អបអរសាទរ ប្រលោមលោករបស់ MST Writer មានអ្នកចូលមើលច្រើនជាងគេប្រចាំខែកញ្ញា

សម្រាប់ខែកញ្ញា ឆ្នាំ ២០២៣ នេះ MST Writer បានរកឃើញម្ចាស់ស្នាដៃប្រលោមលោក ដែលបានចូលក្នុងតារាងកំពូលប្រចាំខែនេះ ដោយបានទៅលើអ្នកនិពន្ធប្រុសស្រីជាច្រើនរូប ដែលសុទ្ធសឹងតែជាស្នាដៃកំពុងពេញនិយម។

ក្នុងនោះផងដែរ ក៏មិនខុសពីកាលពីខែសីហា ប្រលោមលោករបស់អ្នកនិពន្ធម្នាក់ៗនៅតែតាមប្រកៀកគ្នាក្នុងការឈរលើចំណាត់ថ្នាក់កំពូលៗ។ ប៉ុន្តែយ៉ាងណាក៏ដោយ នៅទីបំផុតក្រុមការងារបានរកឃើញជើងខ្លាំង៨រូបដូចខាងក្រោម។

អ្នកទី ១ បានទៅលើម្ចាស់ស្នាដៃរឿង ស្វាមីចចក ពីអ្នកនិពន្ធ សុធន ចន ទទួលបានចំណាត់ថ្នាក់ ​Top4 វ៉ាដាច់ប្រលោមផ្សេងៗងទៀត។ ប្រភេទប្រលោមលោក Dark Romanticism នេះគឺជាប្រភេទនិទានមនោសញ្ចេតនា ឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍ក្តៅគគុក និងការប៉ះពាល់ស្និទ្ធស្នាល ឈុតឆាកស្នេហា​ជ្រាលជ្រៅ ឆក់កណ្តៀត បង្ខិបង្ខំ និងកំពុងទទួលបានពេញនិយមក្នុងសម័យកាលនេះ។

ទីពី ២ រឿង កូនក្រមុំទី៧ ជាស្នាដៃយ៉ាងសម្រិតសម្រាំងរបស់អ្នកនិពន្ធ រត្ន បញ្ចាកា​ ពេលនេះបានជាប់ចំណាតថ្នាក់ Top10 ប្រចាំខែកញ្ញា។

ទី ៣ រឿង ចិត្តត្រួតត្រា នៅតែទទួលបានចំណាត់ថ្នាក់ Top សឹងតែរាល់ខែ ខណៈខែកញ្ញានេះស្នាដៃរួមគ្នាក្នុងក្រុមសាមូរ៉ៃ ជាប់ Top 12។ ចំណែកឯកាលពីខែកក្កដាជាប់ Top19​  និងខែសីហាកន្លងទៅនេះជាប់ Top17។

ទី៤ រឿង បេះដូងខ្មៅ ពីម្ចាស់សា្នដៃ ហ៊ន បុនរ៉ា នៅក្នុងខែកញ្ញានេះ ទទួលបានចំណាត់ថ្នាក់ Top 15។

ទី៥​ រឿង អតីតផ្ទះមន្រ្តី ជាស្នាដៃរបស់អ្នកនិពន្ធ វណ្ណ វីរីយ៉ា ជាប់ក្នុងតារាង Top16 ប្រចាំខែកញ្ញា ខណៈដែលកាលពីខែកក្កដា ប្រលោមលោកនេះជាប់ Top 13 ។

ទី៦ រឿង ម៉ែយាយ ពីអ្នកនិពន្ធ MST Writer រដូវកាលទី១ ពេលនេះជាប់ចំណាត់ថ្នាក់ Top 17 ប្រចាំខែកញ្ញា។ សាច់រឿងនេះផងដែរបានបរិយាយអំពីជីវិតរបស់លោកយាយមេម៉ាយចំណាស់ម្នាក់រស់នៅជាមួយកូនប្រុសពៅពិការក្នុងជីវភាពមិនសូវជាធូធារ តែសុខចិត្តយកចៅប្រុសពីរនាក់របស់គាត់យកមកចិញ្ចឹមបន្ថែមទៀតដើម្បីឱ្យកូនប្រុសបង្កើតនិងកូនប្រសាស្រីរបស់គាត់ងាយស្រួលរកស៊ីនៅឯទីក្រុង។ ជាអកុសល ចៅប្រុសទាំងពីររបស់គាត់ជាក្មេងដែលមិនលុះក្នុងគន្លងធម៌ ចូលចិត្តបង្ករឿងធ្វើឱ្យគាត់ឈឺក្បាលមិនចេះចប់មិនចេះហើយ។ ចំណែកឯកូនប្រសាស្រីរបស់គាត់វិញតែងតែឈ្លោះប្រកែកជាមួយប្ដីហើយរករឿងបំបាក់មុខគាត់ជារឿយៗដែលធ្វើឱ្យបញ្ហាទាំងនោះរួមផ្សំគ្នាក្លាយទៅជាម្ជុលចាក់ដើមទ្រូងរបស់លោកយាយបង្កើតជាក្ដីទុក្ខសោកដ៏សម្ងាត់ដែលពិបាកនឹងពាល់ត្រូវ។

ទី៧​ រឿង រៀបការសងគំនុំ ជាស្នាដៃរួមគ្នាក្នុងក្រុមសាមូរ៉ៃ ដោយពេលនេះទទួលបាន Top 18 ​ក្នុងខែកញ្ញា។

និងទី ៨ រឿង យប់មួយនៅសាលាកណ្ដាលព្រៃ ជាស្នាដៃរបស់អ្នកនិពន្ធស្រី អ៊ឹម អានដាដាណេត និងជាសមាជិកមួយរូបនៅក្រុមនាគា MST writer  រដូវកាលទី១។ សាច់រឿងដ៏រន្ធត់នេះ បានជាប់ចំណាត់ថ្នាក់ក្នុង Top 19នៅក្នុងខែកញ្ញា៕

កញ្ញា គ្រាប់ជី

ចុចអាន៖អបអរសាទរ ប្រលោមលោករបស់ MST Writer ដែលមានអ្នកចូលមើលច្រើនប្រចាំខែសីហា

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*