១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer
នាងខ្ញុំឈ្មោះ ជី សុធារ៉ា មានអាយុ១៩ឆ្នាំ ជាអ្នករស់នៅខេត្តកំពង់ស្ពឺ និងជាសមាជិកក្រុមហង្ស: នៃ MST Writer រដូវកាលទី១។ ស្នាដៃរឿងរបស់ខ្ញុះដែលបានចេញផ្សាយនៅ MST មានចំណងជើងថា«ស្នេហ៍មិត្ត»។
២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?
មូលហេតុដែលខ្ញុំសម្រេចចិត្តយកសាច់រឿងដាក់ផ្សាយ ព្រោះចង់បង្ហាញស្នាដៃរបស់ខ្លួនទៅកាន់មិត្តអ្នកអានកម្សាន្តអារម្មណ៍រៀងរាល់ពេលទំនេរ មិនតែប៉ុននោះទេគឺនាងខ្ញុំស្រលាញ់ការអានផងទើបធ្វើឲ្យខ្ញុំស្រលាញ់ការសរសេរ។ រឿងមួយនេះគឺនិយាយអំពីភាពឆ្មើងឆ្មៃរៀងៗខ្លួនហើយជាចុងក្រោយនោះភាពឆ្មើងច្មៃមួយនោះក៏រលាយបានដោយសារតែចិត្តរបស់តួប្រុសមិនអាចលាក់បន្តបានក៏សម្រេចចិត្តនិយាយសារភាពទើបតួស្រីលែងអន្ទះសាក្នុងចិត្តទៀត។
៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?
ចំណុចដែលខ្ញុំចូលចិត្តបំផុងក្នុងរឿងនេះគឺ តួប្រុសនឹងតួស្រីរឹងរាងៗខ្លួនមិនដែលអែបអបនរណាមុននោះទេតែបែរជាតែងតែគិតរៀងៗខ្លួនទៅទៅវិញ។
៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?
បំណងរបស់ខ្ញុំដែលដាក់ផ្សាយរឿងនេះព្រោះចង់អ្នកអានដែលគាត់មមាញឹកនឹងការសិក្សាព្រមទាំងការងារតែងតែមានពេលទំនេរ រៀងរាល់ពេលទំនេរឲ្យបានឆ្លៀតអានដើម្បីបន្ធូរអារម្មណ៍អផ្សុក។
៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?
ខ្ញុំសប្បាយចិត្តណាស់នៅពេលដែលខ្ញុំឃើញថាមានបងប្អូនជាច្រើនដែលគាត់ស្រលាញ់ការអាន។ ហើយសង្ឃឹមថាបងប្អូននឹងបន្តការអានមួយនេះឲ្យគង់វង្សដដែលកុំបោះបង់ ព្រោះចំណេះនេះហើយគឺទ្រព្យ។ បើគ្មានចំណេះទេប្រៀបបីដូចជាយើងមិនមានទ្រព្យនៅនឹងខ្លួនដូច្នោះដែរ។