តួឯកប្រុស ស្រទន់មន្តស្នេហ៍ បានស្លុងអារម្មណ៍តាមសាច់រឿង «បេះដូងមេគង្គ»និងបានសរសេរលើ ហ្វេសប៊ុកផ្ទាល់ខ្លួនថា ប្រលោមលោកថ្មី របស់អ្នកនិពន្ធ ម៉ីសន សុធារី ជាការនិទានដ៏រស់រវើកនិងជក់ចិត្ត ។
«យើងច្បាស់ជានឹកជានិច្ចដល់ប្រលោមលោកដែលយើងរមែងអានច្រើនដងនិងស្លុងអារម្មណ៍ !» តារាសម្ដែងអាជីពលោកប៊ឺរី ដែលធ្លាប់ចូលរួមក្នុងការប្រែក្លាយប្រលោមលោក ” ស្រទន់មន្តស្នេហ៍” ក្លាយជាខ្សែភាពយន្តខ្មែរដ៏ល្អប្រណីត បានប្រកាសជាហ្វេនគាំទ្រប្រលោមលោកឆ្នាំ២០២១ រឿង ” បេះដូងមេគង្គ” លើហ្វេសប៊ុកផ្ទាល់ខ្លួនលោកកាលពីប៉ុន្មានថ្ងៃមុន។
លោកថា បើរំឭកដល់ប្រលោមលោកមនោសញ្ចេតនា ប្រាកដអាចរំលងបានឡើយ នូវភាគនិទានដ៏លន្លង់លន្លោច ” ស្រទន់មន្តស្នេហ៍” របស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលបានខាបយកដួងចិត្តខ្លួនក្នុងនាមជាតួអង្គ ដេត ភូមិន្ទ សុភាពបុរសដ៏ស្រស់សង្ហា។
ក្រោយពេលវេបសាយអានប្រលោមលោករបស់អ្នកនិពន្ធ ម៉ីសន សុធារី បានដាក់ឲ្យដំណើរការជាផ្លូវការរឿង “បេះដូងមេគង្គ” ដែលជាប្រលោមលោកចំណងជើងថ្មីប្រចាំឆ្នាំ២០២១ តារាសម្ដែងរាងខ្ពស់ស្រឡះ កែវភ្នែកស្រទន់រូបនេះក៏បានលើកឡើងថា៖ “បើនិយាយពីសៀវភៅ ត្រូវតែអានស្លុង បានហៅថារឿងល្អមើល បើនិយាយពីសេណារីយោត្រូវតែធ្វើចេញពីសាច់រឿងដែលមានចរិតតួអង្គក្នុងហ្នឹងច្បាស់ទើបសម្ដែង អស់ពីបេះដូងបាន”។
កម្លោះសង្ហាបឺរីក៏បានបន្ថែមទៀតថា ” បេះដូងមេគង្គ” គ្រាន់តែចំណងជើងមុតបាត់ទៅហើយ។ ចុះបើសិនតួប្រុសជា Berry សម្តែងវិញគិតម៉េចដែរ? រំខានជួយរកតួស្រីឲ្យផងបានអត់?
ក្រោយការបង្ហោះសារបែបនេះ បានធ្វើឲ្យមិត្តអ្នកអានជាច្រើនរំភើបជាខ្លាំង ទោះបី “បេះដូងមេគង្គ” ទើបតែចេញផ្សាយបាន៥ភាគប៉ុណ្ណេះ។