ពិព័រពណ៍សៀវភៅកម្ពុជាលើកទី១០ ឆ្នាំ២០២៣ មានការចូលរួមពីអ្នកនិពន្ធ ស្ថាប័នរដ្ឋ និងវិស័យឯកជនជាច្រើន ក្នុងការដាក់លក់ស្នាដៃនិពន្ធ ប្រែសម្រួល ស្រាវជ្រាវ និងចងក្រង រាប់ពាន់ចំណងជើង ហើយអ្វីដែលគួរកត់សម្គាល់ក្នុងពិព័រណ៍សៀវភៅលើកទី១០នេះ គឺមិនត្រឹមតែការដាក់លក់សៀវភៅប៉ុណ្ណោះទេ មានទាំងឱកាសចូលរួមវគ្គបណ្តុះបណ្តាលក្លាយជាយុវនិពន្ធ ជាមួយអ្នកនិពន្ធប្រលោមលោកដ៏ល្បី មុីសន សុធារី ទៀតផង។
![](https://www.meysansotheary.com/wp-content/uploads/2023/12/MST-21-1024x768.jpg)
សូមជម្រាបថា ទន្ទឹមនឹងការបញ្ចុះតម្លៃសៀវភៅ ដើម្បីអបអរសាទរពិព័រណ៍សៀវភៅ និងជម្រុញដល់ការអាននៅកម្ពុជា អ្នកនិពន្ធ មុីសន សុធារី បាននាំយកឱកាសពិសេសធំ ២ ដល់សាធារណជន ដោយទី១ គឺឱកាសសម្រាប់អ្នកក្លាយជាអ្នកនិពន្ធ និងទី២ សម្រាប់អ្នកដែលនិយមការអានប្រលោមលោក អាចចុះឈ្មោះអាន រឿងជាច្រើនចំណងជើង ជាមួយប្រព័ន្ធផ្សព្វផ្សាយ meysansotheary.com “កម្មវិធី ១សែនអំណាន” តាមរយៈក្រុមការងារ នៅទីតាំងស្តង់តម្រាលេខ ២៦ ។
គួរឱ្យដឹងដែរថា សម្រាប់បំណងនៃការបណ្តុះបណ្តាលលើជំនាញតែងនិពន្ធ ជាការចែករំលែកចំណេះជំនាញ និងរួមចំណែកលើកស្ទួយវិស័យតែងនិពន្ធនៅកម្ពុជា ឱ្យកាន់តែប្រសើរ។ ឯវគ្គបណ្តុះបណ្តាលនេះដែរ មិនមែនជាលើកទី១ឡើយ កន្លងមក អ្នកនិពន្ធរូបនេះ បានបណ្តុះបណ្តាលយុវនិពន្ធជាច្រើនជំនាន់មកហើយ ដោយក្នុងនោះ ភាគច្រើនជាម្ចាស់ជយលាភីពានរង្វាន់លើការតែងនិពន្ធ ក្នុងកម្មវិធីប្រឡងប្រជែងជាច្រើនកម្មវិធី។
![](https://www.meysansotheary.com/wp-content/uploads/2023/12/Booth-Map-1024x619.jpg)
ជាមួយគ្នានេះ អ្នកនិពន្ធ មុីសន សុធារី និងដៃគូសហការ ក៏បាននាំយកនូវការផ្តល់ជូនពិសេសផងដែរ ដល់សាធារណជន មានទាំងការដាក់នូវស្នាដៃថ្មីរបស់ខ្លួន និងការបញ្ចុះតម្លៃលើសៀវភៅជាច្រើនចំណងជើងផងដែរ។
![](https://www.meysansotheary.com/wp-content/uploads/2023/12/MST-24-1024x768.jpg)
![](https://www.meysansotheary.com/wp-content/uploads/2023/12/MST-20-1024x768.jpg)
គួរបញ្ជាក់ថា ពិព័រពណ៍សៀវភៅកម្ពុជាលើកទី១០ ឆ្នាំ២០២៣ អាចចាត់ទុកបានថា ជាព្រឹត្តិការណ៍ពិព័រណ៍សៀវភៅខ្នាតធំ លើកដំបូងរបស់កម្ពុជា ដែលប្រព្រឹត្តធ្វើឡើងរយៈពេល៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ ៕
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ