ប្រលោមលោកខកស្នេហ៍ «មិនសារភាព ព្រោះមិនសក្ដិសម» ដែលជាស្នាដៃទីពីររបស់អ្នកនិពន្ធ រឿង នុរា ត្រៀមនឹងចេញផ្សាយយប់នេះក្នុងកម្មវិធី MST Writer រដូវកាលទី២ ក្រោមប្រធានបទ «អ្នកនិពន្ធជុំវិញបឹងទន្លេសាប»។
បន្ទាប់ពី ជោគជ័យលើស្នាដៃទីមួយក្រោមចំណងជើងថា កំរៀងស្នេហ៍ចាស់ អ្នកនិពន្ធរូបនេះសម្រេចចេញស្នាដៃបន្ទាប់ជូនដល់អ្នកអានដែលនិយមប្រលោមលោកបែបមនោសញ្ចេតនា ស្នេហាខកចិត្ត ស្រលាញ់គេម្នាក់ឯងតែមិនហ៊ានសារភាព ដោយក្នុងសាច់រឿងមួយនេះមិនឱ្យអ្នកអានខកបំណងនោះទេ។
ទន្ទឹមគ្នានោះដែរ ប្រលោមលោក «មិនសារភាព ព្រោះមិនសក្ដិសម» របស់នុរា បានបង្កប់អត្ថន័យអប់រំដល់អ្នកអាន ជាពិសេសអ្នកនិពន្ធបានបង្កើតឱ្យតួអង្គប្រុសដែលជាមនុស្សប្រុសប្រមឹក វក់វីដើរលេងប៉ោឡែ ឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍នារីម្នាក់រស់ក្នុងស្រុកភូមិជិតគ្នា។ ដោយសារកំសួលចិត្តស្រលាញ់លើសលប់លើនារីដែលខ្លួនប្រតិព័ទ្ធ កំលោះម្នាក់នេះបានសម្រេចកែប្រែខ្លួនខ្លួនគេមនុស្សល្អវិញ។ ប៉ុន្តែការកែប្រែនេះអាចយកឈ្នះលើក្ដីស្រលាញ់ម្នាក់ឯងបានឬអត់? ឬក្លាយជាបុរសខកស្នេហ៍ ហើយនៅតែដើរឥតប្រយោជន៍បន្តទៀត?
ដូច្នេះមិត្តអ្នកអានលើវេបសាយ meysansotheary.com ជាទីស្រលាញ់ មានតែរង់ចាំ ហើយកុំភ្លេចម៉ោង ៧ យប់នេះ ប្រលោមលោកមនោសញ្ចេតនា «មិនសារភាព ព្រោះមិនសក្ដិសម» របស់អ្នកនិពន្ធ រឿង នុរា នឹងដឹកដៃអ្នកទាំងអស់គ្នាឱ្យទៅស្រលាញ់គេម្នាក់ឯង ហើយថែមទាំងឱ្យជួយដោះស្រាយវិបត្តិស្នេហ៍តួឯកប្រុសផងដែរ៕
កញ្ញា គ្រាប់ជី
ចុចអានអត្ថបទច្រើនទៀតនៅទីនេះ អត្ថបទខ្លីៗ – Meysansotheary
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ