រឿង៖ ខ្ញុំជាឃាតក

      កែវដែលប្រេះបែកទៅហើយទោះជាប្រឹងរកអីមកបិទក៏វាមិនអាចមាន សភាពដូចដើម បានដែរ។ ស្នេហាក៏ដូចគ្នាបើវាទៅដល់ចំណុចដែលត្រូវបញ្ចប់ហើយទោះបីម្ខាងទៀតប្រឹង ប្រែងរក្សាយ៉ាងណាក៏មិនអាចនៅគង់វង្សតទៅទៀតបាន។ នេះគឺជាពាក្យដែលគេចូលចិត្ត និយាយ ពីមាត់មួយទៅមាត់មួយតែសម្រាប់ សុង គីមអា ស្នេហារបស់នាងគឺខុសស្រឡៈពី ពាក្យទាំងនេះតែម្តង។

_ថច!​ ព្រឹកមិញបងទៅហាងលក់គ្រឿងអលង្គការធ្វើអី?

          នាងនិយាយទៅកាន់បុរសជាគូរស្នេហ៍ កំពុងអង្គុយមើលបាល់ ជាកូនកាត់ បារាំងថច។ ថច ធ្វើមុខម៉ិងម៉ាំងៗ ដូចមិនដឹងអ្វីទាំងអស់។

_បងមិនដឹងអូនកំពុងនិយាយពីអីទេ?

_កុំមកកុហក! នេះរូបថត

_អូនបានមកពីណា? អ្នកណាជាអ្នកឱ្យ?

ថច ស្រែកដាក់មុខ គីមអា ខ្លាំងៗទាំងដែលគេគឺជាអ្នកធ្វើខុស។

_នេះគឺជាការពិតមែនទេ? បងធ្វើបែបនេះធ្វើអី? បងក៏ដឹងហើយថាខ្ញុំស្អប់មនុស្ស សាវាប៉ុណ្ណា!

ថចមិនបាននិយាយអីទេ គេសើចតិចៗដាក់ គីមអា។

_បងសុំទោស! តែបងមិនបានសាវាក្បត់អូនទេ

_ចុះបងទៅទីនោះធ្វើអី?

_ទៅហាង ពេជ្រ អូនឱ្យបងទៅទិញអី

ថចយកខ្សែដៃពេជ្ររូបផ្កាយ មកពាក់ឱ្យ គីមអា

_Happy Anniversary គម្រប់ 5 ឆ្នាំណាអូនសម្លាញ់

គីមអា រំភើបឡើងស្រក់ទឹកភ្នែកដែល ថច នៅចាំថ្ងៃនេះបាន។

_អូនស្មានតែបង…!

          ថច យកមាត់របស់គេបិទមាត់ គីមអា ជិតហើយបីនាងដាក់លើសាឡុង។​ គេប្រលេះ ឡេវអាវ គីមអា​ ម្តងមួយៗ    ចំណែក គីមអាក៏បណ្តោយទៅតាមអារម្មណ៍ ពុះកញ្រ្ជោរបស់ ថចគ្រប់យ៉ាង។ សំឡេងរបស់គេទាំងពីរលាន់ឮមកដល់ខាងក្រៅ តែដោយសារផ្ទះគីមអា​ មានបរិវេនធំទើបមិនរំខានអ្នកណា។ មើលទៅអ្នករំខាន់ប្រហែល មានតែអា ប៊ែល ឆ្កែរបស់ គីមអា ទេដែលរំខាននិងសំឡេងរបស់ម្ចាស់វាស្ទើតែរាល់ថ្ងៃ។   

         គីមអា​ ក្រោកពីលើគ្រែដោយមានការបំរើយ៉ាងយកចិត្តទុកដាក់បំផុតពី ថច។ 

_ឆាប់ទៅមុជទឹកប្តូរសម្លៀកបំពាក់ទៅ 

_អត់ទេចង់គេង បន្ត

_នេះចង់ឱ្យបងបីទៅមែនទេ?

_អ្នកណាថា! គឺអូនចង់ដេកនៅលើគ្រែជាមួយបងបន្តទៀត

នាងទាញដៃរបស់ថចឱ្យសន្រ្ទប់ពីលើនាង

_អូនឯងនេះ ខូចណាស់

       ថចក្រោកឡើងបី គីមអា ទៅបន្ទប់ទឹក។

_ទៅបន្ទប់ទឹកទៅ ចាំបងមុជទឹកនិងធ្វើសរសៃឱ្យ

_Ok ណាចាស៎!

        ថ្ងៃនេះម៉ោង 9ព្រឹក គីមអា ត្រូវមានប្រជុំផ្នែកទីផ្សារនៅក្រុមហ៊ុន The Town ដែល ជាក្រុមហ៊ុននាំចេញធំជាងគេនៅទីក្រុងសេអ៊ូល។ ក្នុងកិច្ចប្រជុំលើកនេះគីមអា ធ្វើមិនបានល្អ ទេ ខួរក្បាលរបស់នាងគឺគិតតែពី ថច ព្រោះខ្លាចថា ថច នាំស្រីមកដេកនៅ ផ្ទះ។

_កញ្ញា សុង គីមអា! នេះតើកញ្ញា មានបានស្ដាប់ខ្ញុំនិយាយដែលទេ

ជាសម្តីរបស់CEOក្រុមហ៊ុនសួរទៅកាន់គីមអា។

_ចាស៎!

_នេះ កញ្ញា កំពុងគិតពីអី? ហេតុអីបានមិនយកចិត្តទុកដាក់ស្តាប់លោក វ៉ាង ដែល កំពុងតែបកស្រាយ

_ចា លោកខ្ញុំសុំទោស

_មកពីក្រុបហ៊ុនមានបុគ្គលិកបែបនេះហើយ បានមិនព្រមរីកចម្រើនសោះ

      គីមអា ក្លាយជាប្រធានបទឱ្យមនុស្សក្នុងសាលប្រជុំ ស្ដីបន្ទោសឱ្យរហូតដល់ម៉ោង សម្រាកបាយថ្ងៃត្រង់។

_គីមអា ឯងកើតអីមើលទៅដូចជាខ្វាយខ្វល់ម្ល៉េះ! ឬក៏មកពីរឿងប្រជុំកាលពីព្រឹកមិញ

_មិនអីទេ ហាជី! គ្នាគ្រាន់តែគិតរឿងផ្ទះបន្តិចបន្តួច

_មើលទៅលោកវ៉ាងចុះ ធ្វើដូចខ្លួនឯងអស្ចារ្យណាស់អ៊ីចឹង (គេសំដៅដល់លោកវ៉ាង ដែល កំពុងអង្គុយហូបបាយនៅក្បែរនោះ)

_បានហើយកុំទៅខ្វល់ពីគេ និយាយពីឯងវិញ ឯងបែកគ្នាជាមួយអា កាងស្យុង មែកក៏អី?

_មែន នៅធ្វើអីទៀតបើវាលួចមានស្រីស្ទើតែរាល់ថ្ងៃ នេះឯងដឹងទេគ្នាចាប់បានវា ដេកជា មួយស្រីនៅលើគ្រែរបស់គ្នាតែម្តង

_ដល់ថ្នាក់នេះផង!

_កុំទៅខ្វល់ច្រើន តែឯងគួរតែប្រយ័ត្នសង្សាររបស់ឯងខ្លះទៅ ស្រួលមិនស្រួលលួច ចាក់ ឯងពីក្រោយក៏ថាបាន

       សម្តីរបស់ ហាជី កាន់តែធ្វើឱ្យ គីមអា ពិបាកចិត្ត។ កាលពីក្មេងម្តាយរបស់ គីមអា បាន លេបថ្នាំសម្លាប់ខ្លួនព្រោះខឹងឪពុករបស់នាងលួចទាក់ទងនិងនារីរកស៊ីផ្លូវភេទ នៅក្បែរជញ្ជាំង ក្រុងសេអ៊ូល។ ម្តាយរបស់គីមអា​ស្លាប់បានមួយអាទិត្យ ​​ឪពុករបស់នាងក៏បាត់ខ្លួន បាត់ដំណឹង មកដល់សព្វថ្ងៃ។

        ល្ងាចនេះ ថច បានរៀបចំអាហារយ៉ាងរ៉ូមែនទិច ឱ្យគីមអា ក្រោមពន្លឺភ្លើងទាន និង មានតន្រ្តីចាំកំដរ។ 

          សំឡេងកណ្តឹង តឹងៗ នៅមុខផ្ទះ បានបញ្ជាក់ថា គីមអា បានមកដល់ហើយ។ ថច ដើរ យ៉ាងលឿនទៅបើទ្វាឱ្យគីមអា ព្រមជាមួយពាក្រថា”ស្វាគមន៍អូនសម្លាញ់”។ វាគឺពិតជា ភ្ញាក់ផ្អើលណាស់ដែលនារីម្នាក់នោះមិនមែន គីមអា តែជា សូយ៉ុង អតីតសង្សារចាស់របស់ ថច ទៅវិញ។

           បើទោះបីជា ថច និង សូយ៉ុន បែកគ្នាយូរហើយក្តីក៏ ថច នៅតែពិបានធ្វើមុខ ពេលជួប នាង។ រំលឹករឿងអតីត ថច​ ត្រូវ សូយ៉ុនសុំបែកហើយនាងក៏ ទៅរៀនបន្តនៅសហរដ្ឋអាមេរិច។

_ភ្ញាក់ផ្អើលណាស់ឬ ពេលឃើញខ្ញុំ?

_អត់ទេ! អឺ…ហើយមករកអីដែរ

_មករកលោកនិងហើយ

_មករកខ្ញុំ! 

_ឱ្យខ្ញុំចូលទៅក្នុងសិនទៅ 

_និយាយនៅត្រង់នេះហើយ

_ខ្លាចខ្ញុំមែនទេ?

_អត់ទេគ្រាន់តែមិនចង់ឱ្យសង្សារថ្មីខ្ញុំមិនសប្បាយចិត្ត

សូយ៉ុនដើរចូលទៅក្នុងផ្ទះដោយមិនខ្វល់ពីសម្ដីរបស់ ថច។ សូយ៉ុនដើរជុំវិញផ្ទះ 

សម្លឹងមើលគ្រប់ទីកន្លែងធ្វើដូចផ្ទះរបស់នាងអញ្ចឹង។

_ទីនេះស្អាតណាស់ណ៎!

_ត្រូវហើយ! គីមអា នាងមើលថែផ្ទះបានល្អណាស់

_នាងមានណាស់ហើយមើលទៅ

_ប្រហែលទេដឹង! ឆាប់ចេញទៅវិញទៅ ហើយកុំមកទៀត

សូយ៉ុនបែរមុខមករក ថច ។ ក្រសែរភ្នែករបស់នាងគឺមុតស្រួច ជាហេតុធ្វើឱ្យ ថច គេចមុខចេញមិនព្រមមើលមុខនាង។ សូយ៉ុន ដើរចូលគៀកខ្លួនរបស់ថច។ នាងយកដៃទៅ អង្អែលមុខគេថ្នមៗបង្វែរមុខ ថច មករកនាង។ ថចទ្រាំមិនបានទេ គេចាប់ដៃសូយ៉ុនជាប់ ចាប់បឺតជញ្ជក់មាត់ក្រហមរបស់នាងដោយមិនខ្វល់ទេថានេះជាផ្ទះរបស់គីមអា។​ តែយ៉ាង ណាស្មារតីរបស់គេក៏មានឡើងវិញ ថច រុញសូយ៉ុនចេញពីខ្លួនរបស់គេ។ 

_នាងទៅវិញទៅ

_លោកនៅស្រឡាញ់ខ្ញុំមែនទេ?

រំពេចនោះឡានរបស់គីមអា ក៏បើកមកដល់។ ថចភ័យណាស់ព្រោះមិនចង់ឱ្យ 

គីមអាជួបជាមួយសូយ៉ុន។ 

_នាងទៅវិញទៅបើមិនចង់ស្លាប់

_ហេតុអីលោកមើលទៅដូចជាខ្លាចនាងណាស់?

_ថាឱ្យឆាប់ចេញទៅ!

_ក៏បាន យប់នេះម៉ោង9 មានកម្មវិធីនៅឯក្លឹប កុំភ្លេចទៅផង

_ឆាប់ចេញទៅសិនទៅ

ថច នាំសូយ៉ុនចេញតាមទ្វារក្រោយ ព្រោះបើមិនអញ្ចឹង នាងប្រាកដជាបានធ្វើជី 

របស់គីមអាមិនខានទេ។

_ថច បងទើបមកពីណា?

ជាសំនួរដែលគីមអាសួរទៅកាន់ថច

_អឺ! ត្រូវហើយបងមកពីខាងក្រោយផ្ទះ

_បងទៅខាងក្រោយផ្ទះធ្វើអី? ហើយមាត់ទៅត្រូវអីបានមានស្នាមក្រហម ដូចក្រែមបែប នេះ

_គ្មានអីទេ!

_គ្មានយ៉ាងម៉េច បងនាំអ្នកណាមកផ្ទះមែនទេ

_នេះកាន់តែផ្តេសផ្ដាសហើយ(សម្លុត) សូមមេត្តាទុកចិត្តខ្ញុំខ្លះផង

_បងចង់មានន័យមានម៉េច?

_ណ្ហើយ!បានជាបងដើរទៅក្រោយផ្ទះ ព្រោះបងដើរទៅកាត់ផ្កាកុលាប មករៀបតុ អាហារ ហើយអាមាត់ដែលក្រហមនេះ គឺបងលាបក្រេម ព្រោះអីពេលធ្វើម្ហូប ប្រេង ខ្ទាតត្រូវមាត់របស់បង បើអូនជឿឬមិនជឿបងក៏មិនដឹងធ្វើយ៉ាងម៉េចដែរ

_អូនជឿបង! និងជឿលើអ្វីដែលបងនិយាយ តែកុំឱ្យអូនដឹងឱ្យសោះ

_ល្អ! ទៅហូបបាយទៅបងត្រៀមឱ្យរួចហើយ

      គេទាំងពីរអង្គុយហូបបាយជាមួយគ្នាក្នុងស្ថានភាពយ៉ាប់បំផុត។ គីមអា និយាយថានាង ជឿអ្វីដែលថចនិយាយ តែវាផ្ទុយស្រឡះពីក្រសែភ្នែករបស់នាង។ 

_បងសម្រេចចិត្តហើយថាបងនិងយកផ្ទះនេះធ្វើជាស្ទូឌីយោថតរូបរបស់បង

      ដល់ចំណុចនេះ គីមអា ដូចជាស្ងាត់បន្តិច។ ភ្នែករបស់នាងសម្លឹងមើលទៅ ថច ដូចមើល ទៅសាច់គោដែលនាងកំពុងហូបអញ្ចឹង។

_អូនគិតយ៉ាងម៉េចដែរ?

_ថច! នេះយើងនិយាយរឿងនេះដូចជាច្រើនដែលហើយថាទោះបីជាយ៉ាងណាក៏អូនមិន  ព្រមដែរ

      ថច ទម្លាក់ស៊មនិងកាំបិតចុះ តបតទៅគីមអាជាមួយសម្តីម៉ាត់ៗ សង្កត់សំឡេងខ្លីៗ

_ហេតុអី? មើលទៅផ្ទះនេះក៏ធំ បរិវេនក៏ទូរលាយ គ្រាន់តែបងសុំមួយផ្នែកតូចសោះ ក៏មិនបានដែលមែន?

_បងក៏ដឹងថាអូនមិនចូលចិត្តឱ្យអ្នកណាមករំខានជាមួយផ្ទះនេះ ជាពិសេសពួកស្រីៗ អស់ទាំងនោះ

_បងមិនដឹងទេ! អាទិត្យក្រោយបងនិងឱ្យគេមកចំបន្ទប់ទទួលភ្ញៀវ ធ្វើជាកន្លែង ថតរូប

       ថច ក្រោកចេញពីតុអាហារ ដោយក្នុងដៃមានកូនសោឡានរបស់គីមអា ទៅជាមួយផង។

_នេះ បងយកសោឡានទៅណា?

_ហ៊ឺយ! នេះរបស់គ្រប់យ៉ាងក្នុងផ្ទះនេះបងប៉ះមិនបានទាំងអស់មែនទេ?

_មិនមែនទេ!តែនេះយប់ហើយបងចង់ចេញទៅណា?

_គួរឱ្យធុញ!

      ថចចេញទៅក្រៅទុកគីមអា ឱ្យនៅម្នាក់ឯងទាំងដែលគេដឹងច្បាស់ហើយថា គីមអា មិនអាចនៅម្នាក់ឯបានទេ។

       យប់នោះថចចេញទៅសប្បាយនៅខាងក្រៅ គីមអា តេទៅយ៉ាងណាក៏គេមិនទទួល។ គីមអា អង្គុយលើសាឡុងភ័យខ្លាចដូចជាមនុស្សឆ្កួត។ ដៃខាងឆ្វេងរបស់នាង កាន់ កាំបិតជាប់ កែវភ្នែកក្រឡាប់ផ្ងារលាយជាមួយទឹកភ្នែកតក់ៗ។ ថចធ្វើបែបនេះដាក់ គីមអាមិនដឹងជាប៉ុន្មាន ដងហើយទេ ឱ្យតែពេលដែលគេត្រូវការអ្វីមួយហើយគីមអា​មិនព្រម។

_នេះជាលើកទីប៉ុន្មានហើយដែលបងធ្វើបាបខ្ញុំ បងក៏មិនខុសពីពួកវា ចង់បានតែ ប្រយោជន៍ ចង់បានតែលុយ (គីមអា អង្គុយនិយាយម្នាក់ឯង សើចបណ្តើរ​ យំបណ្តើរ) ដល់ពេលហើយ ដែលបងត្រូវឱ្យបេះដូងពិតប្រាកដមកខ្ញុំ ហាសហា…!

       គីមអា អង្គុយបែបនេះរហូតម៉ោង២ភ្លឺ តែថចនៅមិនទាន់មកផ្ទះ។ អាប៊ែល ឆ្កែរបស់គីមអា ក៏ដើរបកកន្ទុយមកដេកក្រោមជើងរបស់នាង។

_មើលទៅគ្មានអ្នកណាស្មោះនិងយើងដូចឯងទេ(នាងយកដៃទៅអង្អែលក្បាលអាប៊ែល) បេះដូងឯងពណ៌អីទៅណ៎?ត្រូវហើយបើឯងស្រឡាញ់យើងបេះដូងឯងក៏ជារបស់ យើង

   គីមអាយកកាំបិតដែលកាន់ជាប់និងដៃ ចាក់សាប់ទៅលើ កររបស់អាប៊ែល។ អាប៊ែល ស្រែក ប្រកាច់ពេញផ្ទះ។ ឈាមរបស់វាប្រឡាក់ពេញខ្លួនរបស់គីមអា។ 

_ឈឺទេអាប៊ែល?(នាងនៅតែបន្តចាក់ៗៗសុះខ្លួនអាប៊ែលរហូតវាងាប់) ម្តាយយើងប្រាប់ ថាបើ បេះដូងឯងពណ៌ផ្កាឈូក មានន័យថាឯង ស្មោះ តែបើពណ៌ក្រហមខ្មៅ មានន័យ ថាឯងកុហក (កាំបិទដ៏មុជស្រួច កំពុងតែទម្លុះទ្រូងរបស់អាប៊ែល នាងឆ្គៀល រហូតខ្វេះ បេះដូងអាប៊ែលបាន) បេះដូងឯងមិនមែនពណ៌ផ្កាឈូក ឯងមិនបានស្រឡាញ់យើងទេ អាឆ្កែចង្រៃ អាចង្រៃ…អាចង្រៃ!

        នាងយកសព្វអាប៊ែល ទៅកប់ក្រោមផ្កាកុលាបដែលនាងដាំ ចំណែកបេះដូង គឺយកទៅ ចម្អិនអាហារពេលព្រឹកទុកឱ្យថច។ នាងធ្វើដូចធម្មតា ធ្វើដូចគ្មានរឿងអ្វីទាំងអស់។ ការ សម្លាប់គឺជារឿងមួយថ្មីដែលធ្វើឱ្យគីមអា សប្បាយចិត្ត។ នាងគ្រាន់តែជាមនុស្សស្រីធម្មតា ដែលឆ្លងកាត់ហេតុការណ៍ជាច្រើនដោយគ្មានអ្នកដឹង។ 

កុមារភាពដ៏ខ្មៅងងឹត…!

 គីមអាគឺជាក្មេងស្រីកំសត់ម្នាក់ដែលធ្លាប់ចូលមន្ទីរពេទ្យផ្លូវចិត្តជាច្រើនដងកាលនាងមានអាយុ ទើបតែ 9 ឆ្នាំ។ ឪពុកនាងតែងតែសុំម្តាយនាងលែងលះដើម្បីទៅសាងគ្រួសារថ្មីជាមួយស្រី កំណាន់របស់គាត់ តែដោយអ្នកស្រី មីរ៉ា ម្តាយរបស់នាងមិនយល់ព្រមទើបធ្វើឱ្យលោក គីម ជាឪពុកសម្រេចចិត្តយកស្រីម្នាក់នោះមករស់នៅជាមួយគ្នាក្នុងផ្ទះដែលជាមរតកម្តាយរបស់ នាង។ លោកគីម ជារឿយៗតែងតែធ្វើបាបផ្លូវកាយផ្លូវចិត្ត អ្នកស្រីមីរ៉ា រហូតគាត់ខ្លាចទៅជា មនុស្សបាត់បង់ស្មារតីម្តងៗ។ ថ្ងៃមួយពេលអាការៈអ្នកស្រី មីរ៉ា រើឡើងគាត់បានបាត់បង់ស្មារតី វង្វេងវង្វាន់ វាយធ្វើបាបគីមអា ដោយយកកៅអីអង្គុយវាយក្បាលនាងយ៉ាងខ្លាំង រហូតបែកហូរ ឈាមស្រោចខ្លួន។ គ្មានអ្នកណាដឹងទេនៅថ្ងៃនោះព្រោះម្តាយនាងបាននាំនាងទៅធ្វើទារុននៅ បន្ទប់ក្រោមដី។ ទម្រាំតែម្តាយនាងមានស្មារតីមកវិញគីមអាស្ទើរតែស្លាប់បាត់ទៅហើយ។ បន្ទាប់ពីថ្ងៃនោះមកលោក គីម បានយកអ្នកស្រី​​​ មីរ៉ា ទៅទុកចោលនៅមន្ទីរពេទ្យឆ្កួតដោយមិន ដែលខ្វាយខ្វល់ពីគាត់សោះឡើយ។  ចំណែកគីមអា ក៏ចាប់ផ្តើមមានអាការៈភ័យខ្លាច គិតតែ ស្រែកយំ ឃើញអ្វីក៏ខ្លាច ខួរក្បាលវិលវល់គ្មានទិសដៅ។ មិនយូរមិនឆាប់ម្តាយរបស់នាងក៏ត្រូវ ស្លាប់យ៉ាងឯកោម្នាក់ឯងក្នុងមន្ទីរពេទ្យ។ គីមអា​ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យតាម ការបង្គាប់របស់ម្តាយចុងចិត្តខ្មៅដល់ទៅជាងមួយឆ្នាំ។  គ្មានអ្វីដែលមិនផ្លាស់ប្តូរ គេអាចប្តូរ ហេតុអ្វីគីមអាមិនអាចប្តូរ? 

   ទីបំផុតឈាមក្រហមខ្មៅ របស់ស្រីអប្រិយក៏ប្រឡាក់ដៃរបស់ក្មេងស្រីស្លូតត្រង់… 

     ” មានតែការស្លាប់ប៉ុណ្ណោះដែលសក្តិសមសម្រាប់បេះដូងក្បត់”

      ត្រឡប់ពីអតីតកាលដ៏ខ្មៅងងឹតពេលនេះនាងក៏កំពុងអង្គុយចាំថចដូចសព្វដង ថច ត្រឡប់ មកផ្ទះនៅម៉ោង៨ព្រឹក។ វាក៏ដូចរាល់ដងដែលគេបាត់ពីផ្ទះ គីមអានៅតែ ញញឹមចាំទទួល។ 

_បងមកដល់ហើយ! ហត់ដែលទេ

_អត់ទេ (គេសម្លឹងមើលគីមអា រួចដើរទៅអោបនាង) បងសុំទោសដែលទុកអូន ឱ្យ នៅម្នាក់ឯង

_មិនអីទេ! បងទៅមុជទឹកទៅ អូនទៅធ្វើការហើយ ហើយកុំភ្លេចញុំាម្ហូបដែលអូនធ្វើ ឱ្យផង

_បាទ! ទៅចុះអូនសម្លាញ់ បងនិងហូបឱ្យអស់តែម្តង

”បេះដូងអាប៊ែលប្រហែលឆ្ងាញ់ណាស់ហើយបងសម្លាញ់ ហឹសៗ…!”

       ក្រុមហ៊ុនThe Town មិនសូវមានបុគ្គលិកស្រីប៉ុន្មានទេ ដោយសារតែម្ចាស់ក្រុមហ៊ុន ឱ្យតម្លៃបុគ្គលិកប្រុសច្រើនជាង។ លោកវ៉ាងគឺជាប្រធានផ្នែករបស់គីមអា គ្រប់យ៉ាងដែល គាត់ធ្វើកន្លងមកគឺសុទ្ធតែជាស្នាដៃរបស់នាង គ្រាន់តែម្ចាស់ក្រុមហ៊ុន ឱ្យតម្លៃគាត់តែម្នាក់។ 

       លោកវ៉ាងសម្លឹងមើលគីមអា ពីបន្ទប់ធ្វើការជាមួយកាហ្វេមួយកែវក្នុងដៃរបស់គាត់។ គាត់ ដាក់កែវកាហ្វេចុះ ហើយដើរទៅយកឯកសាមួយដុំធំទៅដាក់លើតុធ្វើការរបស់ គីមអា។

_នេះស្អីទៅលោកវ៉ាង?

_ឯកសារនោះអី!

_ចា៎! ខ្ញុំដឹងហើយថាជាឯកសារ ហើយលោកយកមកដាក់លើតុខ្ញុំធ្វើអី?

_ថ្ងៃនេះខ្ញុំត្រូវទៅមានការនៅខាងក្រៅ ដូច្នេះហើយសុំកញ្ញាជួយធ្វើឱ្យផង

_វាជាការងាររបស់លោកមែនទេ លោកគួរតែធ្វើវាដោយខ្លួនឯង

_ធ្វើៗទៅណា ប្រយ័ត្នថៅកែដេញចេញ ហាស…ហា!

      លោកវ៉ាងចាកចេញពីក្រុមហ៊ុនជាមួយសំណើចនិងសម្ដីឌឺដងឱ្យគីមអា។  

“ល្អយើងនិងធ្វើឱ្យល្អបំផុត អាវ៉ាង”

រសៀលម៉ោង៥ គ្រប់គ្នានៅកន្លែងធ្វើការក៏ត្រឡប់ទៅផ្ទះអស់ នៅសល់តែគីមអា ដែល អង្គុយធ្វើការតែឯង។ ភ្នែកដល់មុទស្រួចរបស់នាងពោពេញទៅដោយកំហឹង ។ 

ក្រដាស់ជាច្រើនរាយប៉ាយនៅលើតុធ្វើការ។ នាងគិតមិនចេញទេ គំនិតដែលនាងធ្វើ ចេញមកខុសរហូតមិនដូចចិត្តនាងមួយសោះ។ 

”តឹងៗ…”

សំឡេងសារក្នុងទូរសព្ទដៃរបស់នាងរោទិ៍ ជាច្រើនដងជាហេតុឱ្យនាងដាក់ការ ងារចុះ ទៅឆ្លើយតបសារ។ វាជារូបដែលផ្ញើចេញពីទូរសព្ទរបស់ថច។ ទឹកភ្នែករបស់គីម អាចាប់ផ្តើមហូរស្រក់ ជាមួយសំឡេងស្រែកញ័រៗ ខ្ទរពេញបន្ទប់ធ្វើការរបស់នាង។ សន្តិសុខ រត់មកយ៉ាងលឿន តែមិនបានឃើញអ្វីទេក្រៅពីរូបដែលថចដេកអោបស្រី។ 

    គីមអាក៏ត្រឡប់មកផ្ទះវិញជាមួយសេចក្តីឈឺចាប់ និងកំហឹងដែលនាងធ្លាប់ទទួលបានពី បុរសដែលនាងស្រលាញ់3នាក់មកហើយ។ ថចមិនមែនស្នេហ៍ដំបូង តែថចក៏ផ្តល់ឱ្យនូវការឈឺ ចាប់ដូចសង្សារមុនៗរបស់នាងគ្មានខុសអីបន្តិច។ 

    នាងបើកទ្វាររបងដើរចូលផ្ទះមួយៗយឺតៗនឹកស្រមៃដល់រូបភាពដែលថចកំពុងធ្វើ។ នាង ឡើងទៅដល់បន្ទប់របស់ថចតែមិនឃើញមាន អ្នកណាទេក្រៅពីស្រោមអនាម័យ ដែលប្រើ ប្រាស់ហើយនៅក្រោមសាឡុង។ ទឹកភ្នែករបស់គីមអាហូរស្រក់មកតក់ៗ ស្រែកហៅរកថត តែមិនមានអ្នកណាឆ្លើយតប។ 

    នាងអង្គុយចាំថចដូចរាល់ដងពេលដែលថតចេញពីផ្ទះ។ 

” បេះដូងឯងពណ៌អីទៅណ៎? បានឯងក្បត់យើងរហូតបែបនេះ ”

    វេលានោះថចក៏មកដល់ផ្ទះគេធ្វើដូចគ្មានរឿងអ្វីទាំងអស់។ គេបានទាំងទិញផ្កាកុលាប ឱ្យគីមអាទៀតផង។

_សួស្តីអូនសម្លាញ់!នេះអង្គុយចាំបងមែនទេ

_បងផឹកទឹកក្រូចនេះសិនទៅ(នាងហុចកែវទឹកក្រូចដែលកាន់និងដៃឱ្យទៅថចៗផឹក ទាល់តែអស់គ្មានសល់សូម្បីមួយតំណក់) បងទើបមកពីណា?

_អរ!បងចេញទៅនិយាយការងាររឿងថតម៉ូតឱ្យទស្សនាវត្តី

_ប្រាកដទេ?

_ប្រាកដហើយ!

_ចុះព្រឹកមិញពេលអូនចេញទៅបងធ្វើអីខ្លះ?

_ក៏…!ហើយនេះយ៉ាងម៉េចនិងបានជាមកសួរនាំច្រើនបែបនេះ?

_ប្រាប់ថាឱ្យឆ្លើយមក(នាងនិយាយខ្លាំងៗ)

_បងមិនបានធ្វើអីទេ!

_ឯងកុហកយើងដល់ណា យើងដឹងអស់ហើយថាឯងនាំស្រីមកដេកនៅទីនេះ

_អើ ហើយយ៉ាងម៉េច? បើមានបញ្ហាណាស់យើងទៅក្រៅវិញក៏បានគួរឱ្យធុញទ្រាន់ ណាស់

គីមអាក៏ប្រែទឹកមុខពីយំទៅសើចភ្លាមៗពេលឮប្រយោគនេះចេញពីមាត់របស់ថច។

_នេះអូនសើចស្អី? ស្រីឆ្កួត(ថចដើរចេញមកក្រៅបាន៣ជំហាន ខួរក្បាលរបស់គេចាប់ ផ្តើមវិលវល់ដូចត្រូវថ្នាំសណ្តំ) នេះនាងដាក់ស្អីឱ្យយើងផឹក?

_ថ្នាំងុយដេក២គ្រាប់

_នេះនាង….(ថចសន្លប់ស្តូកស្ដឹង ព្រោះឥទ្ធិពលថ្នាំរបស់គីមអា)

  ចាំអូនធ្វើឱ្យបងមានក្តីសុខណាបងសម្លាញ់…!

   ថចបើកភ្នែកសន្សឹមៗក្នុងបន្ទប់ណាក៏មិនដឹង។ ដៃរបស់គេជាប់ចំណង ខ្លួនប្រាណចងជាប់ ទៅនឹងកៅអីអង្គុយ។ មួយសន្ទុះក្រោយមកគីមអាក៏ដើរចូលមកក្នុងបន្ទប់នេះ។ នាងមើលមក ថចដោយក្តីឈឺចាប់អស់សង្ឃឹមជាទីបំផុត។ 

_នេះជាទីណាទៅ( ថច សួរមកគីមអាដោយសេចក្តីភ័យខ្លាច)

_បន្ទប់ក្រោមដី ហាស…ហា! ឆ្ងល់មែនទេថាហេតុអ្វីបានផ្ទះនេះមានបន្ទប់ក្រោមដី? តាមពិតបន្ទប់នេះមានមកជាយូរឆ្នាំណាស់ហើយ តែគ្មានអ្នកណាដឹងទេក្រៅពីយើង ហើយនិងម៉ាក់

_ហើយនេះអូនចងបងធ្វើអី លែងបងទៅណា

_អង្វរខ្ញុំ? លែងឱ្យបងទៅដេកជាមួយស្រីចង្រៃនៅខាងក្រៅមែនទេ? វាមិនងាយទេ

_អូនចង់ធ្វើអីចំពោះបង?

_កុំខ្លាចអី! អូនមិនឱ្យបងឯកានោះទេ បងឃើញទូរទឹកកកធំៗទាំង៣នៅខាងមុខបង នោះទេ? (នាងសំដៅពីទូរទឹកកកញ្ឈរនៅចំពោះមុខថច)

_វាមានអីមែនទេ?

_ហាស…ហា បងរង់ចាំបន្តិចណាអូននិងបើកទូឱ្យបងមើលពេញៗភ្នែក

   គីមអា ដើរទៅបើកទូទឹកកកទាំង៣នោះម្តងមួយៗ។ ពុទ្ធោ! ក្នុងនោះគឺជាសាកសពរបស់ សង្សារចាស់ទាំង៣របស់នាង។ មកដល់ចំណុចគីមអាក៏និយាយរឿងទាំងអស់ដែលកើត ចំពោះនាងឱ្យថចស្តាប់អស់គ្មានសល់។ តាមការពិតទៅនាងមានវិបត្តផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីម្តាយរបស់នាងបានស្លាប់។  

   នាងបានសម្លាប់ម្តាយចុងរបស់នាងកាលពីនាងមានអាយុ១៥ឆ្នាំ ពេលឪពុករបស់នាងដឹង គាត់ខឹងជាខ្លាំងទើបធ្វើឱ្យគាត់មានបំណងយករឿងនេះទៅប្រាប់ប៉ូលិស។ ដោយសារគីមអា បានដឹងមុននាងក៏យកកាំបិតទៅចាក់ឪពុកគេពីក្រោយរហូតដល់ស្លាប់ម្នាក់ទៀត។ នាងភ័យ ជាខ្លាំងយំផងខ្លាចផងគិតអីក៏មិនចេញ តែសំណាងល្អពេលនោះមានក្មេងប្រុសម្នាក់ឈ្មោះ ចាងវ៉ុក ដែលជាសង្សារដំបូងរបស់នាងនៅទីនោះ។ ចាងវ៉ុក បានជួយគីមអាដោយយក សពម្តាយចុងនិងឪពុករបស់នាងទៅកបហើយដាំសួនកុលាបនៅខាងលើ។ បន្ទាប់ពីថ្ងៃនោះ មកនាងក៏ប្រើជីវិតបែបឆ្កួតៗជាមួយចាងវ៉ុករហូតមានមណ្ឌលកុមារកំព្រាយកនាងទៅចិញ្ចឹម។    ​ តែថ្ងៃមួយពេលនាងធំដឹងក្តី​ហើយត្រឡប់មកនៅផ្ទះវិញនាងបានឃើញចាងវ៉ុក នាំស្រីឯណា ក៏មិនដឹងមកនៅក្នុងផ្ទះ។ គេបានគំរាមគីមអាជាច្រើនដើម្បីឱ្យនាងប្រគល់ផ្ទះឱ្យទៅគេតែនាង មិនព្រមគេក៏គំរាមបកអាក្រាតនាង។ ដោយសេចក្តីភ័យខ្លាចគីមអាក៏សម្រេចចិត្តដាក់ថ្នាំ បំពុលចាងវ៉ុកហើយក៏យកសពគេមកបង្កកទុកនៅក្នុងបន្ទប់នេះ។ ចំណែកសង្សារទី២របស់ នាង គេមិនបានក្បត់ចិត្តនាងនោះទេតែគេបានឃើញបន្ទប់នេះទើបនាងត្រូវតែសម្លាប់គេម្នាក់ ទៀត។ ចំណែកសង្សារទី៣ ក៏មិនខុសពីថចដែលគិតតែចង់បានប្រយោគពីនាងមិន ចេះចប់ មិនចេះហើយ ទើបគេមានសំណាងបានមកនៅកំដរគ្នាក្នុងបន្ទប់នេះ។ 

   បន្ទាប់ពីបានឮដូច្នេះថចក៏ចាប់ផ្តើមបែកញើស ហូរទឹកភ្នែកតក់ៗស្រែករកគេឱ្យជួយ៖

_ជួយផង! អ្នកណាក៏បានដែលជួយខ្ញុំផង

_No! បងសម្លាញ់កុំបាច់ប្រឹងស្រែកអី ទីនេះរក្សាសំឡេងបានល្អណាស់ ទោះបងស្រែក យ៉ាងណាក៏គ្មានអ្នកឮដែរ

_គីមអា បងសុំអង្វរណាកុំធ្វើដាក់បងដូចគេទាំង៣អី

_ហួសពេលហើយ! បងមើលទៅគេទាំង៣នោះចុះ កាយរបស់គេត្រូវបានរុំព័ទ្ធដោយ ទឹកកកមើលមិនយល់ថាជាអ្នកណា បន្តិចទៀតបងក៏និងបានទៅនៅក្នុងនោះដូចគ្នា

_អត់ទេ គីមអា! អាណិតបងទៅ បងសន្យាថានិងមិនក្បត់អូនទៀតទេ

_ហួសពេលហើយបងសម្លាញ់!

   គីមអា យកកាំបិតទៅឆូតលើសាច់របស់ថចម្តងមួយឆ្នូតៗ នាងរៀបនិងចាក់ទម្លុះបេះដូង ថចទៅហើយ ក៏ស្រាប់តែបានសំឡេងគេចុចកន្តឹងពីក្រៅ។ ដោយសារសំឡេងនេះចុចមិន ឈប់នាងក៏សម្រេចចិត្តទុកថចនៅទីនោះហើយចេញមកបើកទ្វារនៅខាងក្រៅសិន។ ម្តងនេះ ពិតជាចម្លែកណាស់ដែលមានប៉ូលិសមករកនាងដល់ផ្ទះ។ តាមការពិតទៅ ប៉ូលិសគ្រាន់តែ មកសួរនាំរឿងដែលមានជនល្មើសរត់គេចខ្លួនមកម្តុំនេះប៉ុណ្ណោះ ហើយគេក៏ឱ្យនាងប្រយ័ត្ន ខ្លួនឱ្យមែនទែនខ្លាចថានិងមានជនល្មើសចូលមកធ្វើបាបនាង។ សន្ទនាចប់ប៉ូលិសក៏ត្រឡប់ ទៅវិញ គីមអាក៏ប្រញាប់មកថចនៅបន្ទប់ក្រោមតែ…គីមអាមិនបានបិទទ្វាបន្ទប់ទើបធ្វើឱ្យ ថច លួចវាយនាងពីក្រោយដល់សន្លប់រួចក៏រត់ចេញពីទីនោះទៅ។ ថចរត់ទាំងឈឺពេញរាងកាយ គេរត់រហូតជួបមនុស្ស២នាក់នៅតាមផ្លូវ។ គេត្រេកអរខ្លាំងណាស់ពេលឃើញបែបនេះ តែ វាសនារបស់ថចគឺអស់ត្រឹមនេះទៅហើយ មនុស្សដែលគេបានជួបគឺជាជនល្មើសដែលប៉ូលិស កំពុងតាមចាប់នោះហើយ។ គេទាំង២បានសម្លាប់ថច ប្លន់យកនាឡិការដៃនិងខ្សែកហើយ យកសពថចទៅចោលក្នុងព្រៃក្បែរនោះបាត់ទៅ។ 

   បន្ទាប់ពីដឹងរឿងនេះ គីមអា ក៏សប្បាយចិត្តជាខ្លាំងព្រោះទង្វើរទាំងអស់របស់នាងនៅតែគ្មាន អ្នកណាដឹងក្រៅពីមនុស្សស្លាប់។

” អរគុណហើយចោទាំងពីរ ដែលទទួលកំហុសជំនួសខ្ញុំ”

   ២ឆ្នាំក្រោយមកលោកវ៉ាងដែលចាំតែស្តីបន្ទោសឱ្យ គីមអា ក៏ក្លាយជាបុរសទី៥ ដែលដើរចូល មករស់នៅជាមួយនាងក្នុងផ្ទះដល់សែនស្រស់ស្អាតនិងធំទូលាយមួយនេះ។

”បងអាចចូលមកនៅក្នុងផ្ទះនេះបានតែបងគ្មានឱកាសបានចេញទៅវិញទេ បងសម្លាញ់”

                                                                                                           ​​​   ចប់!