«ហេតុអ្វីព័ត៌មានលើបណ្តាញសង្គមដែលល្អៗ មិនសូវមានអ្នកយកចិត្តទុកដាក់ ហើយព័ត៌មានឥតប្រយោជន៍បានទទួលការចាប់អារម្មណ៍ខ្លាំង?» សំណួររបស់ប្អូន Ti-Ou Junior 08 / 11/22។
អ្នកនិពន្ធ ម៉ីសន សុធារី៖ «គំនិតខ្ញុំ អាចថា មកពីបណ្តាញសង្គមគឺសម្រាប់បែបនេះ គឺសម្រាប់ការទទួលអារម្មណ៍ថា សម្រាក កម្សាន្ត អស់សំណើច និយាយលេងៗ មើលលេង ឬ ស្តាប់ចោល មើលចោលតាមដានសម្លាប់ពេលវេលា។ល។ កុំប្រកាន់ខ្ញុំបើខ្ញុំនិយាយថា យើងមិនទាន់ចេះបែងចែកម៉េចហៅថាព័ត៌មាន ម៉េចហៅថាមាតិកា! នៅលើបណ្តាញមិនមែនកន្លែងសម្រាប់រៀនទេ យើងអត់មើលបណ្តាញសង្គមនៅសាលាឬក្នុងកន្លែងធ្វើការទេ យើងប្រជុំ យើងគិត យើងពិភាក្សា យើងស្រាវជ្រាវហត់ហើយ! ដូច្នេះ អ្នកមកលេងលើបណ្តាញ គឺមកទាក់ទងមិត្តភក្តិ គ្រួសារដែលនៅឆ្ងាយពីគ្នា ឬមកមើលស្ទីល ការគិតការបញ្ចេញអារម្មណ៍ និន្នាការថ្មី ។ល។ យើងអត់រៀន ឬធ្វើការហត់ហើយមកស្មុគច្រើនអីលើនេះទៀតនោះទេ ប៉ុន្តែ ក៏មិនមែនឮអ៊ីចឹងហើយ ក៏នាំគ្នាផុសរឿងមិនសមរម្យជេរប្រមាថ ហិង្សា រឿងផ្ទាល់ខ្លួនអ្នកដទៃ ឬប្រមាថកាតទានជាតិសាសន៍ មាក់ងាយអ្នកណាទាំងអស់! មនុស្សយើងមិនថា ពេលសកម្ម ឬពេលសម្រាក ត្រូវមានសីលធម៌ និងចរិតមារយាទ ពោលគឺ ការគោរពខ្លួនឯងនេះ មានជានិច្ច! ដូច្នេះ កាលណា ប្រ់ើប្រាស់បណ្តាញសង្គមរបៀបណា យើងជាមនុស្សប្រភេទនោះ! សង្ឃឹមប្អូនមិនអន់ចិត្តបើខ្ញុំឆ្លើយខុសចិត្ត! »
អ្នកនិពន្ធម៉ីសន សុធារី ក្នុងបទសម្ភាសមួយ