ប្លែកពីរាល់ដង! ពិព័រណ៍សៀវភៅថ្ងៃទី ០៩-១១ មីនា លើកនេះ មានការប្រកួតផ្នែកអំណាន តែងនិពន្ធ សូត្រកំណាព្យ និងស្មូត្រ

ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៩ ក្រសួង និងស្ថាប័នពាក់ព័ន្ធ បានសម្រេចរៀបចំពិព័រណ៍សៀវភៅលើកនេះ ដោយបញ្ចូលការប្រកួតប្រជែងផ្នែកអំណាន តែងនិពន្ធ សូត្រកំណាព្យ និងស្មូត្រ ដើម្បីជាចំណែកក្នុងការលើកស្ទួយដល់ការអាន និងតែងនិពន្ធសៀវភៅនៅកម្ពុជា។

សម្រាប់ការប្រកួតប្រជែងផ្នែកអំណាន តែងនិពន្ធ សូត្រកំណាព្យ និងស្មូត្រនេះ នឹងប្រព្រឹត្តិធ្វើចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យា ដោយបើកឱ្យបេក្ខជនមកពីទូទាំងប្រទេស អាចចូលរួមបង្ហាញសមត្ថភាពរបស់ខ្លួនផងដែរ ពីម៉ោង ៨:០០ព្រឹក – ៧:០០ យប់ ។

🗓️ ០៩-១០-១១ ខែមីនា ឆ្នាំ២០២៤ (សៅរ៍-អាទិត្យ-ចន្ទ)
📍វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)
⏰ ៨:០០ព្រឹក – ៧:០០ យប់
🎟️ ចូលរួមដោយសេរី

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*