ទិវាវប្បធម៌ជាតិ ឆ្នាំនេះ នឹងប្រារព្ធរហូតដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

សម្រាប់ការប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៦នេះ គឺត្រូវបានកំណត់យកចន្លោះចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះបើយោងតាមសារាចរ របស់រាជរដ្ឋាភិបាល ស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។

យោងតាមសារាចរដដែលនេះ រាជរដ្ឋាភិបាល បានណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ រៀបចំទិវានេះ ឱ្យបានកាន់តែទូលំទូលាយ ដោយផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យ នៃទិវានេះ ដោយជំរុញឱ្យក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវរៀបចំកម្មវិធីនិងសកម្មភាពគាំទ្រនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៦ ទាំងនៅទីតាំងផ្ទាល់ និង/ឬនៅលើបណ្តាញសង្គម ទៅតាមពេលវេលាសមរម្យណាមួយនៅក្នុងរយៈពេល ដែលបានកំណត់នេះ។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*