ការសរសេរប្រលោមលោកវគ្គបី នៃសំណុំក្តីព្រហ្មទណ្ឌបំបែកដោយប៉ូលិសវិទូ មិនអាចសម្រេចបាន មួយត្រីមាសហើយ មួយត្រីមាសទៀត រហូតហ្វេនបានរង់ចាំជាងពីរឆ្នាំ(២០១៣-២០១៥)។
អរគុណការតាមជាមួយគ្នារហូតមក ដែលជាកម្លាំងចិត្តបង្កើតជារូបរាងនូវវណ្ណកម្មដែលពេលមួយខ្ញុំបានសម្រេចចិត្តបោះបង់ ហើយបកមកវិញ ដោយសារហ្វេនសួររករាល់ថ្ងៃ ពិតជារាល់ថ្ងៃ។
កុំបោះបង់ចោលអ្នកនិពន្ធរបស់យើង នៅពេលគាត់កំពុងតស៊ូនឹងកាលំបាក កសាងរចនាសម្ព័នរឿង ការលំបាកក្នុងការចងក្រងបទនិពន្ធថ្មី ហើយកុំបោះបង់គាត់ ពេលគាត់កំពុងក្លាយជាអ្នកទន់ខ្សោយ គាត់ត្រូវការអ្នក មិត្តអ្នកអាន!!!
ខ្ញុំទាមទារពីខ្លួនឯងខ្ពស់ តែសំណាងដែរ ដែលប៉ូលីសវិទូមានអ្នកស្រលាញ់ស្មោះ បានជាសំណុំក្តីនិមួយៗ មើលទៅប្រទាក់ក្រឡានិងប្រសើរឡើងសូម្បីត្រឹមតែបន្តិចម្តងៗក៏មិនមានអ្នកណាថាអី ។
ចំណែក ប្រលោមលោក សំំណុំឯកសារ Z22គឺជាតម្លៃតស៊ូមួយក្នុងជីវិតតែងនិពន្ធរបស់ខ្ញុំ។
ការជ្រើសរើសToneដែលសមនឹងរឿងរបស់សុភាប្រុស
អ្នកអានរបស់ សុភាប្រុស ជាទូទៅ ពួកគាត់ឆ្លាត ល្អិតល្អន់ និងក្លៀវក្លា។ នៅពេលដែលប្រលោមលោកស្ទូឌីយោលេខ៧ បញ្ចប់ទៅដោយការដោះស្រាយជំពាក់តាមបែបបង្វែរហេតុការណ៍ សំណុំរឿងថ្មី គឺរឿង ម៉ោង១២អាធ្រាត្រនៅសង្កាត់លេខមួយ បានបន្លំប្រកូវជាមួយរូបភាពប្រលោមលោកភ័យខ្លាចបែបព្រាយបិសាច ចុះរំកិលមកZ22 ខ្ញុំមានអ្វីមកភ្នាល់ជាមួយការស៊ើបស្អិតរបស់មិត្តអ្នកអាន?
ច្បាប់នៃការលេងល្បែងឧក្រិដ្ឋក្នុងប្រលោមលោក មិនអាចមានទំនោរទាញឱ្យវង្វេងឆ្ងាយពីតួអង្គដែលបង្ហាញវត្តមាននៅឆាកទីមួយទេ នៅពេលនោះ ហេតុតែចង់ឈ្នះអ្នកអាន និងដោយបាត់បង់ទំនុកចិត្តលើខ្លួនឯងព្រោះយល់ថា អ្នកអានរបស់សុភាប្រុសជាមនុស្សខ្លាំងទាំងអស់ អ្នកនិពន្ធបានលេងខូច តាំងពីដើមដៃ គឺលាក់រូបរាង មករា អ្នកបើកឡានរបស់ភីណា។
ឈុតឆាកនិយាយពីម្នាក់នេះ តិចបំផុត រហូតគ្មានអ្នកណាមានតម្រុយមកកើតការសង្ស័យសូម្បីមួយភាគរយណាបាន។ បើប្រលងផ្នែកសរសេរ ធ្លាក់!!!។
មនុស្សម្នាក់ៗ ជៀសមិនរួចទេពីភាពលំអៀងខាងគំនិត និងទស្សនៈរៀងៗខ្លួន។ ដោយហេតុផលនេះ ការជ្រើសរើសចំណុចនៃទិដ្ឋភាពប្រលោមលោករបស់ខ្ញុំ បានច្របូកច្របល់ព្រោះចង់ឈ្នះអ្នកអានពេក។អ្វីដែលនិយាយគ្នាពេលនេះ ខ្ញុំត្រូវប្រាប់អ្នកនិពន្ធជំនាន់ថ្មីពីបទពិសោធន៍មិនល្អ និងជំហានដ៏សំខាន់បំផុតក្នុងការចាប់ផ្តើមប្រលោមលោកស៊ើបអង្កេតដែលនឹងមានឥទ្ធិពលជាខ្លាំងទៅលើការវាយតម្លៃស្នាដៃរបស់យើងនៅអនាគត ព្រោះបើរឿងកាន់តែល្អ កាន់តែមានអាយុកាលវែងក្នុងកំពូលតារាងល្បីល្បាញ ចំណុចខ្សោយយើងនឹងបង្ហាញចេញដូចគ្នា។
ការមានៈមួយទៀតគឺ ក្នុងរឿងស្ទូឌីយោលេខ៧ ខ្ញុំបានប្រើបែបពណ៌នាជាបុរសទីមួយ ពឹងលើសព្វនាមសំខាន់ គឺ “ខ្ញុំ” តែក្រោយមក ខ្ញុំបានកំណត់ថា ត្រូវប្រើបុរសទីបី ខ្ញុំចង់ដឹងថា ក្នុងនាមជាអ្នកនិទានរឿងស្មុគប្រទាក់ម្នាក់ ខ្ញុំអាចមានសមត្ថភាព យល់ដឹងអំពីគំនិត និងអារម្មណ៍របស់តួអង្គច្រើនក្នុងពេលតែមួយហើយបញ្ជូនអារម្មណ៍នោះដល់អ្នកអានបានទេ? ប្រសិនកាលនោះ ដាក់ការចង់ឈ្នះទៅមួយអន្លើ ហើយប្រើបុរសទីមួយលើភីណា ឬ ជំនិតមិនដឹងថាសាច់រឿងឆ្ងាញ់កម្រិតណាទេ។
ពិចារណាបន្ទាត់នេះ យើងជាអ្នកនិពន្ធគួររើសពីរ មួយមោទនភាព និងការប្រជែងខ្លួនឯងហួសពេក បានធ្វើឱ្យខាតពេលវេលានិង ឈានដល់បាក់ទឹកចិត្តមិនអាចបញ្ចប់រឿងតាមសន្យាបាន។
ចំណុចធំទីបី គឺការអភិវឌ្ឍន៍តួអង្គ។ ធ្វើដល់អ្នកនិពន្ធ នៅតែប្រកាន់ចិត្តលំអៀងមិនឱ្យពូសារឿនទាក់ទាញជាងវិទូទេ។ តាមពិតវាពិតជាមានសារៈសំខាន់ខ្លាំង សម្រាប់អ្នកនិពន្ធក្នុងការស្រមៃមើលថាតួអង្គថ្មីក្នុងសំណុំរឿងផ្សេង អាចធ្វើឱ្យអ្នកអានពិបាកភ្លេចកម្រិតណា? ហេតុអ្វីចាំបាច់ខ្លាចគាត់ឡូយជាងឧត្តមសេនីយ៍វិទូ? នេះមកពីអ្នកនិពន្ធមិនយល់ពីគោលបំណងខ្លួនឯងច្បាស់ថាកសាងZ22មកដើម្បីសាងរូបភាពល្អឱ្យវិទូឬកសាងទស្សនវិជ្ជាថា មនុស្សពូកែ រមែងជួបអ្នកពូកែជាង។
តើតួអង្គឯកនៃសំណុំរឿងយើងត្រូវធំជាងតួអង្គគោលយើងទេ? បានទេ? ហើយ….ហេតុអ្វីចាំបាច់ប្រៀបធៀប? ជាឧទាហរណ៍ស្នងការRoyនៅក្នុង គម្រោងការ២០៣៥ ខ្ញុំព្យាយាមបត់បែនចរិតគាត់បំផុត គោលដៅរបស់ខ្ញុំគឺប្រឆាំងគំនិតខ្លួនឯងដែលថា អ្នកណាជាតួឯកគឺជាតួឯករៀងរហូត។
វិទូនៅតែត្រូវចាស់ ហើយគាត់ត្រូវតែក្លាយជាតួរងឬតួបន្ទាប់បន្សំ នេះជាករណីថ្មីមួយដែលអ្នកនិពន្ធគួរសិក្សាដែរ។
ចុចអានប្រលោមលោកសុភាប្រុសផ្សេងទៀត៖
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ