មិត្តអ្នកអានរបស់ខ្ញុំ សុទ្ធសឹងមានសមត្ថភាពខ្ពស់ !

អ្នកនិពន្ធ ម៉ីសន សុធារី បានចាត់ទុកថា អ្នកអានរបស់ខ្លួនជាក្រុមមនុស្ស​ពិសេស ដែលរើសសៀវភៅអាន និងពូកែទាំងសរសេរមិនចាញ់អ្នកនិពន្ធឡើយ។

អ្នកនិពន្ធសៀវភៅ ពេលវេលា បានសរសេរពីព័ណ៌នាបែបនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការកាលពីយប់មិញ ដោយបន្ថែមថា គេ​មិនអាច​ជម្រុញទឹកចិត្តមិត្តអ្នកអាន ឬអ្នកគាំទ្រ ដោយគិតឬ​បង្ហាញថា អ្នកនិពន្ធម្នាក់នេះអស្ចារ្យប៉ុនណានោះទេ តែយើងអាចជម្រុញទឹកចិត្ត​អ្នកអាន ដោយធ្វើឱ្យគ្រប់គ្នា​មានអារម្មណ៍​ថា ខ្លួនគេ​អស្ចារ្យប៉ុនណាពីមួយថ្ងៃទៅមួយថ្ងៃ។

« សម្រាប់ខ្ញុំ មិត្តអ្នកអានរបស់ខ្ញុំ មានសមត្ថភាពខ្ពស់ !មានចំណូលចិត្ត​ស្របនិន្នាការវិវត្ត និងមានទំនួលខុសត្រូវចំពោះខ្លួនឯង​រាល់ពេល​ទទួលយកខ្លឹមសារណាមួយ​ចូលទៅក្នុងជីវិត​រស់នៅតាមរយៈសៀវភៅដែលគេលើកមកអាន!»

ប្រលោមលោកស៊ើបអង្កេតរបស់អ្នកនិពន្ធ ម៉ីសន សុធារី ប្រចាំឆ្នាំ២០២២នេះ រឿង បន្ទប់ពិសោធន៍ L34

ដូចគ្នានេះដែរ ក្នុងជំនួបជាមួយហ្វេនក្លឹបកាលពីខែមុន លោកស្រីបានប្រាប់ក្រោយ​ការ​សាកសួ​ររបស់​កាសែត Post Khmer ថា​ សៀវភៅ​និមួយៗមានក្រុមគោលដៅពិតរបស់ខ្លួន។ « ខ្ញុំមិនគិតថា អ្នកអាន​កម្រិតពួកគាត់មានច្រើននៅឡើយ​ទេនៅកម្ពុជា! និយាយពិតទៅ ពួកគាត់ជាអ្នកជាតិនិយម ស្រលាញ់វប្បធម៌ ស្រលាញ់ធម្មជាតិ ចិត្តទូលាយ និងមានអំណត់! ខ្ញុំសរសេររឿងមួយប្រើពេលពេញមួយឆ្នាំ អ្នកអានដែលមិនអំណត់ គាត់ម៉េចនឹង​អាចមកចូលចិត្ត​រង់ចាំខ្ញុំ?(សើច) ពិសេសហ្វេនពេជ្រ បណ្ឌិត គាត់យល់សាច់រឿងជ្រៅៗមាន​ភាពឈ្លាសវៃ និងមាន​ភាពប្រាកដនិយមមិនរវើរវាយទេ!​ មនុស្សដូចពួកគាត់មិនងាយក្នុងការធ្វើឱ្យស្លុង​ជក់ជាមួយសំណេរបានងាយទេប្អូន!»

តារារូបនេះក៏ជាមិត្តអ្នកអានម្នាក់យ៉ាងជក់ចិត្ត​!