ប្រលោមលោកភ័យរន្ធត់ព្រឺព្រួច «ព្រាយគោកចំបក់» របស់អ្នកនិពន្ធ ម៉ក់ ខេមរិន្ទ្រ នាមប៉ាកកា ជលធី ត្រៀមចេញផ្សាយឆាប់ៗនេះ នៅរដូវកាលទី៤ បន្ទាប់ពីសាច់រឿងមនោសញ្ចេតនា «ផ្សងស្នេហ៍ក្បែរដែនសីមា»។
យ៉ាងណាមិញប្រលោមលោកភ័យរន្ធត់មួយនេះគឺជាសាច់រឿងទីពីរហើយ ដែលអ្នកនិពន្ធក្មេងខ្ចីរូបនេះដាក់ស្នាដៃមកកាន់កម្មវិធី MST writer រដូវកាលទី៤ ខណៈកាលពីរដូវកាលទី១ ប្រលោមលោកបែបស៊ើបអង្កេតរឿង «៤៨ម៉ោង បំបែកក្ដីឃាតកម្ម» បានឈរឈ្មោះនៅក្នុង Top 15 លើវេបសាយ meysansotheary.com កាលពីខែកុម្ភៈកន្លងទៅនេះ។
«ព្រាយគោកចំបក់»គឺជាប្រលោមលោកបែបរន្ធត់ព្រឺខ្លួន ដែលស្ដែងពីព្រាយនៅឯដើមចំបក់ដែលប្រាថ្នាចង់បានប្ដីហើយក៏ត្រូវតែយកឲ្យបានទើបនាងអស់ចិត្ត។ តាមរយៈសាច់រឿងនេះ ក៏បានអប់រំយើងកុំឲ្យមានចិត្តមិនបរិសុទ្ធចំពោះដៃគូនិងត្រូវស្មោះត្រង់ ហើយសំខាន់បំផុតគឺការតាំងសតិកុំឲ្យមានអ្វីមកបន្លាចឬអូសទាញយើងបាន។
សូមបញ្ជាក់ផងដែរថា មកទល់ពេលនេះអ្នកនិពន្ធកំលោះសង្ហា ម៉ក់ ខេមរិន្ទ្រ មានស្នាដៃចេញផ្សាយប្រមាណជា៥រឿងហើយក្នុងកម្មវិធី MST writer ដូចជា៖ «អ្នកណាកំណត់», «កូនប្រសាពេទ្យ», «៤៨ម៉ោងបំបែកក្ដីឃាតកម្ម», «ផ្សងស្នេហ៍ក្បែរដែនសីមា» និងរឿងចុងក្រោយ «ព្រាយគោកចំបក់» ដែលជាប្រលោមលោកបែបរន្ធត់ញាប់ញ័រត្រៀមអង្រួនដួងចិត្តអ្នកអាននិយមរឿងខ្មោច នាពេលខាងមុខនេះផងដែរ៕
ចុចអាន៖“ហង្សៈ” ម្រមូលផ្ដុំដោយអ្នកនិពន្ធប្រុស-ស្រី សាងស្នាដៃក្នុងក្រុមតែមួយ
ចុចអាន៖កក់ឬនៅ? ប្រលោមលោក “ស្រលាញ់បងជ្រៅជាងសមុទ្រ” ភាគ ២ កាន់តែលេចអាថ៌កំបាំងធំជាងមុន
កញ្ញា គ្រាប់ជី
,
2 Comments
អរគុណអ្នកគ្រូ និងក្រុមការងារដែលបានជួយផ្សព្វផ្សាយ! 🙏
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ