៥សំណួរជាមួយម្ចាស់រឿង«ស្អប់គ្រូ»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

នាងខ្ញុំឈ្មោះស៊ីម ស៊ីណា មាននាមប៉ាកកា Kaina  ជាម្នាស់ស្នាដៃរឿងប្រលោមលោកបែបអប់រំខ្នាតខ្លី ដែលមានចំណងជើងថា«ស្អប់គ្រូ» ។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

បានជាខ្ញុំសម្រេចចិត្តយករឿងរបស់ខ្ញុំមកចេញផ្សាយ ដោយសារតែខ្ញុំគិតថាវាជាឱកាសដ៏ល្អសម្រាប់បង្ហាញអំពីស្នាដៃតែងនិពន្ធរបស់ខ្ញុំទៅកាន់មិត្តអ្នកអានថ្មីៗជាច្រើននាក់។ ដោយសារតែមានមិត្តភិក្ភនិងគ្រួសារផ្តល់កម្លាំងចិត្តទើបណ្តាលឱ្យខ្ញុំមកដាក់ពាក្យប្រឡងក្នុងកម្មពិធីនេះ។  ប្រលោមលោក «ស្អប់គ្រូ» តំណាលអំពីគ្រូហើយនិងសិស្ស អ្នកគ្រូភាពគាត់ជាតួរអង្គឯកដ៏សំខាន់នៅក្នុងសាច់រឿងមួយនេះ គាត់លះបង់ច្រើនណាស់ដើម្បីសិក្សានុសិស្សពេលខ្លះគាត់មកបង្រៀនទាំងឈឺក៏មាន។  ការលះបង់ដ៏ធំធេងរបស់គាត់បែជាទទួលបានតែការស្អប់ ការមើលងាយពីសំណាក់សិស្សនិងអ្នកដែលនៅជុំវិញខ្លួន។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំស្រឡាញ់ចូលចិត្តសាច់រឿងនេះខ្លាំងជាងគេគឺអត្តន័យអប់រំដែលច្របាច់លាយបញ្ជូលគ្នាឱ្យចេញជាសាច់រឿងមួយ ជាពិសេសទឹកចិត្តរបស់អ្នកគ្រូភាពផ្តល់ជូនឱ្យសិស្សគ្រប់គ្នាថ្វីត្បិតតែអ្នកគ្រូភាពគាត់កាចបន្តិចក៏ពិតមែនតែគាត់បើយើងគិតៗទៅគាត់ធ្វើនេះក៏ព្រោះតែចង់ឃើញសិស្សបានល្អ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

គោលបំណងក្នុងការចេញផ្សាយរឿងនេះដោយសារតែខ្ញុំចង់រំសាយចិត្តពីការខឹងស្អប់របស់ខ្ញុំចំពោះគ្រូខ្ញុំ ជាធម្មតាខ្ញុំជាមនុស្សពូកែគុំណាស់ ពេលដែលខ្ញុំក្លាយជាអ្នកសរសេររឿងខ្ញុំក៏នឹកឃើញដល់គ្រូខ្ញុំដែលខ្ញុំស្អប់គុំគាត់មករាប់ឆ្នាំ ខ្ញុំចង់ឈប់ស្អប់គាត់ដែលតែវាអាច តែពេលខ្ញុំចាប់ផ្តើមសរសេររឿងស្អប់គ្រូនេះ ខ្ញុំក៏យល់ច្បាស់ពីទឹកចិត្តរបស់គ្រូសិស្សតាមពិតគាត់មិនអាក្រក់ទេខ្ញុំវិញទេដែលជាមនុស្សអាក្រក់។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ខ្ញុំសូមអរគុណដល់មិត្តអ្នកអានទាំងអស់ដែលបានគាំទ្រ និងអានរឿងរបស់ខ្ញុំ។ ខ្ញុំសូមអភ័យទោសរាល់កំហុសឆ្គងផ្សេងៗដោយអចេតនាផងចុះ។

ចុចអានរឿងស្អប់គ្រូ