ហើយបានបង្គាប់ឱ្យដីស្រែជាច្រើន ខ្ញុំកំដរ​និង​មាសប្រាក់ផងដែរ ដែលមានលើសពីក្នុងក្អមផង​។