ទីបំផុតហ្វេនៗអាចអានប្រលោមលោកស្នេហាកក់ក្តៅបំផុតមួយហ្វ្រីហើយ!

ក្រោយ​ដាក់​សម្ពោធ​​​ឲ្យ​ប្រើប្រាស់នូវ​វេបសាយ​ប្រលោមលោកបែប​ឌីជីថលរបស់អ្នកនិពន្ធ ម៉ីសន សុធារី នាដើមខែមេសានេះ ឥឡូវប្រិយមិត្តអាចអានរឿងមួយចំណងដោយហ្វ្រីៗហើយ!

ប្រលោមលោកមនោសញ្ចេតនា ស្នេហាកក់ក្ដៅ រវាងកូនប្រុសទោលនៃត្រកូលអ្នកនយោបាយនិងគ្រូបង្វឹកបង្ហាញម៉ូដរឿង​ “កិច្ចសន្យាស្នេហាយើង” ដែលធ្លាប់ចេញផ្សាយកាលពីឆ្នាំ ២០១៣ ពេលនេះហ្វេនៗអាចចូលអានមួយរឿងពេញដោយសេរីពីវេបសាយអ្នកនិពន្ធផ្ទាល់ម្ដង។

ក្រៅពីប្រលោមលោកមនោសញ្ចេតនាល្បីៗរបស់អ្នកនិពន្ធ ម៉ីសន សុធារី ប្រិយមិត្តយើងក៏អាចអានប្រលោមលោកស៊ើបអង្កេតពី សុភាប្រុស ប្រលោកលោកអបិយជំនឿ មន្តអាគម របស់ ពេជ្របណ្ឌិត និងសៀវភៅល្បីៗផ្សេងៗ រួមទាំងប្រលោមលោកចេញថ្មីជាច្រើនទៀតផងដែរ ជឿថាមិនធ្វើឱ្យខកបំណងសម្រាប់អ្នកស្នេហាការអានទាំងឡាយឡើយ។

ចង់អានហ្វ្រីទេ?​ ចូលវេបសាយអ្នកនិពន្ធបានណា៎! ឬអាចតាមផេក meysansotheary.com ក៏បាន!