ពាក្យថា ធ្វើការជាក្រុម ជាអន្តរកម្ម ឬកិច្ចសហប្រតិបត្តិការ នៃមនុស្សចាប់ពីពីរនាក់ឡើង ដើម្បីបង្កើតឥទ្ធិពលរួមគ្នាមួយ ដែលធំជាងផលបូកនៃឥទ្ធិពលពួកគេបញ្ចូលគ្នា ឬស្វ័យគុណទៅទៀត។
នេះជាអ្វី ដែលអ្នកនិពន្ធ ម៉ីសន សុធារី បានសរសេរនៅលើផេករបសគាត់ ម៉ីសន សុធារីអ្នកនិពន្ធ។
អ្នកស្រីសរសេរទៀតថា ការងារជាក្រុមដែលមានប្រសិទ្ធភាព តម្រូវសមាជិកចុះសម្រុង មានឆន្ទះធ្វើការឆ្ពោះទៅរកគោលដៅរួមមួយ។ មិនមានការងារជាក្រុម ក៏គ្មានទេសង្វាក់ផលិតភាពខ្ពស់ ថែមទាំងគ្មានផងដែរប ទពិសោធន៍អាជីពរីករាយ បំផុសទឹកចិត្តនិងរីកចម្រើន។មនុស្សពូកែៗជាច្រើនដែលធ្វើការម្នាក់ឯងយូរទៅនឹងមានអារម្មណ៍មិនលូតលាស់ ឬថែមទាំងដើរថយក្រោយ ចាញ់មនុស្សមិនពូកែ ដែលធ្វើការប៉ះក្រុមល្អ មានយុទ្ធសាស្ត្រនិងគុណតម្លៃត្រឹមត្រូវ។
អារម្មណ៍និងទឹកចិត្តជាទេពកោសល្យ ការរួបរួមជាសពា្វវុធ ចំណេះដឹងនិងជំនាញកើតឡើងតាមក្រោយ នៅពេលយើងនៅក្នុងក្រុមមនុស្សត្រឹមត្រូវ Right Group (មិនមែនសំដៅលើក្រុមស្តាំនិយមនៅក្នុងគណិតវិទ្យាទេ)។
លោកស្រីសរសេរដូច្នេះ ទៀតថា «ដោយសារពេលវេលាយើងមានមិនច្រើន ហើយគ្រប់គ្នាចង់សម្រេចការច្រើន តោងចេះធ្វើការជាមួយមនុស្សដែលបង្គ្រប់ឱ្យគ្នា ជំរុញគ្នា និងចែករំលែកសុភមង្គល គុណតម្លៃអាជីពចំពោះគ្នា។
មានមនុស្សជាច្រើនហត់ឡើងៗ និងនឿយណាយឡើងៗដោយការប្រជែងដែលមិនមានតម្លៃ និងខាតបង់ពេលវេលាសម្រាប់កសាងសមិទ្ធិផលសឹងតែគ្មានអ្វីជាអនុស្សារល្អ បានន័យការងារកន្លងមកភាគច្រើនឆាចោលហើយផ្តើមថ្មីជានិច្ច។យើងមិនមានពេលវេលាច្រើនសម្រាប់បែបនេះទេ! គ្រប់ជំហ៊ាន របត់និមួយៗនៃជីវិតមនុស្ស រមែងតែងមានតម្លៃមួយ ទោះបរាជ័យឬជោគជ័យ ឱ្យតែបានប្រឹងអស់ពីលទ្ធភាព និយាយនូវអ្វីគួរនិយាយ ធ្វើនូវអ្វីដែលគួរធ្វើ ។ គ្មានតំណាក់កាលណាមួយត្រូវបានលុបចោលឡើយ! គ្រប់យ៉ាងមានតម្លៃរបស់វា!»