អ្នកគ្រូ ឆេន សុខណេត និយាយថា យុទ្ធនាការ១សែនអំណាន ជួយលើកស្ទួយទៅដល់ការអានយ៉ាងច្រើន

ឆេន សុខណេត ​ជាគ្រូបង្រៀន សាលាឯកជនមួយកន្លែង នៅរាជធានីភ្នំពេញ បានប្រាប់មកកាន់ក្រុមការងារ meysansotheary.com ថា យុទ្ធនាការ១សែនអំណានបានធ្វើឲ្យរូបនាងកាន់តែអភិវឌ្ឍន៍នូវគំនិតល្អៗ និងជាផ្នែកមួយដែលជួយលើកស្ទួយទៅដល់ការអាន ហើយក៏ងាយអានបានរហ័សតាមអនឡាញ ទោះស្ថិតនៅកន្លែងណាក៏ដោយ។

អ្នកគ្រូ ឆេន សុខណេត

អ្នកគ្រូ ឆេន សុខណេត​ បាននិយាយយ៉ាងដូច្នោះថា “បានជាខ្ញុំចូលរួមយុទ្ធនាការ១សែនអំណាន ដោយសារតែចង់ចូលរួមជួយលើកស្ទួយទៅដល់ការអាន ហើយម្យ៉ាងវិញទៀតការអានអាចជួយកាត់បន្ថយភាពស្រ្តេស អាចជួយឲ្យយើងកាន់តែមានការអភិវឌ្ឍន៍គំនិតថ្មីៗ អ្វីដែលកាន់តែពិសេសនោះគឺយើងមានភាពងាយស្រួលអាចអានប្រលោមលោក ឬអត្ថបទផ្សេងៗបានដោយគ្រាន់តែមានទូរសព្ទដៃ”។

បន្ថែមពីនេះទៀតសោទ គ្រូបង្រៀននៅភ្នំពេញរូបនេះ បានបញ្ចាក់យ៉ាងច្បាស់ៗថា យុទ្ធនាការ១សែនអំណាន មានអត្ថប្រយោជន៍សម្រាប់រូបនាង និងអ្នករួមអាជីពដទៃទៀតដូចជា ជួយជម្រុញឲ្យយើងចូលចិត្តការអានជាជាងចំណាយពេលអត់ប្រយោជន៍នៅពេលទំនេរ អាចជួយឲ្យយើងមានគំនិតថ្មីៗដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែប្រសើរឡើងជាងមុន មានគំនិតច្រើននៅក្នុងការដោះស្រាយបញ្ហាពេលជួបបញ្ហាផ្សេងៗ ហើយអ្វីដែលកាន់តែពិសេសថែមទៀតនោះ ដូចទៅនឹងពាក្យមួយឃ្លាដែលតែងនិយាយ “អានច្រើនចេះក៏ច្រើន។

ជាចុងក្រោយ​ អ្នកគ្រូ​ ឆេន សុខណេត​ បានបញ្ចាក់ពីចំណង់ចំណូលចិត្តដែលរូបនាងនិយមចូលចិត្តការអាននៅលើវេបសាយ ម៉ីសន សុធារី ឬជាសៀវភៅថា នាងមានទម្លាប់អានសាច់រឿងបែបប្រលោមលោកមនោសញ្ចេតនា និងអត្ថបទលើកទឹកចិត្តផ្សេងៗ។ ដែលទាំងនោះ ជាជំនួយផ្នែកស្មារតីយ៉ាងច្រើនដល់នាងក្នុងនាមជាគ្រូនបង្រៀនមួយរូបផងដែរ៕

កញ្ញា គ្រាប់ជី

ចុចអាន៖ម៉ុល នូវ៉ែល ៖ យុទ្ធនាការ១សែនអំណាន ជាឱកាសដ៏វិសេស សម្រាប់អ្នកចូលចិត្តការអានឥតគិតថ្លៃ

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*