៥សំណួរជាមួយម្ចាស់រឿង«បណ្ដាសាអតីតជាតិ»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ជម្រាបសួរ! ខ្ញុំបានឈ្មោះលុយ ចំរើន នាមប៉ាកកា គ្រាប់ខ្សាច់ ជាម្ចាស់ស្នាដៃរឿង បណ្ដាសាពីអតីតជាតិ។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលខ្ញុំសម្រេចចិត្តយករឿងមកដាក់ផ្សាយព្រោះគិតថាវាជាឱកាសល្អមួយដែលខ្ញុំអាចបង្ហាញអំពីស្នាដៃខ្លួននៅទីនេះ។ ដោយសារតែមានចិត្កស្រលាញ់ និងចូលចិត្តខ្លាំងផ្នែកតែងនិពន្ធទើបបណ្ដាលឱ្យខ្ញុំហ៊ានយកសាច់រឿងនេះមកចុះផ្សាយ។ រឿង បណ្ដាសាពីអតីតជាតិ និយាយអំពីការចងគំនុំរបស់តួឯកប្រុសមកលើតួឯកស្រី និងបានដាក់បណ្ដាសាតួឯកស្រីពីជាតិមុនដែលបណ្ដាលឱ្យគេតាមមកសងសឹករហូតដល់ជាតិថ្មីមួយទៀត។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំស្រលាញ់ជាងគេគឺកន្លែងដែលតួប្រុសជួបបញ្ហារឿងស្នេហាប៉ុន្តែគេមិនទន់ជ្រាយ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

បំណងខ្ញុំក្នុងការដាក់ផ្សាយរឿងនេះ ចង់ឱ្យមិត្តអ្នកអានអាចកំសាន្ដអារម្មណ៍បន្ទាប់ពីនឿយហត់ពីការងារ និងចង់ជួយថែរក្សាអក្សរសាស្រ្តខ្មែរ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ខ្ញុំសង្ឃឹមថាមិត្តអ្នកអានទាំងអស់នឹងពេញចិត្តរឿងមួយនេះ។ មួយវិញទៀតសូមឱ្យគាត់ជួយរិះគន់ដើម្បីស្ថាបនា និងអភិវឌ្ឍទៅមុនទៀត។

ចុចអានរឿងបណ្ដាសាអតីតជាតិ