រឿងព្រឺព្រួច និងអាថ៌កំបាំង របស់ក្រុមអ្នកនិពន្ធ MSTWriter ទាំង ៤ រដូវកាល (អានហ្វ្រី)

តាមរយៈការបើកឱកាសឱ្យក្រុមអ្នកនិពន្ធមកពីគ្រប់ទិសទី បានចូលរួមបង្ហាញស្នាដៃ ជាមួយប្រព័ន្ធផ្សព្វផ្សាយ meysansotheary​.com តាំងពីរដូវកាលទី១ ដល់រដូវកាលទី៥ ដែលទើបចាប់ផ្តើមនេះ មានអ្នកចូលរួមដាក់ស្នាដៃនិពន្ធច្រើនណាស់មកហើយ ដោយមានទាំងរឿងមនោសញ្ចេតនា អាថ៌កំបាំង អប់រំ និងភ័យរន្ធត់។

នៅថ្ងៃនេះ ក្រុមការងារអ្នកនិពន្ធ មុីសន សុធារី សូមលើកយកចំណងជើងរឿងខ្លះៗ ដែលបានចម្រាញ់ពីស្នាដៃអ្នកចូលរួមទាំង ៤រដូវកាលមុន មកណែនាំមិត្តអ្នកអាន ឱ្យបានទទួលអារម្មណ៍ថ្មីមួយទៀត ដែលរឿងរ៉ាវមួយចំនួន ជាការដកស្រង់ចេញពីសាច់រឿងពិត ដែលម្ចាស់ស្នាដៃបានជួបប្រទះផងដែរ។

១. ផ្លូវកែងនិងភ្លើងស្តុប (សុធា សម្ផស្ស)
ជាសាច់រឿងមួយ ទាក់ទងនឹងឧបទវហេតុនឹកស្មានមិនដល់ ធ្វើឱ្យកើតមានសោកនាដកម្មដ៏រន្ធត់។ ដោយសារតែរាសីទាបជាងគេ ក្មេងស្រីម្នាក់ បែរជាត្រូវដួងវិញ្ញាណចងអាឃាតរាប់សិប តាមរំខានជីវិត ទាមទារឱ្យទទួលខុសត្រូវ…

២. សំណែនស្រីក្រមុំ (និពន្ធដោយ ចាន់ លីហ័រ)
ជាសាច់រឿងទាក់ទងនឹង ជីវិតស្រីក្រមុំ ២៣នាក់ ដែលបានបម្រើការឱ្យភូមិគ្រិះចម្លែកមួយ ជាគ្រួសារស្តុកស្តម្ភ ក្នុងសតវត្សទី២១ តែបែរជាប្រើបរិបទរស់នៅ បែបមនុស្សអំឡុងសម័យសតវត្សទី១៨ ទៅវិញ។ នារីក្មេងៗទាំង ២៣នាក់នេះ មិនបានមកក្នុងពេលតែមួយទេ តែសុទ្ធតែបានស័គ្ម្រស្លាប់ ក្នុងភូមិគ្រិះតែមួយ ដើម្បីតែជាថ្នូរជួយគ្រួសារ ចាកផុតពីជីវភាពដ៏យ៉ាប់យឺន…

៣. ពិធីជប់លៀង (និពន្ធដោយ ឈាន ឌី)
ជាសាច់រឿងទាក់ទងនឹង និស្សិតពេទ្យម្នាក់ ត្រូវបានវិញ្ញាណអញ្ជើញឱ្យចូលរួមមើលការសម្តែងរបាំបុរាណ នៅក្នុងផ្ទះឈើដ៏ធំប្រណិតមួយ ដែលដាច់ស្រយាលពីផ្ទះអ្នកភូមិស្រុក ឯក្នុងផ្ទះដ៏ធំនេះ មានត្រឹមតែពន្លឺទៀន សម្រាប់បំភ្លឺក្នុងកម្មវិធីប៉ុណ្ណោះ ហើយក៏មិនអាហារដើម្បីទទួលទាននោះដែរ។ ក្រោយកម្មវិធីមើលរបាំចប់ ឈុតឆាកដ៏រន្ធត់មួយ ក៏ចាប់ផ្តើមកើតឡើង…

៤. ផ្ទះចាស់នៅភូមិម៉ាសុីនបូម (និពន្ធដោយ សម្បត្តិ សុធាវី)
ជាសាច់រឿង ដែលទាក់ទងនឹងការពិតផ្ទះមួយខ្នង ដែលស្ថិតនៅភូមគារ២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ផ្ទះមួយខ្នងនេះ ត្រូវបានគេសង់ឡើងមុនខ្មែរក្រហមចូលគ្រប់គ្រងកម្ពុជាតែ ៦ខែប៉ុណ្ណោះ ហើយផ្ទះមួយខ្នងនេះ បានបន្សល់ទុកនូវរឿងរ៉ាវជាច្រើនទាក់ទងនឹង…

៥. ខ្មោចស្រីរបាំ (និពន្ធដោយ សោកា)
ជារឿងរ៉ាវទាក់ទងនឹងយុវតីម្នាក់ ដែលមកបន្តការសិក្សានៅទីក្រុងភ្នំពេញ។ ព្រោះតែជីវភាព នាងត្រូវរៀនបណ្តើរ និងធ្វើការបណ្តើរ នៅសណ្ឋាគារមួយកន្លែង។ សំណាងមិនល្អ ជីវិតនាងក៏ត្រូវតោងទាមដោយដួងវិញ្ញាណស្រីរបាំមួយរូប បន្ទាប់ពី…

៦. យប់មួយនៅសាលាកណ្តាលព្រៃ (និពន្ធដោយ អុឹម អានដាដាណេត)
ក្មេងស្រីម្នាក់ ដែលត្រូវគេសម្លាប់យ៉ាងព្រៃផ្សៃជាទីបំផុត ហើយដួងវិញ្ញាណរបស់នាង…

៧. បឹងអាគម (និពន្ធដោយ ស៊ាម ស៊ុនវីរៈបូរមី)
ស្វែងរកមូលហេតុបាត់នារីក្មេងៗ ចុងក្រោយទើបដឹងថា តាមពិតគឺខ្លួនឯងជាដើមហេតុនៃការបាត់ខ្លួន ចាស់ៗហាមថា កុំទៅក្បែរបឹងនោះឱ្យសោះ តែស្រីក្រមុំ

៨. បណ្ដាសាម្ចាស់ដើម (និពន្ធដោយ ហោ សុជាតា​ “ចាស្មីន”)
ជាសាច់រឿងទាក់ទងនឹង បណ្តាសារបស់ម្ចាស់ភូមិគ្រឹះមួយខ្នង តាំងពីអំឡុងសម័យឆ្នាំ១៩៧៥ ធ្វើឱ្យមនុស្សមិនដឹងជាច្រើននាក់ ត្រូវមកស្លាប់ដោយមិនដឹងមូលហេតុជាបន្តបន្ទាប់ នៅក្នុងភូមិគ្រឹះមួយនេះ រហូតបានជួបអ្នកដែលជាដើមហេតុនៃបណ្តាសាមរណៈនេះ…

៩. កញ្ចក់ខ្មោច (និពន្ធដោយ ហោ សុជាតា)
ជារឿងហេតុទាក់ទងនឹងដួងព្រលឹងកំណាចមួយ ដែលត្រូវឃុំនៅក្នុងកញ្ចក់ជាទីស្រលាញ់របស់ខ្លួន តាំងពីអំឡុងសតវត្សទី២០ ហើយបានចងកំហឹងយ៉ាងខ្លាំង ជាមួយក្រុមក្រុមគ្រួសារ និងតាមព្យាបាទមនុស្សរាល់គ្នា ដែលមានវាសនាជួប ហើយទីបំផុត ការពិតក៏បានលាតត្រដាងដោយមនុស្សសតវត្សទី២១…

១០. ទាយាទចុងក្រោយ (និពន្ធដោយ ចក់ មឿន)
ជាសាច់រឿងទាក់ទងនឹង ការចងអាឃាតគ្នាក្នុងវង្សត្រកូលមួយ របស់គ្រួសារខ្មែរក្រោម។ ដោយសារតែការខ្វែងគំនិតគ្នា ម្នាក់ទាមទាររស់នៅទឹកដីកំណើត មិនចង់ឃ្លាត ឯអ្នកផ្សេងទៀត ចង់រស់នៅជាមួយខ្មែរកណ្តាល ក្រោមការគ្រប់គ្រងរបស់ខ្មែរ។ ការបែកបាក់គ្នានៅគ្រានោះ បានបង្កឱ្យមានគំនុំចងអាឃាតគ្នាយ៉ាងខ្លាំង រហូតចង់សម្លាប់ផ្តាច់ពូជតែម្តង…

១១. គំនូរកម្ម (និពន្ធដោយ ណោ ស្រីពេជ)
ជាសាច់រឿងទាក់ទងនឹងរឿងរ៉ាវអតីតជាតិគូស្នេហ៍ដ៏កម្សត់មួយគូ រវាងកូនអ្នកមានសក្តិយសខ្ពង់ខ្ពស់ និងនារីកូនរាស្ត្រធម្មតាម្នាក់។ តែចំណងស្នេហ៍មួយនេះ ក៏ប្រែក្លាយជាការចងគំនុំឆ្លងជាតិ ព្រោះតែស្រីស្នេហ៍ដ៏កម្សត់រកូនអ្នកអភិជនរូបនេះ ត្រូវគេធ្វើបាបយ៉ាងព្រៃផ្សៃ…

១២. បណ្តាសាកូនស្រី (និពន្ធដោយ Mai)
ជាច្រើនទសវត្សមកហើយ គ្រួសារត្រកូលអភិជនមួយ ត្រូវរងការឈឺចាប់បន្តជំនាន់គ្នា ព្រោះតែក្មេងស្រីដែលចាប់កំណើតជាមួយគ្រួសារនេះ មិនធ្លាប់មានអ្នករស់រានដល់ធំដឹក្តីឡើយ ឱ្យតែមានឈាមជ័ររបស់គ្រួសារនេះ តែងស្លាប់នៅអាយុ ៧ឆ្នាំ ដោយមូលហេតុផ្សេងៗ តើវាសនានាងតូច វីយ៉ា នឹងដូចក្មេងស្រីទាំងនោះដែរឬយ៉ាងណា!…

១៣. សម្រែកពូជាតិ (និពន្ធដោយ សម្បត្តិតី)
ដើម្បីដោះស្រាយភាពស្រេកឃ្លាន បែរជាត្រូវដួលស្លាប់ក្នុងទឹក ឱ្យត្រីចឹកដល់រលេះរលួយសាច់ មើលលែងយល់…

១៤. កោះមរណៈ (និពន្ធដោយ រ៉េត សុភ័ក្រ)
ដំណើរកម្សាន្តដ៏រីករាយមួយ បែរក្លាយជាដំណើរកម្សាន្តដ៏ភ័យរន្ធត់ ស្បថមិនចង់ជួបទៅវិញ។ លើកោះដ៏ស្រស់ស្អាតមួយ យុវជនមួយក្រុម សង្ឈឹមថា ពួកគេនឹងអាចចំណាយពេលវេលារីករាយ នឹងទិដ្ឋភាពនៃធម្មជាតិនៅទីនេះ តែអ្នកណាទៅស្មានដល់ថា…

១៥. រាត្រីថ្ងៃសុក្រ (និពន្ធដោយ ជាតិ បុលឡា)
ជាប្រភេទរឿងបែបឧក្រិដ្ឋកម្មរន្ធត់ ទាក់ទងទៅនឹងនារីម្នាក់ ដែលជាអ្នករៀបចំផែនការសម្លាប់មិត្តភក្តិខ្លួនឯងដ៏សាហាវ និងជាមេខ្លោង នៅពីក្រោយការសម្លាប់មនុស្សជាបន្តបន្ទាប់ នៅលើដែនកោះមួយ របស់កម្ពុជា…

១៦. ម្តាយ និងកូនដែលបាត់ខ្លួន (និពន្ធដោយ ឌីម)
ជាសាច់រឿងទាក់ទងជីវិតគ្រួសារសេដ្ឋីមួយ ដែលមានវាសនាដូចគ្នា មិនទទួលបានស្រលាញ់យកចិត្តទុកដាក់ចំពោះខ្លួន បំណងចង់ឱ្យតែម្តាយនឹងកូន បាត់ខ្លួនពីលើភពផែនដីនេះ ក៏ព្រោះ…

១៧. ផ្ទះគេទុកចោល (និពន្ធដោយ ហេង អុីឈង)
ជាសាច់រឿងទាក់ទងនឹងក្រុមតន្ត្រីមួយ ដែលបានទៅស្នាក់នៅផ្ទះមួយ ដែលគេរៀបចំឱ្យស្នាក់នៅបណ្តោះអាសន្ត ប៉ុន្តែគ្នាគ្នដែលជាម្ចាស់ផ្ទះ បែរជាមិននៅស្នាក់ជាមួយ ហើយយប់នោះ…

១៨. សាលារៀនចាស់ (និពន្ធដោយ ឌីមិថុនា)
មានគ្រូបង្រៀនថ្មីម្នាក់ ដែលមកពីភ្នំពេញ ត្រូវមកបំពេញការងារនៅសាលារៀនមួយកន្លែងនៅឯខេត្ត។ ដោយសារតែខ្លួនតែងទទួលបានដំបូន្មានអ្នកម្តាយប្រាប់ថា “នៅកន្លែងថ្មីណាក៏ត្រូវតែអុជធូបគោរពគេដែរ” ដូចនេះ ខ្លួនមិនឱ្យរំលងរឿងអបិយជំនឿនេះឡើយ ប៉ុន្តែដួងវិញ្ញាណកន្លែងនោះ បែរជា…

១៩. កេសាចងពៀរ (និពន្ធដោយ ទឹកភ្នែកសម្ងាត់)
ជាសាច់រឿងទាក់ទងនឹងវិញ្ញាណចងអាឃាតមួយ ដែលស្ថិតនៅក្នុងផ្ទះបុរាណមួយ ក្នុងទឹកដីចំណាស់ ទឹកដីនៃខេត្តបាត់ដំបង…

២០. សំណែន (និពន្ធដោយ សៀក ម៉ាវិន)
ជាសាច់រឿងទាក់ទងនឹងទំនៀមទម្លាប់នៃការសែនព្រេនរបស់អ្នកស្រុកមួយ លើទឹកដីក្បែរតំបន់ព្រៃក្រាសរបស់កម្ពុជា សម្រាប់វិញ្ញាអសុរកាយដែលមិនអាចចាប់កំណើតបាននោះ កុំឱ្យមកបៀតបៀននឹងការរស់នៅរបស់មនុស្ស…

២១. ទ្វារផ្ទះបងថុល (និពន្ធដោយ ស្តេចបៃតង)
ជាសាច់រឿងទាក់ទងនឹងគ្រួសារមួយនៅបាត់ដំបង ដែលត្រូវទ្រាំរស់នៅក្នុងគេហដ្ឋានរបស់ខ្លួន រួមជាមួយនឹងដួងវិញ្ញាណ ទាំងគ្មានជម្រើស ហើយរាល់អ្នកក្រៅណា ដែលមកស្នាក់នៅ នឹងត្រូវ…

២២. លោកតាម៉ោង១២ (និពន្ធដោយ យី សុខឃាន់)
ជា
រឿងរ៉ាវដែលអ្នកនិពន្ធម្នាក់ រស់នៅឯនាយប្រទេស ដែលត្រូវទៅជួបនឹងរឿងហេតុនឹកស្មានមិនដល់មួយ នៅប៊ូសាន…

២៣. ខ្ញុំជាឃាតករ (និពន្ធដោយ សេង គីមឈី)
ជាសាច់រឿងទាក់ទ
ងមនុស្សស្រីម្នាក់ ដែលអតីតកាលដ៏កម្សត់ រហូតបង្ខំឱ្យក្លាយជាមនុស្សម្នាក់ផ្សេងមួយទៀត…

២៤. គឺជាខ្ញុំ (និពន្ធដោយ នី ស្រីពេជ្រ)
ហេតុការណ៍នោះ នៅតែដក់ក្នុងអារម្មណ៍ស្រស់ស្រី គ្រប់គ្នាប្រែជាដូចអ្នកដទៃ មិនតបឆ្លើយ មិនចង់ខ្វល់ ទុកឱ្យនារីកម្សត់កាន់តែលតោល…

២៥. ឆ្មាខ្មៅ (និពន្ធដោយ ឥន្ទធនូ)
ជាសាច់រឿងទាក់ទងនឹងហាងលក់សត្វចិញ្ចឹមមួយកន្លែង ដែលនាំយកឆ្មាមួយមិនច្បាស់ប្រភពមកលក់ ទាំងដែលក្នុងចិត្តក៏ដឹងថា ឆ្មាននេះ មិនធម្មតាដូចសត្វឆ្មាទូទៅឡើយ ហើយទីបំផុត…

២៦. Crush ខ្ញុំមិនមែនមនុស្ (និពន្ធដោយ លី គីមសួ)
ជាសាច់រឿងទាក់ទងនឹងអាថ៌កំបាំង ដែលនៅពេលក្រោយការស្លាប់យុវតីម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់មួយ…

២៧. ទូរសព្ទចាស់ (និពន្ធដោយ រ៉ាហ្សុី)
ជាសាច់រឿងទាក់ទងនឹងយុវជនមួយរូប ទទួលបានទទួលម៉ូដែលមួយ ដែលគេផលិតឡើងអំឡុងឆ្នាំ ២០០៩ ដែលចេះប្រាប់រឿងហេតុ នៃការស្លាប់គូស្នេហ៍មួយគូ…

២៨. ម្ចាស់ស្រះឃុនស្រី (និពន្ធដោយ វង្ស តារ៉ា អាវី)
ជា
រឿងហេតុដែលពាក់ព័ន្ធនឹងនិស្សិតប្រុសម្នាក់ នៅ​មហាវិទ្យាល័យ​ធនាគារ និងហិរញ្ញវត្ថុមួយ ដែលស្ថិតលើទឹកដីនៃខេត្តបាត់ដំបង…

២៩. របស់មានម្ចាស់ (និពន្ធដោយ ហេង អុីឈង)
ធ្លាប់ឮគេនិយាយតៗគ្នាថា របស់អ្វីក៏ដោយដែលមិនមែនជារបស់ខ្លួន កុំរើសទុកតែផ្តាស ព្រោះរបស់ខ្លះ រើសហើយអាចនាំទុកធំ ចុះបើរបស់នោះ ម្ចាស់ផ្ទះបញ្ជាក់ហើយថា មិនមែនជារបស់គាត់ តើនឹងមានរឿងអ្វី បើយកមករក្សាទុក…?

៣០. គំនូរមនុស្សរស់ (និពន្ធដោយ ទឹម ផល្លីនដា “វិនិទ្រា”)
នារីម្នាក់នេះ ជាមនុស្សដែលចូលចិត្តប្រមូលទិញរូបគំនូរខ្លាំងបំផុត ប៉ុន្តែរូបគំនូរចុងក្រោយដែលនាងទទួលបានពីមនុស្សជាទីស្រលាញ់ ជាគំនូរដែលនាំនាង…

៣១. អ្នករងគ្រោះបន្ទាប់ (និពន្ធដោយ ហុីម មាណវី)
ជាសាច់រឿងទាក់ទងនឹងវាសនា Camera man ម្នាក់ ដែលត្រូវមកចាំបន្ទប់នោះជំនួសគេ…

៣២. នាងជាខ្ញុំឬខ្ញុំជានាង? (និពន្ធដោយ ស្រីនាង “ជូហ្វី”)
ការលេចឡើងនៃវត្តមានមនុស្សណាម្នាក់
ទ្វេដង! សូម្បីតែអ្នកវិទ្យាសាស្រ្ត ក៏មិនទាន់អាចបញ្ជាក់បានដែរ ក៏ធ្លាប់មានមនុស្ស ដែលបញ្ជាក់ថា ពួកគេបានជួបខ្លួនឯងម្នាក់ទៀត នៅក្នុងរូបរាងជារបៀបលងបន្លាច ឬឃើញនៅចុងកន្ទុយភ្នែក ឬក្រោយខ្នងជាដើម…

៣២. លក្ខខណ្ឌខ្មោចស្រី (និពន្ធដោយ យាន សុីធៀន)
ជាវាសនាឱ្យមកជួប ហើយក៏ជាវេលាដែលត្រូវធ្វើការជ្រើសរើស រវាងអតីតកាលនិងបច្ចុប្បន្ន តែជម្រើសណា ក៏ត្រូវតែមានអ្នកលះបង់ដែរ…

៣៣. អ្នកចំណូលថ្មី (និពន្ធដោយ ចាន់ លីហ័រ)
អ្វីដែលយុវតីនោះជួប មិនមែនជាដួងវិញ្ញាណខ្មោចអ្វីនោះទេ គឺជាព្រាយ ហើយកាលដែលព្រាយនេះ ចេញមកធ្វើបាប
ក៏ព្រោះតែ

៣៤. ផ្ទះចាស់នៅសង្កាត់ស្វាយប៉ោ (និពន្ធដោយ ស្តើង សុពណ៌)
ផ្ទះមួួយខ្នងដែលមិនធ្លាប់មាននរណាហ៊ានទាំងជិះកាត់ផង តើគ្រួសារមន្ត្រីរាជការខាងរុក្ខាប្រមាញ់
នេះ នឹងរស់នៅផ្ទះមួួយខ្នងនេះ ដោយរបៀបណា?

៣៥. អ្នករត់បញ្ញើខ្មោច (និពន្ធដោយ រ៉ាហ្សុី)
មនុស្សជួយមិនបាន អ៊ីចឹងមានតែពឹងខ្មោចជួយ…

៣៦. ហាងបញ្ចាំស្នាមញញិម (និពន្ធដោយ រ៉ាហ្សុី)
មានរឿងមួយតំណាលថា នាទីក្រុងនៃប្រទេសបុរាណកាលដ៏យូរលង់មួយ ស្ទើរគ្មាននរណាម្នាក់នៅចាំឈ្នោះនៃប្រទេសនេះ នៅក្នុងស្រុកតំបន់មួយ មានរឿងចម្លែកមួយដែលប្រជារាស្ត្ររស់នៅក្នុងប្រទេសនេះ ដឹងឮខ្លាចរអាគ្រប់គ្នា វាក្លាយជារឿងTaboo ដែលគ្រប់គ្នាចៀសមិនហ៊ានរម្លឹក…

៣៧. ត្រណមច័ន្ទន៍ក្រស្នា (និពន្ធដោយ គ្រូដឿន)
ជាសាច់រឿងទាក់ទ
ងនឹងអ្នកទៅរកខ្លឹមចន្ទន៍ក្នុងព្រៃ ដែលត្រូវស្លាប់បន្តបន្ទាប់ ក៏ព្រោះតែខុសត្រណម…

៣៨. ដើមជ្រៃធំនៅស្រុកបសេដ្ឋ (និពន្ធដោយ លោកម្ចាស់)
ជាសាច់រឿងទាក់ទ
ងនឹងដើមជ្រៃធំមួយក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ, អ្នកណាក៏ដោយ ឱ្យតែហ៊ានបំពានដើមជ្រៃនោះ…

៣៩. យប់សែនក្បាលទឹកនៅភូមិចិនចាស់ (និពន្ធដោយ ហាវ ស៊ុន)
ជាសាច់រឿងទាក់ទ
ងប្រពៃណីនៃការរៀបការរបស់ជនជាតិចិន តែមិនមែនជាពិធីមង្គលអ្វីនោះទេ គឺជាការរកមនុស្ស​រស់ ​មករៀបការ​ជាប្រពន្ធ ឬប្តី ឱ្យអ្នកស្លាប់…

៤០. មនុស្សទីងមោង (និពន្ធដោយ រ៉ាហ្សុី)
ទីងមោង ដែលស្ងៀមមុននេះ បែរជាស្រាប់តែមានចលនាឡើង ងាកក្បាល
១៨០ដឺក្រេ សម្លឹងមកឡានដែលពួកគេកំពុងចត ជាមួយនឹងបបូរមាត់កោងវែងស្ទើរដល់ចុងភ្នែកខ្លួន…

១. គុយទាវគោក (និពន្ធដោយ ចាន់ ពុទ្ធី)
រឿងឃាតកម្មនៃការសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃ នឹងប្រវិត្តនៃគុយទាវដ៏ល្បីប្រចាំហាងត្រូវបានលាតត្រដាងនឹងល្បីល្បាញទូទាំងក្រុងកំព់ងសោម

៤០. ផ្លូវគេ (និពន្ធដោយ ហ៊ុយ សារ៉ាត់)
នរណាមិនដឹងទេ ឈរសម្លឹងមើលខ្ញុំនៅតាមបង្អួច មើលទៅ ដូចជាមនុស្សប្រុសដែលមានវ័យកណ្តាល ស្ថិតនៅជាមួយសភាពផ្លូវចិត្តធ្ងន់ធ្ងរអ៊ីចឹង ត្របកភ្នែកខាងក្រោមស្លក់ខ្មៅដុំៗ ចួនក៏បង្ហាញឱ្យឃើញមុខបន្តិច ចួនក៏ឃើញពេញ

១. ព្រាយគោកចំបក់ (និពន្ធដោយ )
តា និង គ្រូសច្ចំ បានសូនរូបក្រមួន ហើយឧបកិច្ចថាជារូប… ដើម្បីរៀបការជាមួយនឹងនាងព្រាយនោះ ជាថ្នូរនឹងការសុំព្រលឹងធំដែលនាងនោះគ្រប់គ្រងមកវិញ…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*