តើភាពជាអ្នកដឹកនាំមានប៉ុន្មាន​ថា្នក់?

អ្នកនិពន្ធម៉ីសនសុធារី បានជូនជាចម្លើយខ្លីៗលើសំណួរថា តើ ភាពជាអ្នកដឹកនាំមានប៉ុន្មាន​ថា្នក់?

អ្នកស្រីពន្យល់ថា សិល្បៈនៃភាពជាអ្នកដឹកនាំមាន​ចាប់ពីជំហាន​ដំបូង ​រហូតដល់ជំនាញកំពូល តែមិនមែនអាស្រ័យ​លើរចនាសម្ព័នចាត់តាំងទេ អាស្រ័យលើសមត្ថភាព។

អ្នកនិពន្ធចាត់ទុកថា អ្នកណាក្តីដែលមាន​ជាអាថ៌៖

១ មាន​គំនិតទម្លាប់គិតបែបយុទ្ធសាស្ត្រ មានទស្សនវិស័យវែងឆ្ងាយ

២ សមត្ថភាពរក្សាតុល្យភាពរវាងភាពតានតឹងនិងរំភើបរីករាយ និយាយតិចធ្វើច្រើន យល់ដឹងទូលំទូលាយ​អំពី​ស្ថានភាពពិតរបស់អង្គភាព​ទាំងខ្លាំងនិងខ្សោយ តាមទាន់គោល​នយោបាយ ឈានទៅបង្កើតបាននយោបាយល្អជាវិជ្ជមាន។

៣ មានសមត្ថភាពនៃកសាងទំនាក់ទំនងឬកិច្ច​សហការក្នុង វប្បធម៌វិជ្ជាជីវៈ ការបង្កើតការចូលរួម វេទិកាជជែកដោយចំហរ និងពហុទស្សនៈ។
៤ ស្គាល់អំពីខ្លួនឯង ដឹងទាំងចំណុចខ្លាំង និងចំណុចខ្សោយយល់ពី ឥទ្ធិពលនៃអាកប្បកិរិយានិងភាពជាគម្រូដែលចាំបាច់ និងមានលទ្ធភាពរៀនជានិច្ច​។

៥ ជាអ្នកប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព ចេះលើកទឹកចិត្តឱ្យមានទំនាក់ទំនងបើកចំហ កសាងបរិយាកាសនៃភាពស្មោះត្រង់ និងការគោរព។

ចំណុចចុងក្រោយ មានឥទ្ធិពល Influence ជាសមត្ថភាពជះឥទ្ធិពលវិជ្ជមាន​លើអ្នកដ៏ទៃមានលទ្ធភាព បញ្ចុះបញ្ចូល ផ្សព្វផ្សាយ និងពន្យល់ បញ្ជូនចំណេះជំនាញ ធ្វើអន្តរកម្មជាមួយអ្នកពាក់ព័ន្ធគ្រប់ប្រភេទបានល្អ។អ្នកណាក្តីដែលមាន​គុណសម្បត្តិទាំងនេះបញ្ជាក់ថា អ្នកនោះ មានជំនាញដឹកនាំកម្រិតកំពូល Senior Leadership Skills

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*