១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
ជម្រាបសួរ ខ្ញុំបាទឈ្មោះលី គីមសួ ជាអ្នកនិពន្ធរឿង Crush ខ្ញុំមិនមែនមនុស្ស នៅក្នុងកម្មវិធី MST Writer រដូវកាលទី១។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
មូលហេតុដែលខ្ញុំបានសម្រេចចិត្ត ដាក់រឿងក្នុង MST Writer ដោយ សារខ្ញុំចង់ចែករំលែកស្នាដៃរបស់ខ្លូន ជូនដល់អ្នកអាន ព្រោះខ្ញុំជឿថាការផ្សព្វផ្សាយរបស់ MST Writer ប្រាកជាមានអ្នកអានច្រើន។ រឿងខ្ញុំនិយាយអំពីបុរសធម្មតាម្នាក់ដែលស្រាប់តែ ស្តាប់ឮសំឡេងមនុស្សដែលបានស្លាប់បាត់ទៅហើយ។
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?
ចំណុចដែលខ្ញុំចូលចិត្តខ្លាំង គឺក្នុងរឿងនេះមានភាពភ័យខ្លាចនិងការកំប្លែងរួមជាមួយគ្នា។
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?
ក្នុងការខ្ញុំដាក់ផ្សាយរឿងនេះ គឺគ្រាន់តែចង់ឱ្យអ្នកអានទទួលអារម្មណ៍កម្សាន្តនៅក្នុងការអានរឿងរបស់ខ្ញុំ។
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
ក្នុងនាមជាអ្នកសរសេរ ក៏ដូចជាអ្នកអានមួយរូប ខ្ញុំមិនមានអ្វីច្រើនក្រៅពី ចង់ឱ្យអ្នកអានបន្តអាននិងបន្តគាំទ្រស្នាដៃរបស់ខ្ញុំផ្ទាល់និងស្នាដៃរបស់អ្នកនិពន្ធផ្សេងៗទៀត។
ចុចអានរឿងCrush ខ្ញុំមិនមែនមនុស្ស