សមាធិពិតជាអត្ថប្រយោជន៍ដ៏ធំមួយ វែងឆ្ងាយ សម្រាប់មនុស្សគ្រប់មជ្ឈដ្ឋាន ។ សកម្មភាពនេះ អាចកាត់បន្ថយកម្រិតស្ត្រេស បំភ្លេចការឈឺចាប់និង ភ្ជាប់ទំនាក់ទំនងល្អឡើងវិញ លែអឆេវឆាវ លម្អការផ្តោតអារម្មណ៍ធ្វើឱ្យរៀនបានពូកែ ផលិតភាពការងារល្អ និយាយបានReflect ..។ល។
ខ្ញុំនិយមអនុវត្តការ ធ្វើសមាធិ ប្រចាំថ្ងៃ ហោចណាស់៥នាទី និងពីរដងក្នុងមួយថ្ងៃ ភាគច្រើនពេលក្រោកពីគេង និងមុនគេង ឬពេលកំពុងរង់ចាំការដណ្តាំនៅចង្ក្រាន្តបាយ។ល។
ខ្ញុំទទួលស្គាល់ថា វិធីនេះ អាចឱ្យយើងស្វែងរកភាពរីករាយបន្ថែមទៀតនៅក្នុងជីវិតប្រចាំថ្ងៃ មានអារម្មណ៍មូល ចំណេញពេល និងព្យាបាលចិត្ត។
សមាធិដោយខ្លួនឯង យើងអាចធ្វើនៅកន្លែងធ្វើការ សាលារៀន ឬតូបលក់ដូ ឬកន្លែងផ្សេងទៀតដោយគ្រាន់តែ ផ្តើមរៀនពីរបៀបយកចិត្តទុកដាក់លើដង្ហើមចូល និងចេញ ហើយកត់សម្គាល់នៅពេលដែលរាងកាយ អវៈយវៈនីមួយៗកំពុងបានសម្រាក ចិត្តយើងនឹងចាកចេញពីស្ត្រេស។
ប្រសិនអាចធ្វើបាន១៥នាទីម្តង កិច្ចការនេះពិតជាបានលទ្ធផលរឹតតែប្រសើរឡើង។
១ អង្គុយតាមរូបភាពនេះរួចយកចិត្តទុកដាក់លើដង្ហើមរបស់យើង
២ ដកដង្ហើមវែងៗ បិទភ្នែក ដាក់ដៃលើគ្នា
៣ ទម្លាក់ការប្រឹងពីក្បាល ចោលចុះក្រោម រួចទម្លាក់ការប្រឹងនៅកញ្ចឹងកបណ្តោយឱ្យទេរតាមចិត្ត
ទម្លាក់ការប្រឹងនៅស្មា ទម្លាក់ចោលការប្រឹងលើឆ្អឹងខ្នង ធ្វើដូច្នេះបន្តបន្ទាប់រហូតដល់ចុងជើង។
៤ ពេលយើងកំពុងទម្លាក់ការប្រឹងទាងអស់ចេញពីរាងកាយ ក្បាលយើងបានសម្រាកពីការគិត ដោយផ្តោតមកលើរាងកាយដែលកំពុងទម្លាក់
៥ ការអនុវត្តត្រូវប្រើការអត់ធ្មត់ពីដំបូងរហូតបានបីសប្តាហ៍និងទម្លាប់បានតែមិនលំបាកដូចហាត់ប្រាណទេ គ្រាន់តែកុំមានអ្នកមកកេះកៀវដូចជាកុមារឬអ្វីផ្សេង។
ខណៈពេលដែលការធ្វើសមាធិ មិនអាចព្យាបាលរោគបានទាំងអស់ក៏ពិតមែន តែធានាថាអាចផ្តល់នូវគម្លាតសម្រាកចិត្តបានយ៉ាងប្រសើរ។
ឧបករណ៍សំខាន់បំផុត ដែលអ្នក សមាធិត្រូវមានដំបូង គឺវិន័យ និងការតាំងចិត្ត កន្លែងអង្គុយស្រួលបួលគ្មានសំឡឹងរំខាន ខ្លះត្រូវការមានគ្នា ខ្លះម្នាក់ឯងកាន់តែប្រសើរ។
ម្តងទៀតយើងត្រូវការ៖
1) អង្គុយ
ស្វែងរកកន្លែងអង្គុយដែលមានអារម្មណ៍ស្ងប់ស្ងាត់ ។
2) កំណត់ពេលវេលា
ប្រសិនបើទើបតែចាប់ផ្តើម អាចផ្តើមដោយរយៈពេលខ្លី ដូចជា 5 ទៅ10 នាទី។
3) កត់សម្គាល់ការសម្រាកតាមអវៈយវៈ
អង្គុយលើកៅអីឬគ្រែ ឬផ្ទាល់ក្តារដោយ អាចលុតជង្គង់ក៏បាន ពែនក៏បាន គ្រាន់តែធ្វើឱ្យប្រាកដថារាងកាយមានលំនឹង ហើយនៅក្នុងទីតាំងមួយដែល អាចនៅស្ងាត់បានមួយរយៈ។
4) ចាប់អារម្មណ៍ដង្ហើម
រាប់ឬ ចាប់អារម្មណ៍ខ្យល់និងល្បឿនដង្ហើម នៅពេលវាចូល និងពេលវាចេញទៅវិញ លែងចាប់អារម្មណ៍គិតអ្វីផ្សេង។