តារាប្រុសដ៏ល្បីលោក Alperen Duymaz កើតនៅថ្ងៃទី 3 ខែវិច្ឆិកាឆ្នាំ 1992 នាទីក្រុង Ankara ប្រទេសទួរគី។ លោកមានកំពស់ ១៨៨ ទម្ងន់៩០គីឡូក្រាម សម្បុរស Duymaz គឺជាតារាសម្តែងឯក ដែលត្រូវបាន គេស្គាល់ និងងប់ងល់ ចាប់ពីសម្តែងកម្រងរឿងភាគ The Last Summer (2021), Passed on the throne (2018) និង ហិមន្តរដូវ (2020) ។
Alperen Duymaz មានចំណាប់អារម្មណ៍ខ្ពស់លើតន្ត្រី តាំងពីសិក្សាថ្នាក់វិទ្យាល័យរបស់គាត់។ ក្រោយបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Hacettepe University Ankara State Conservatory Theatre Department លោក Duymaz បានបង្ហាញខ្លួនជាលើកដំបូងតាមកញ្ចក់ទូរទស្សន៍ ជាមួយនឹងតួនាទីនៅក្នុងរឿង “Tatlı Küçük Yalancılar” ។
តារាសម្តែងរូបនេះ បានបន្តអាជីពជាមួយនឹងតួនាទីសំខាន់ឡើងជាបន្តបន្ទាប់នៅក្នុងរឿងភាគសម្រាប់យុវវ័យ Bodrum Masalı ហើយក្នុងឆ្នាំ 2018 គេបានឱកាសបង្ហាញខ្លួនជាលើកដំបូងក្នុងភាពយន្តជាតួអង្គប្រវត្តិសាស្រ្ត Direniş Karatay ។
ក្នុងឆ្នាំដដែលនោះ ដែរគេដណ្តើមបានតំណែងជាតួប្រុសឯក ក្នុងរឿងឧក្រិដ្ឋកម្ម Çukur សម្តែងតែងជា Emrah ។
នៅចុងឆ្នាំ 2018 រហូតដល់ឆ្នាំ 2019 Duymaz ស្ថិតក្នុងបញ្ជីថ្នាក់ខ្ពស់ ចំណោមតួសំខាន់ៗនៃស៊េរីឧក្រិដ្ឋកម្ម លើÇarpışma ហើយបានចាប់យកឱកាសសម្តែងរឿង Kerem Korkmaz។
ចាប់តាំងពីដើមឆ្នាំ 2020 មក គេបានសម្តែងក្នុងរឿងភាគរបស់ទូរទស្សន៍ Zemheri ប្រែថា ហេមន្តរដូវ និងល្បីខ្លាំងនៅឆ្នាំ 2021 ក្រោយចាប់ផ្តើមសម្តែងក្នុងរឿង “Son Yaz រដូវក្តៅមួយនោះ” ជាតួកូនជនពាល Akgun ។
ជីវិតឯកជន តារាប្រុសដ៏ល្បីលោក Alperen Duymaz បានរៀបការកាលពីឆ្នាំ២០២០ ជាមួយនាង Kübra Kelkit។
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ