៥សំណួរជាមួយម្ចាស់រឿង«យប់ខ្មៅងងឹត»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

សួស្ដីអ្នកទាំងអស់គ្នា! ខ្ញុំបាទឈ្មោះ លឿង សុជា​ ឈ្មោះហៅក្រៅ សេម ទីកន្លែងកំណើតនៅខេត្តមួយនាទិសឧត្តរ(ឧត្តរមានជ័យ) និងជានិស្សិតឆ្នាំទី៤នៅសាលាមួយក្នុងរាជធានីភ្នំពេញ។

ចំពោះស្នាដៃដែលបានចេញផ្សាយនៅ MST Writer មានចំណងជើងថា “យប់ខ្មៅងងឹត។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលខ្ញុំសម្រេចយករឿង”យប់ខ្មៅងងឹត”មកដាក់ផ្សាយ គឺចង់បង្ហាញពីការតស៊ូជម្នះនូវឧបសគ្គជីវិត ទោះបីជាអ្នកធ្លាក់ដល់កម្រិតណាក៏ដោយបើអ្នកមិនសម្រេចចិត្តបញ្ចប់ជីវិតទេនោះដំណោះស្រាយគឺនៅតែមានជានិច្ច។ លើសពីនេះទៅទៀតវាឆ្លុះបញ្ចាំងពីតថភាពពិតរបស់ខ្ញុំមួយចំនួនដែលធ្លាប់បានឆ្លងកាត់ព្រមទាំងឲ្យខ្ញុំសម្រេចចិត្តសរសេររឿងនេះឡើងដើម្បីជាការដាស់តឿនដល់អ្នកជំនាន់ក្រោយកុំអស់សង្ឃឹមចំពោះជីវិតឲ្យសោះ បើអ្នកគ្មានសង្ឃឹមសម្រាប់ខ្លួនឯងទេមានន័យថាអ្នកបានស្លាប់រួចទៅហើយសម្រាប់សង្គមមួយនេះ។ ពេលនិយាយដល់ត្រឹមនេះខ្ញុំស្រាប់តែនឹកដល់សម្ដីដ៏មានន័យរបស់ម្ដាយខ្ញុំ “យូវីនកូនម៉ែ! កូនហត់ទេ? នៅទីនោះសម្របខ្លួនបានទេកូន? បើស៊ូមិនបានមិនអីទេ មកផ្ទះណា ម៉ែពុកបងប្អូននៅចាំកូន! វីនហា! កូនធ្វើបានប៉ុណ្ណឹងល្អហើយកូន កូនកត្តញូ កូនល្អរបស់ម៉ែ! ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយក៏ម៉ែម្នាក់នេះនៅតែឱ្យកូនរៀនរហូតដល់ចប់ដែរកូនកុំភ័យ បើកូនពិតជាស្រលាញ់ការរៀនសូត្រមែន បើហត់ហើយត្រលប់មកផ្ទះណាកូន ម៉ែនៅចាំជានិច្ច”

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំស្រលាញ់និងពាល់អារម្មណ៍ជាងគេគឺការសេចក្ដីស្រលាញ់របស់ក្រុមគ្រួសារមិនថានរណាម្នាក់ធ្លាប់ខុសប៉ុនណាតែពាក្យថាគ្រួសារនៅតែញញឹមហើយបន្ដដើរជាមួយគ្នា។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

គោលបំណងរបស់ខ្ញុំគឺចង់ឲ្យយុវវ័យបានអាននិងព្យាយាមស្វែងយល់ពីខ្លួនឯងឲ្យបានច្រើនព្រោះចាប់ពីពេលនេះទៅគឺពួកគេត្រូវឈានចូលមកកាន់សង្គមមួយដែលពួកគេត្រូវប្រឈមនិងដោះស្រាយវា និងជាពេលដែលពួកគេត្រូវមានទំនួលខុសត្រូវជានិច្ច។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ចំពោះចំណាប់អារម្មណ៍របស់ខ្ញុំគឺគ្រាន់តែអរគុណសម្រាប់ការចំណាយពេលវេលាមកអានរឿងនេះឲ្យចប់ក៏ជាកាដូមួយសម្រាប់ខ្ញុំរួចទៅហើយ។

ចុចអានរឿងយប់ខ្មៅងងឹត