នៅភាគទីពីរ ឥន្ត្រាកាន់តែស្រងេះស្រងោចជាប់ចិត្តដិតអារម្មណ៍

«ស្នេហាយើង ជារឿងពិតតែមួយគត់ដែលបងមាន! អ្វីផ្សេងៗទៀតសុទ្ធតែជារឿងកុហក! នៅពេលដែលគ្រប់យ៉ាងក្នុងជាតិនេះ មានតម្លៃត្រឹមជាឆាកល្ខោន អូនជារឿងតែមួយគត់ដែលនៅសល់! មនុស្សគ្រប់គ្នាដែលបងជឿ បានក្បត់បង!»

ប្រលោមលោករឿង ស្រលាញ់បងជ្រៅជាងសមុទ្រ ចេញផ្សាយសៀវភៅវគ្គពីរជាង៤០០ទំព័រ ដែលមានអ្នកអានជាច្រើនអះអាងថា រឹតតែលន្លង់លន្លោចជាមួយអារម្មណ៍ ស្នេហាជ្រាលជ្រៅរវាងឥន្ត្រានិងនីយ៉ា។

ប្រលោមលោកនេះ និយាយមែនទែនទៅ អ្នកណាក៏ដឹងថា គូពិតគឺឥន្ត្រានិងនីយ៉ា តែជួកគេជួបគ្នា​របៀបណា គ្មានអ្នកណាហ៊ានអះអាងទេ។

និយាយឱ្យត្រឹមត្រូវ យូស៊ូដែលជាព្រានលេងសើច ទទួលស្គាល់ថា ខ្លួនឯងស្រលាញ់នីយ៉ា​ឡើងៗ … ប៉ុន្តែដល់ចំណុចមួយ យើងឃើញ គេក៏ស្រលាញ់ខ្លួនគេបំផុតដែរ ហើយនៅពេលដែលការពិតទាំងពីរនោះ ប្រកួតប្រជែងគ្នាទៅវិញទៅមក ជំនួសឱ្យការដោះស្រាយ លទ្ធផលគឺជាល្បាយដ៏អាក្រក់ដែលប្រឡាក់ជីវិតនីយ៉ា គឺយូស៊ូរើសយកភាពឈ្នះ ជាជាងក្តីសុខនៃស្រីដែលគេស្រលាញ់។

ប្រលោមលោកមួយនេះ ពិតណាស់ជា​រឿងពន្យល់​អំពី​សេចក្ដី​ស្រឡាញ់—អ្នកអាននឹង​រក​ឃើញ​ជា​បន្តបន្ទាប់​ពីភាព​មិន​បរិសុទ្ធក្នុងឆន្ទៈជាមូលហេតុ ធ្វើឱ្យគេ​បាត់បង់ស្រីម្នាក់ដែលធ្លាប់ហ៊ានស្លាប់ដើម្បីគេ។ ចំពោះឥន្ត្រាវិញ ស្នេហា​គឺលើសពីការជំរុញ និងភាពទាក់ទាញនៃសភាវគតិ ស្នេហារបស់មនុស្ស​ទឹកកកម្នាក់នេះ គឺជាការតាំងចិត្តចង់ឱ្យនាង…..បានសុខ!

តើគេរុញនាង​ឱ្យទៅយូស៊ូដល់ពេលណា?

តើគេ​ឈរពីចម្ងាយលបស្រលាញ់នាងដល់ពេលណា?

គេអាចរ៉ាប់រងការឈឺចាប់មួយនេះ រហូតដល់ពេលណា?

ចម្លើយមានក្នុងរឿង ស្រលាញ់បងជ្រៅជាងសមុទ្រ! អាននៅព្រីមៀមក៏បាន អានជាសៀវភៅក៏មាន! ភាគទីពីរក្នុងតម្លៃ៣៦០០០រ

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*