សម្រាប់ប្រិយមិត្ត ដែលនិយមប្រលោមលោកស៊ើបអង្កេត ប្រាកដជាមិនទាន់ភ្លេចទេ នូវសំណុំរឿងក្ដីរបស់ សុភាប្រុស ទាំង ៤ ខ្សែ ដែលធ្លាប់អានដាច់បាយដាច់ទឹក ដាច់ទាំងយប់ទៀតនោះ។
អ្នកអានជាបុរសជាច្រើនរូប បានត្អូញថា ក្នុងប្រទេសកម្ពុជាមិនទាន់មានប្រភេទប្រលោមលោកឧក្រិដ្ឋកម្មណា មានគុណភាពខ្ពស់ស្រាវជ្រាវដល់ និងល្អអានដាច់បាយដូចបរទេសទេ តែលុះមកអានរឿងទាំងបួននេះកាលណាក៏ប្រកាសបបួលគ្នាអានបន្តភ្លូកទឹកភ្លូកដី។




សំណុំរឿងក្តីព្រហ្មទណ្ឌយ៉ាងស្មុគស្មាញ ធំៗចំនួន៤រឿងដែលអានហើយអានទៀតច្រើនសារនៅតែជក់ចិត្តនោះ រួមមាន៖
រឿង “ស្ទូឌីយោលេខ7” ឃាតកម្មក្នុងបន្ទប់ផ្សាយសំឡេង។
រឿង “ម៉ោង១២រំលងអាធ្រាត្រនៅសង្កាត់លេខ១” ឃាតកម្មដោយប្រើថ្នាំវិទ្យាសាស្ត្រ។
រឿង “សំណុំឯកសារZ22” អន្ទាក់ឃាតកម្មមានគម្រោងទុកជាមុនលាបពណ៌អ្នកផ្សេងបន្សល់ដានតិចតួចបំផុត។
និងរឿង “គម្រោងការណ៍សម្ងាត់២០៣៥” កូនស្រីអ្នកមានកើតឆ្នាំ២០០០ ចំនួន៣៥នាក់បាត់ខ្លួន។

សុភាប្រុស ជានាមប៉ាការបស់អ្នកស្រី ម៉ីសន សុធារី សម្គាល់លើរាល់ស្នាដៃប្រភេទឧក្រិដ្ឋកម្ម ឃាតកម្ម និងបែបស៊ើបអង្កេតប្រទាក់ក្រឡា ។
