នៅក្នុងកម្មវិធី MST Writer រដូវកាលទីមួយនេះ អ្នកនិពន្ធ ម៉ីសនសុធារី បានអំពាវនាវឲ្យយុវវ័យទាំងឡាយណាដែលមានបំណងចង់ចេញផ្សាយស្នាដៃរបស់ខ្លួនជាសាធារណៈ អាចដាក់ដាក់ពាក្យចូលរួមជាមួយគម្រោងថ្មីនេះបាន ដោយតម្រូវឲ្យមានយ៉ាងហោចណាស់ ប្រលោមលោកមួយមកសុំចុះឈ្មោះ មិនកំណត់ចំនួនទំព័រ និងសរសេរដោយសេរី។
អ្នកនិពន្ធ មិត្ត រស្មី នៃក្រុមទសប៉ាកកាដែលទទួលខុសត្រូវលើគម្រោងថ្មីនេះ បានឲ្យដឹងថា អ្នកនិពន្ធវ័យក្មេង ត្រូវមានស្នាដៃជារបស់ខ្លួនពិតៗ ហើយអាចពិភាក្សាជាមួយក្រុមការងារ MST Writer ប្រសិនមានបំណងចង់បានការវាយតម្លៃរចនាសម្ព័ន្ធរឿង មុនពេលផ្តើមការសរសេរឬអាចមានជារឿងមកស្រាប់ក៏បាន។
លក្ខខណ្ឌនៃការចូលរួម៖
១. រាល់សំណៅត្រូវវាយជាកុំព្យូទ័រខ្នាត A4 Khmer OS ដោយភ្ជាប់ជាមួយលេខទំនាក់ទំនង។
២. សាច់រឿងត្រូវតែជាការបង្កើតថ្មី មិនពាក់ព័ន្ធនឹងបញ្ហានយោបាយ រិះគន់បរិហារបុគ្គលណាម្នាក់ជាសាធារណៈ
៣. បើកចិត្តទូលាយក្នុងការទទួលយកមតិយោបល់ និងមានទឹកចិត្តកែលម្អសាច់រឿងឲ្យកាន់តែប្រសើរ
៤. ផ្តល់សិទ្ធិដល់ក្រុមការងារ ក្នុងការដកស្រង់មាតិការឿងយកទៅផ្សព្វផ្សាយ លើទំព័រហ្វេសប៊ុក «វេទិកាជជែកលើប្រលោមលោក ម៉ីសន សុធារី»
៥. រាល់ស្នាដៃដែលត្រូវបានជ្រើសរើស នឹងត្រូវផ្សព្វផ្សាយលើវេបសាយ meysansotheary.com តែមួយគត់រហូតផុតរដូវកាលទី១
៦. សមាជិក MST fanclub អាចចូលរួមបានផងដែរ
៧. ចែករំលែកកម្មវិធីនេះ ទៅកាន់មិត្តរបស់អ្នកជាមួយ #mstwriterseason1
ក្រុមការងារនឹងសម្រួល៖
១. យុទ្ធនាការផ្សព្វផ្សាយនាម និងនាមប៉ាកកា ប្រវត្តិនិងស្នាដៃ រួមទាំងជួយភ្ជាប់តំណទៅកាន់បណ្តាញសង្គមរបស់អ្នកនិពន្ធ ដោយមិនគិតថ្លៃ
២. រចនាគម្រប (ក្របសៀវភៅ) លើឌីជីថលសម្រាប់ចេញផ្សាយ
អត្ថប្រយោជន៍ដែលទទួលបាន៖
១. រាល់ប្រលោមលោកដែលជាប់ក្នុងតារាងប្រជាប្រិយ Top 10 នឹងទទួលបានរង្វាន់ជាប្រាក់ ១០០ដុល្លារ និងរង្វាន់ដទៃទៀត។
២. បន្ទាប់ពីរដូវកាល៦ខែបញ្ចប់ អាចដាក់ផ្សាយជាថ្មីនៅ Platform ផ្សេងៗ ឬបោះពុម្ពផ្សាយជាសិទ្ធិផ្ទាល់របស់សាមីអ្នកនិពន្ធ
៣. អ្នកនិពន្ធមានសិទ្ធិពេញលេញលើស្នាដៃខ្លួន ទោះបីរចនាសម្ព័ន្ធរឿងត្រូវបានផ្តល់ជូនដោយក្រុម MST writer ក្ដី
៤. អាចទទួលបានការបណ្ដុះបណ្ដាលវគ្គខ្លី ពីការតែងនិពន្ធជាមួយអ្នកនិពន្ធ ម៉ីសន សុធារី
៥. មានឱកាសក្លាយជាអ្នកនិពន្ធនៅ MST Writer និងមានប្រាក់បៀរវត្សរ៍ជាប្រចាំ
គួរបញ្ជាក់ផងដែរថា កម្មវិធី MST Writer រដូវកាលទី១ ក្រោមប្រធានបទ «អ្នកនិពន្ធក្រៅសាលា» នឹងចាប់ផ្ដើមឡើងនៅខែកញ្ញានេះ។
សម្រាប់ព័ត៌មានបន្ថែម ទំនាក់ទំនងមកកាន់ តេឡេក្រាមរបស់សមាជិកMST Writer