៥សំណួរជាមួយម្ចាស់រឿង«ផ្ទះគេទុកចោល»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

សួស្ដី! នាងខ្ញុំឈ្មោះហេង អ៊ីឈង ជានិស្សិត ឆ្នាំទី១ រឿង«ផ្ទះគេទុកចោល »នេះជារឿងខ្លីទីបី របស់ខ្ញុំក្នុង MST Writer។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលនាងខ្ញុំដាក់ចេញផ្សាយរឿងនេះ ព្រោះចង់ចូលរួមចំណែកផ្ដល់រឿងដល់អ្នកអានដើម្បីកែ អផ្សុក ទទួលបានពុទ្ធិ តាមរយៈ រឿងខ្លីមួយនេះ។ រឿងនេះនិយាយពី តួប្រុសពីរនាក់ទៅស្នាក់នៅផ្ទះគេទុកចោលដែលជាផ្ទះជីតារបស់មិត្តភក្ដិគាត់។ ចូលទៅដំបូងគាត់ដើរមើលរុករើនិងមិនសុំម្ចាស់ផ្ទះគេ ត្រឹមតែមានការអនុញ្ញាតពីមិត្តគាត់ ទើបធ្វើឱ្យព្រលឹងម្ចាស់ផ្ទះមិនពេញចិត្ត ចេញមកបន្លាចជាហេតុធ្វើឱ្យតួប្រុសនុត ស្លន់ស្លោ ឆ្លេឆ្លាធ្វើជើងធូបគេធ្លាក់ទៀត។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំចូលចិត្តជាងគេនោះគឺឈ្មោះឆាយ គាត់ខ្លាចមិនចាញ់នុតទេ តែគាត់ធ្វើក្លាហានកុំឱ្យនុតកាន់តែខ្លាច។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

បំណងក្នុងការដាក់រឿងនេះគឺនាងខ្ញុំដឹងថា ទេពកោសល្យ ក្នុងការសរសេរមួយនេះនៅស្ទើរដូច្នេះចង់បានមតិត្រឡប់ពីអ្នកអាន ក្នុងការកែតម្រូវស្នាដៃនេះក៏ដូចជាក្រោយៗទៀត។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ជាចុងក្រោយនាងខ្ញុំរីករាយដែលមានកម្មវិធីអ្នកនិពន្ធក្រៅសាលានេះដើម្បីផ្ដល់ឱកាសដល់អ្នកមានបំណងចេញផ្សាយស្នាដៃខ្លួន ទទួលបានមតិត្រឡប់ និងការសិក្សាបំប៉នស្ដីពីការនិពន្ធជាមួយអ្នកគ្រូ។ ខ្ញុំលើកទឹកចិត្តដល់អ្នកដែលមានបំណងតែមិនទាន់ដាក់ស្នាដៃ ចូរកុំភ័យខ្លាចក្នុងការបញ្ចេញមកដើម្បីទទួលបានសារត្រឡប់ ការរៀនបំប៉នដើម្បីធ្វើឱ្យស្នាដៃកាន់តែប្រសើរ។

ចុចអានរឿងផ្ទះគេទុកចោល